10/10/2015 10:39 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី៥នៃសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តវៀតណាមនិតិកាលទី១១

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នៅក្រុងហាណូយ សន្និបាតលើកទី១២នៃគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុនិស្ត​វៀតណាមនីតិកាលទី១១បានឈានដល់ថ្ងៃធ្វើការទី៥។ នាពេលព្រឹក គណៈកម្មាធិការបជ្ឈឹមបក្ស បានពិភាគ្សាអំពីរបាយការណ៍របស់ការិយាល័យនយោបាយស្តីពីស្ថានការ និងលទ្ធផលនៃការឧទ្ទេសនាមកម្មាភិបាលសម្រាប់​គណៈកម្មាធិការមជ្ឈឹមបក្សនិតិកាលទី ១២ និងរបាយការណ៍របស់ការិយាល័យនយោបាយស្តីពីការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់ការិយា​ល័យនយោបាយ លេខាធិការដ្ឋាន និងដំណែងសំខាន់ៗមួយចំនួន ព្រម​ទាំងស្នើបញ្ហាមួយចំនួនចំពោះការត្រៀមរៀបចំកម្មាភិបាលពោលខាងលើ។ អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម​  Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំនេះ។
   
នាពេលរសៀល គណៈកម្មាធិការមជ្ឈឹមបានស្រាវជ្រាវរបាយការសំខាន់ៗ នៃការងាររបស់ការិយាល័យនយោបាយ​ និងរបាយការសំខាន់ៗមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ