07/08/2017 09:45 GMT+7 Email Print Like 0

ត្រីខ្សាច់ខរមៀត

ជា​ម្ហូប​ធ្លាប់តែ​មាន​នៅ​ក្នុង​ស្ពក​បាយ​ជនជាតិ​វៀតណាម​​ ត្រី​ខ្សាច់​បាន​ចាត់​ទុក​ជា​ម្ហូប​​មាន​ប្រភព​ពី​ជនបទ ដែលមាន​​ខឿន​អរិយធម៌​​វប្បកម្ម​​ស្រូវ​ទឹក​ ជាមួយ​ភូមិ​ដែល​មានដង​ជ្រោះ​ព័ទ្ធ​​ជុំ​វិញ​។ ដោយ​សារ​តែ​​មាន​​ស្រាប់​ប្រភេទត្រីស្រែ​​នេះ ​មាន​រាប់​សិប​របៀប​​ចម្អិន​ច្នៃ​ផ្សេងៗ​គ្នា​ ក្នុង​នោះ​ត្រី​ខ្សាច់​ខ​រមៀត​ ​បាន​ចាត់​ទុក​ជា​របៀប​មួយ​ ក្នុង​ចំណោម​​របៀប​ចម្អិន​​​ប្រពៃណី​និង​ពេញ​និយម​បំផុត​។​

សាច់​ត្រី​ខ្សាច់​ហាប់​ណែន​ ឆ្ងាញ់​ហើយ​បាន​ចាត់​ទុក​ជា​អាហារ​​ស្លូត​ សម្បូរ​ជាតិ​បំប៉ន់​។ តាម​រយៈប្រជាជន​ នេះ​ជា​ម្ហូប​ល្អ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ និង​អ្នក​កំពុង​ក្នុង​ស្ថាន​ភាព​ស្តាកម្លាំង​​សុខ​ភាព​។​
 
ដើម្បី​មាន​ម្ហូប​ត្រី​ខ្សាច់​ខរមៀត​​ឈ្ងុយ​ឆ្ញាញ់​ គួរ​តែ​ជ្រើស​ត្រីខ្សាច់​​ស្រស់​ ខ្លួន​មានពណ៌​លឿង​បន្តិច​ ​ពិសេស​​បើ​មាន​ពង​កាន់​តែឆ្ងាញ់​បំផុត​។ ក្រោយ​ពេល​ច្នៃ​ដំបូង​ គួរ​ប្រឡាក់​ត្រី​ជាមួយ​ស្ករ​បន្តិច​ ទុក​ប្រហែល​៣០​នាទី​ ដើម្បី​ជាតិ​ស្ករ​ជ្រាប​ចូល​ខាង​ក្នុង​​សាច់​ត្រី​។ តាម​ចុង​ភៅ​ចំណាស់​ នេះ​ជា​របៀបមួយ​​​ក្នុងចំណោម​​របៀប​ទាំង​អស់​ សម្រាប់​បង្កើត​បាន​ម្ហូប​ត្រី​ខ្សាច់​ខរមៀត​​ឈ្ងុយ​ឆ្ងាញ់​បំផុត​។​


 ត្រី​ខ្សាច់​បានលាង​ជម្រះ​ស្អាត​។​

 គ្រឿង​ទេស​រួម​មាន​ទឹក​ត្រី​ឆ្ងាញ់ ប៊ីចេង​ ស្លឹក​ខ្ទឹម​ ម្រេច ទឹក​ស៊ីវអ៊ីវ​ខាប់​និងរមៀត​។​

 ដំណាក់​កាល​​ប្រឡាក់​ស្ករ​...។ល។​

 ហើយ​ក្រោយ​មក​ប្រឡាក់​ជាមួ​យ​គ្រឿង​ទេស​ផ្សេងៗ​។​

​បំពងខ្ទឹម​សជាមួយ​ខ្លាញ់និង​ម្ទេស​ចញ្រ្ចាំ បន្ថយ​ភ្លើង​ រួច​ឲ្យ​ស្ករចូល​។ រងចាំ​ស្ករ​រលាយ​ រួច​ដាក់​ត្រីខ្សាច់​ ដែល​បាន​ប្រឡាក់​សុទ្ធតែ​​គ្រឿង​ទេសរួម​មាន​ទឹក​ត្រី​ឆ្ងាញ់​ ប៊ីចេង​ ស្លឹក​ខ្ទឹម​ ម្រេច​ ទឹក​សអ៊ីវ​ខាប់​ និង​រមៀតស្រស់​។ ខជាមួយ​ភ្លើង​តូច​ល្មម​និង​ស្មើ​។ ពិសេស​ រសជាតិ​ត្រី​ខ្សាច់​នឹង​ឆ្ងាញ់​ ឆ្អិន​ស្មើ​ជាង​ បើ​ខ​ជាមួយ​ឆ្នាំង​ដី​។​
 
ថ្ងៃភ្លៀង​ ត្រី​ខ្សាច់​ខរមៀត​មួយ​ឆ្នាំង​ជាមួយ​បាយ​ក្តៅ​ រសជាតិ​ហិសនៃ​ម្ទេស​​ក្លិន​ក្រអូប​នៃ​រមៀត​ និង​រសជាតិ​ផ្អែម​ពិសេស​​របស់​ត្រី​ខ្សាច់​ នឹង​ធ្វើ​ឲ្យ​បរិយកាស​ក្នុង​គ្រួសារ​ បន្ថែម​ភាព​សុខដុមរមនា​និង​ជិតស្និទ្ធ​៕ 

 

អនុវត្ត​៖ ង្វៀន​ឡឹន​
 

    

 
បណ្តាអត្ថបទបានផ្សាយ