03/10/2016 10:50 GMT+7 Email Print Like 0

ត្រូវមានដំណោះស្រាយលោតផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Dien Bien


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួួថ្នាក់ដឹកនាំខេត្ត Dien Bien
(រូបថតៈ VGP/Quang Hiếu)

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀលថ្ងៃ ទី១ ខែតុលា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ។​ថ្លែង​មតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរគណៈកម្មាធិការបក្សនិងរដ្ឋអំណាចខេត្ត Dien Bien ត្រូវធានាឲ្យបានល្អនូវស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម។ ខេត្តក៏គប្បីលើកស្ទួយវិស័យកសិកម្ម រុក្ខកម្ម ជាពិសេសលើកកំពស់ចំណេះដឹង កាត់បន្ថយភាពក្រីក្រ តាមរយៈការអប់រំបណ្តុះបណ្តាល ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់កូនចៅជនរួមជាតិភាគតិចបានសិក្សារៀនសូត្រទទួល​យក​ចំណេះដឹងនិង​ចាត់ទុកនេះជាវិធានការសម្រាប់កាត់បន្ថយភាពក្រីក្រ ឈានឡើង​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ក្នុងតំបន់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា​ ខេត្ត Dien Bien ត្រូវមានដំណោះស្រាយលោតផ្លោះ ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍ បំពេញឲ្យបានល្អថែមទៀតការងារផ្សព្វផ្សាយ កសាងពាណិជ្ជសញ្ញា ដោយ​ឈរ​លើ​មូលដ្ឋានប្រពៃណីវប្បធម៌របស់ជនរួមជាតិភាគតិចក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ