10/10/2015 10:39 GMT+7 Email Print Like 0

តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ


តំលៃប្រេងឆៅឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅ

តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ​បានកើនឡើងកំរិតខ្ពស់បំផុតក្នុងអំឡុង៣ខែកន្លងទៅបន្ទាប់ពីមានការព្យាករណ៍ថា តំលៃនៃប្រភេទឥន្ធនៈនេះក្នុងអំឡុង២ឆ្នាំខាងមុខនឹង​កើន​ឡើងយ៉ាងខ្លាំង។ តាមទិន្នន័យពីមណ្ឌលពាណិជ្ជកម្ម New York នាថ្ងៃទី៨តុលាគឺតំលៃប្រេងឆៅ WTI
របស់​អាមេរិកកើនឡើង១,៦២ដុល្លារអាមេរិក (៣,៤%) ឡើងដល់ ៤៩,៤ ៣​ដុល្លារ​ក្នុងមួយធុង។ នេះជាកំរិតខ្ពស់បំផុតនៃប្រភេទប្រេងនេះគិតតាំងពីថ្ងៃទី ២១ ខែ​កក្កដាមក។ នៅទីផ្សារក្រុងឡុង (អង់គ្លេស) តំលៃប្រេងឆៅ Brent បានកើនឡើង​ ៣,៤% ឡើងដល់ ៥៣,០៥ ដុល្លារអាមេរិកក្នុងមួយធុង។ ​ដូច្នេះក្នុងសប្ដាហ៍កន្លង​ទៅ​តំលៃប្រេងឆៅនៅទីផ្សារអាមេរិកនិងពិភពលោកបានកើនឡើង៨%៕


 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ