02/02/2017 07:53 GMT+7 Email Print Like 0

តំបន់នានាលើទូទាំងប្រទេសត្រៀមជាស្រេចសម្រាប់រដូវកាលពិធីបុណ្យឆ្នាំ២០១៧

ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ខែបុស្ស ពិធីបុណ្យវត្ត Bai Dinh ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំបំផុនៅភាគខាងជើងវៀតណាមក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។ គណៈចាត់តាំងពិធីបុណ្យនេះបានឲ្យដឹងថារហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់ហើយ។ ព្រះតេជគុណ Thich Minh​ Quang អនុប្រធានវត្ត​ Bai Dinh  និងជាអនុប្រធានក្រុម ប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាខេត្ត Ninh Binh បានឲ្យដឹងថា៖

“ចំណុចថ្មីបើប្រៀបនឹងឆ្នាំមុនគឺឆ្នាំនេះវត្តបានបោះពុម្ភនូវប្រតិទិននិងខិត្តប័ណ្ណប្រសិទ្ធពរជូនអ្នកមកទស្សនាវត្តនិងសំពះព្រះពុទ្ធ។​វត្តក៏បានរៀបចំក្រុមអ្នកណែនាំនិងអ្នកបម្រើក្នុងវត្តសម្រាប់ទទួលនិងណែនាំភ្ញៀវមកទស្សនា​វត្ត។ ភ្ញៀវអាចធ្វើ ដំណើរទស្សនាវត្តតាមកន្លែងចំនួន២​ណោះគឺដើរតាមថ្មើជើងនិងធ្វើដំណើរតាមរថ យន្តអគ្គិសនីផងដែរ”។

ពិធីបុណ្យវត្ត Huong នឹងបើកជាផ្លូវការនាថ្ងៃទី២កុម្ភៈឆ្នាំ២០១៧។ តាមគំរោងក្នុងឆ្នាំ២០១៧នេះ វត្ត Huong នឹងទទួលបានភ្ញៀវពី១,៣លានទៅដល់ ១,៥ លាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ