05/03/2017 09:37 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងវាយតំលៃខ្ពស់ការអភិឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម


ឯកអគ្គរដ្ឋទូតលោក Pham Huu Chi (នៅកណ្ដាល)និងតំណាងកូរ៉េខាងត្បូួងចូលរួមពិព័រណ៍
មួយនៅប្រទេសនេះ (រូបថត៖TTXVN)

ក្នុងឱកាសជិតបញ្ចប់អាណត្តិបេសកកម្ម នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក Pham Huu Chi បានអញ្ជើញទៅជំរាបលាប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn។ នៅទីនេះ លោក Hwang Kyo-ahn ចាត់ទុកថា ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេលខ្លី ក្រោយពីប្រទេសទាំងពីរបង្កើតជាផ្លូវការទំនាក់ទំនងការទូតទ្វេភាគី។ប្រធានាធិបតីស្ដីទីលោក Hwang Kyo-ahn ជឿជាក់ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យនូវសន្និសីទជាន់ខ្ពស់ វេទិកា​សហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ ព្រមទាំង សន្យាថា កូរ៉េខាងត្បូងនឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីរៀបចំឲ្យបានល្អព្រឹត្តិការណ៍សំខាន់នេះផងដែរ។ 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Pham Huu Chi បានស្នើឲ្យប្រធានាធិបតីស្ដីទីក៏ដូចជារដ្ឋាភិបាលកូរ៉េខាងត្បូងបន្តផ្ដល់អាទិភាពសំរាប់ការជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ