23/06/2016 10:15 GMT+7 Email Print Like 0

តំបន់នានាទូទាំងប្រទេសជម្រុញការប្រគល់ទុនវិនិយោគសាធារណ


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នងកិច្ចប្រជុំ

“ក្រសួង ស្ថាប័ននិងតំបន់នានា​ជម្រុញល្បឿនរំដោះទុនវិនិយោគ​សាធារណៈ ដើម្បីធានាការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​កំណើន​នៃខឿន​សេដ្ឋកិច្ច”។ នេះ ជា​សំណូមពររបស់ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហា ណូយ​។ នៅទីនេះលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ​២០១៦ ស្ថាប័នគ្រប់ជាន់​ថ្នាក់ ត្រូវផ្តោត​សំខាន់​លើការងារ​អនុវត្តភារកិច្ចនយោបាយ និង​កែប្រែឯកសារសំដៅ​ឆ្ពោះទៅផែនការ​វិនិយោគ លើគម្រោង​នានា ជម្រុញ​ការប្រ​គល់ទុននិងត្រួតពិនិត្យ​គុណភាព នៃបណ្តាគម្រោងការសាធារណ ធានា​ពង្រីក​បាន​នូវតម្លៃ​របស់​គម្រោង​ការ​ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះកម្មវិធីគោល​ដៅជាតិ លោក Vuong Dinh Hue បាន​ស្នើ​ឲ្យ​ស្ថាប័នទាក់​ទិន​នានា ពិនិត្យ​ឡើង​វិញនូវរបៀបវារៈ ដើម្បី​ក្រសួង​ផែន​ការ​និង​វិនិយោគ និងក្រសួង​ហិរញ្ញវត្ថុ​រៀប​ចំ​ផែន​ការសម្រាប់ប្រគល់ទុនជាក់ស្តែង​ដើម្បី​អនុវត្ត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ