01/04/2015 14:49 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំកំពូលវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ

នារសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន​ទទួ​ល​ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភា​ឡាវដឹកនាំដោយ លោកស្រី Pany Yathoutou ស​មាជិ​កា ការិយាល័យនយោបាយ​ និង​ជាប្រធានរដ្ឋសភា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួម IPU ​១៣២​ នៅ​វៀតណាម។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផល នៃ​កិច្ច​សហប្រតិ​បតិ្ត​ការ រវាងរដ្ឋសភានៃប្រទេសទាំង២នាពេលកន្លងទៅ។ លោកបាន​សង្កត់ធ្ងន់ថា នាពេលខាង​មុខ រដ្ឋសភា​ទាំង​​២​ត្រូវ​បង្កើន​កិច្ច​សហប្រតិប​តិ្តការយ៉ាង ស្អិតរមួត​ថែមទៀត ជាពិសេ​សគឺការ​ងារផ្លាស់ប្ដូរព័​ត៌មាន ចែក​រំលែក​​​បទ​ពិសោ​ធន៍​ ក្នុង​វិស័​យនីតិបញ្ញាតិ្ត​​ឃ្លាំ​មើល និងសំ​រេចបញ្ហា​ធំៗរបស់ប្រទេ​សជាតិ ព្រម​ទាំង​គាំទ្រ​​និង​​ជួយ​​​ឧបត្ថម្ភ​គ្នា​ទៅ​វិញទៅមក​លើវេទិ​ការអ​ន្តរ​ជាតិ​​នានា ជាពិ​សេ​សគឺ​នៅវេ​ទិ​ការអន្តរ សភា​នៅ​​ក្នុងតំបន់​​និង​នៅ​​លើពិភ​ព​លោក។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកស្រី Pany Yathoutou សមាជិការការិយាល័យនយោបាយនិង ជាប្រធានរដ្ឋសភាឡាវ

ក៏នារសៀលថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋ​សភាឡាវ លោកស្រី Pany Yathotou នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan​ Dung បាន​ឲ្យដឹងថា​រដ្ឋាភិ​បាល​វៀត​ណាមសប្បាយ​រីក​​រាយ​យ៉ាងក្រៃលែង អំពី​លទ្ធផលនៃកិច្ចសហប្រតិបតិ្ត ការរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ព្រមទាំង​អះ​អាង​​ថា ភាគីទាំង២នឹងបន្តខំប្រឹង​ប្រែងលាតត្រដាង អនុវត្តកិច្ចព្រមព្រៀងនានា​ដែលថ្នាក់​ដឹកនាំ​កំពូល​នៃប្រ​ទេ​​ស​ទាំង២ ទទួលបាន​ជំរុញកិច្ចសហប្រតិបតិ្តការ​ទ្វេភាគីលើគ្រប់វិស័យ នាំមកនូវផល​ប្រយោជន៍ ជាក់ស្ដែង
​សំ​រាប់​ប្រជាជននៃ​ប្រទេសទាំង២។

លោក Nguyen Tan Dung មានគោល​បំណងថា រដ្ឋសភាឡាវបន្ត​គាំទ្រ​ភា​គី​ទាំង​២បង្កើនកិច្ចសហ​ប្រតិបតិ្តការ​​ ជាពិសេសគឺ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគឲ្យ​សក្តិសមទៅ​នឹង​សក្ដា​នុ​ភាព​​នៃប្រទេស​ទាំង​២​។ លោក​ក៏បានស្នើឲ្យរដ្ឋសភាឡាវបន្តគាំទ្រ ជួយ​ឧបត្ថម្ភអង្គ​ភាពអាជីវកម្ម​វៀត​ណា​ម​មក​វិនិយោគ​នៅ​ឡាវ​ក៏ដូចជាគាំទ្រសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ​នៅប្រទេ​សសា​ម៉ី​​ផង​​ដែរ។ ក្នុង​រសៀល​ថ្ងៃ​ដដែល ក្នុងជំនួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌា​ លោកស្រី Sumitra Mahajan លោក​នាយករដ្ឋ​មន្រ្តី Nguyen Tan Dung បាន​អះអាង​ថា ថ្នាក់ដឹក​នាំបក្ស​រដ្ឋ និង​ប្រជាជនវៀត​ណាម​ចង​ចាំ​ជានិច្ច​ការជួយ​ឧបត្ថម្ភ​គាំទ្រដ៏ធំធេងនិង ថ្លៃថ្លារបស់ឥណ្ឌាសំរាប់វៀតណាម ក្នុងដំណាក់កាលតស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ ឯកភាព ប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងនិង​ ការ​ពារ​មាតុ​​ប្រទេសនា​បច្ចុប្បន្ន​។ រដ្ឋាភិបាល វៀតណាមមាន​គោលបំណងថា រដ្ឋសភា​ឥណ្ឌានឹង​បន្តគាំ​ទ្រ​រដ្ឋាភិបាល​​ទាំង២លាត ត្រដាង​អនុ​វត្ត​កិច្ច​សហ​ប្រតិបតិ្តការយ៉ាង​ខ្លាំងក្លា ទទួលបានលទ្ធផលដ៏ល្អប្រ​សើរ ថែម​ទៀត​​លើគ្រប់​វិស័យ ជាពិ​សេ​សគឺវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិង ទេសចរណ៍ បន្តសហ​ប្រតិបតិ្តការ​លើ​វេទិការពហុភាគី​នានា​ សំដៅ​នាំ​មក​នូវ​ផលប្រ​យោជន៍​ជាក់ស្ដែង សំរាប់ប្រជាជន​នៃ​ប្រទេស​ទាំង​២៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ