02/04/2015 14:50 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមប្រគល់​ភារកិច្ច​សំរាប់​កម្មាភិបាល​ចូល​រួមកម្លាំង​រក្សាសន្តិ​ភាព​អ.ស.ប


ឧត្តមសេនីយឯក Nguyen Chi Vinh និងនាយទាហាន៣នាក់ដែលចូលរួម
សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនៅអាហ្វ្រិកកណ្ដាល

នាព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ​ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារប្រទេសវៀត​ណាម បានប្រគល់​ភារកិច្ចសំរាប់​កម្មា​ភិបាល​ ដែល​ទៅបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​​អ.ស.ប នៅសាធារណៈរដ្ឋ អាហ្វ្រិក​កណ្ដាល។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក Nguyen Chi Vinh បាន​សំណូមពរឲ្យ​បណ្ដានាយទាហាន ដែលចូលរួមកម្លាំងសន្តិភាពអ.ស.ប លើកនេះ​ត្រូវ យល់​ច្បាស់​ថា នេះគឺជាភារកិច្ច​ជានិមិត្តរូបរបស់ប្រទេសជាតិ ក្នុងដំណើរការធ្វើ​សមាហរណ​កម្មអន្តរជាតិ ព្រមទាំង​ក៏ជា​ភារ​កិច្ច​ការពារមាតុប្រទេស ក្នុងសម័យ​សន្តិភាព។ ទន្ទឹម​នឹងការប្រតិបតិ្ត​យ៉ាងម៉ឺង​ម៉ាត់ និង​អនុវត្តត្រឹម​ត្រូវតាម​​សំណូមពរ​របស់ក្រុមបេសក​កម្មអ.ស.ប នៅអាហ្រ្វិកកណ្ដាល បណ្ដានាយទាហានវៀត​ណាម ត្រូវ​លើក​កំពស់​ដល់ស្មារតីសាមគ្គីភាព ស្វ័យ​រៀន​សូត្រ​និងរក្សារឹងមាំគោលការណ៍ ក្នុង​ដំណើរ​ការ​អនុវត្ត​ភារកិច្ច៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ