03/04/2015 14:18 GMT+7 Email Print Like 0

ថៃលុបចោលច្បាប់អាជ្ញាសឹក


លោក Prayuth Chan –Ocha ក្នុងថ្ងៃទទួលដំណែងប្រធានNCPO
(រូបថតៈ Xuan Son)

 

នាយប់ថ្ងៃទី១ខែមេសាឆ្នាំ២០១៥ ព្រះមហារត្សត្រថៃ បានចេញព្រះរាជក្រិត្យត្រាស់​បង្គាប់ លុប​ចោល​ច្បាប់​អាជ្ញា​សឹក ដោយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan –​ Ocha ដាក់​ជូន។ ការលុបចោល​ច្បាប់នេះ ទទួល​បាន​ការ​ស្រុះចិត្តគំនិតជាច្រើន ពីសាធារណមតិនៅថៃ ក៏ដូចជាពីមជ្ឈដ្ឋានអន្តរជាតិ ជាពិ​សេសវិនិយោ​គិន​បរ​ទេស​។ ប៉ុន្តែនាយប់ថ្ងៃ​ដដែល ក្រោយពីច្បាប់អាជ្ញាសឹក​បានលុប​ចោល លោក​ Chan – ocha ក្នុង​តួនា​ទីជា​ប្រ​ធាន​ការពារសណ្តាប់ធ្នាប់​ជាតិ(ហៅកាត់ថា NCPO)​ បានប្រកាស់​ច្បាប់​ទី៣ រួមមា​ន១៤ប្រការ សំដៅ​ការពារ​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​ជាតិ។ ខ្លឹម​សារសំខាន់​មួយចំនួន​ក្នុងច្បាប់​នេះគឺ​ អាជ្ញាធរមានសិទ្ធិឆែក​ឆេរ ចាប់ ឃុំ​ខ្លួន​មិនលើស៧ថ្ងៃ ចំពោះមុខសញ្ញាសង្ស័យពាក់ព័ន្ធ​ដល់សន្តិសុខជាតិ ក៏ដូច​ជាបញ្ហាមួយចំនួនទៀត។ អាស្រ័យ​លើការវាយ​តម្លៃ ប្រធាន NCPO អាចនឹង ដាក់​ចេញ​ជាបន្ត​បណ្តា​បទ​បញ្ជា​ផ្សេង​ទៀត​ ដើម្បី​ទប់​ទល់​នឹង​នឹង​ស្ថានភាពបន្ទាន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ