12/02/2017 11:53 GMT+7 Email Print Like 0

តំបន់នានារបស់វៀតណាមនិងខេត្ត Guangzhou (ចិន)បង្កើនកិច្ចសហប្រតិបត្តិការ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្
សតំបន់ស្វយ័ត Zhuang Guangxi ចិន លោក Peng Qing Hua

នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Ha Long ខេត្ត Quang Ninh នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xua Phuc បានអញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វយ័ត Zhuang Guangxi ចិន លោក Peng Qing Hua ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធី​ជួប​ប្រាស្រ័យដើមនិទាឃៈរដូវលើកទី២ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh ខេត្ត Cao Bang ខេត្ត Lang Son និងខេត្ត Ha Giang។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc មានបំណងថា ខេត្ត Guangxi និងបើកទូលាយការនាំចូលមុខទំនិញមួយចំនួនរបស់វៀតណាមដូច កសិផល ជលផល ផលិតផលធ្វើពីទឹកដោះគោ សាច់ និងផ្លែឈើ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍និងកសិកម្ម​ជាដើម។

រីឯខ្លួនវិញ លោក Peng Qing Hua បានអះអាងថា ខេត្ត Guangxi នឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនិងអនុវត្តការជួបប្រាស្រ័យជាមួយតំបន់នានារបស់វៀតណាម រួមចំណែកនាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ