03/06/2015 10:00 GMT+7 Email Print Like 0

តំណាងរាស្រ្តស៊ុយអែតឃោសនាសុវត្ថិភាពចរាចរណ៍នៅហាណូយ

នាឱកាស​បានអញ្ជើញ​មកចូលរួម​ នៃមហាសន្និបាត​សហភាព​អន្តរ​សភា​ ពិភព​លោក​លើក​​ទី១៣២ (IPU​-​១​៣​២) គណៈ​ប្រតិភូ​តំណាង​រាស្រ្ត​ស៊ុយ​​អែត​ បាន​បើក​ទោចក្រ​យាន​យន្ត​ដោយ​ខ្លួន​ឯង នៅ​តាម​ដង​វិថី​ហា​ណូយ ដើម្បី​​ឃោសនា​​ពាក់​មួក​សុវត្ថិភាព​គ្រប់​ស្តង់​ដា ត្រូវ​របៀប ពេល​ដែល​ចូល​រួម​ការ​បើក​បរ។

នា​ព្រឹកថ្ងៃទី៣១​ខែមិនា​ឆ្នាំ២០១៥ នៅ​ហាណូយ លោក​ប្រធាន​សភាស៊ុយ​អែត UrbanAhlin ព្រម​ទាំង​អ្នក​តំណាង​រាស្រ្ត​ស៊ុយអែត​ និងបុគ្គលិក​នៃស្ថានទូត​ស៊ុយអែត​នៅហាណូយ ក៏បាន​ធ្វើដំណើរ​ដោយ​ទោចក្រ​យាន​យន្ត​ពីស្ថាន​ទូត​ស៊ុយ​អែត​ ស្ថិត​នៅលើដង​វិថី​ភ្នំត្រូក​ទៅធ្វើ​ការ ​ជាមួយ​ក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន​ស្ថិត​នៅ​ដង​វិថី​ត្រឹង​ហឹង​ដាវ។

មុនពេល​ធ្វើដំណើរ មួកសុវត្ថិភាព​គ្រប់ស្តង់ដា​បិទរូប​សញ្ញាអនុស្សាវរីយ៍៤៥ឆ្នាំ ទំនាក់ទំនងការទូតស៊ុយ​អែត – វៀតណាម​បានចែក​ឲ្យរាល់​សមាជិក​នៅក្នុង​ក្រុម។ អ្នក​តំណាង​រាស្រ្ត​មួយ​ចំនួន​របស់​ស៊ុយអែ​ត​កាន់​ចង្កូត​ដោយ​ផ្ទាល់​ដៃ នៅមួយ​ចំនួនបានបុគ្គលិក​នៃស្ថានទូត​ដុបគ្នា ដោយទោចក្រ​យាន​យន្ត។ មូល​ហេតុ​ដើម្បី​សន្តិ​សុខ​ លោក Urban Ahlin បាន​ធ្វើដំណើរ​រួម​ ជាមួយក្រុមតែមួយ​កំណាត់​ផ្លូវខ្លី​ប៉ុណ្ណោះ។

ម៉ោង៩​ព្រឹក ថ្វីបើ​ឆ្លងផុត​ពី​ពេលក​កស្ទះចរា​ចរណ៍ ប៉ុន្តែ​​តាមដង​​វិថីនៅ​តែកុះករ​យ៉ាង​បង្គួរ តែ​តំណាង​រាស្រ្ត​ស៊ុយ​អែត​ទាំង​ឡាយ នៅតែមាន​ចិត្តរំភើប​ចូលរួម​បើកទោចក្រ​យាន​យន្ត នៅតាមដងវិថីហាណូយ។ លើ​ដង​វិថី ក្រុម​ទោចក្រយានយន្ត​ទាក់​ទាញបាន​ចំណាប់​អារម្មណ៍​របស់​ប្រជា​ជន ដោយ​មាន​រូបភាព​នៃក្រុម​ជន​ជាតិ​បរទេស​បើក​ទោចក្រ​យានយន្ត​ និងពាក់មួកសុវត្ថិភាព​ដូចគ្នាទាំង​អស់។ ក្រុម​បាន​ឈប់សម្រាក​រយៈពេល​ខ្លី ដើម្បី​ថតរូប​ទុកធ្វើជា​អនុស្សវរីយ៍ នៅក្បាលនៃ​ដង​វិថី ត្រឹង​ហឹង​ដាវ មុន​ពេល​ចូល​ទៅ​ទីស្នាក់​ការ​ក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន។


លោកស្រី Camilla Mellander ឯករដ្ឋទូតស៊ុយអែតប្រចាំវៀតណាម នៅមុន​សារ​លិខិត​ឃោសនា​សុវត្ថិភាព​ចរាចរណ៍។

លោកស្រីតំណាងរាស្រ្តស៊ុយអែត  Monica Green បានបុគ្គលិកនៃស្ថានទូតស៊ុយអែត ជួយ​ពាក់​មួក​សុវត្ថិភាពជូន។

មួកសុវត្ថិភាពគ្រប់ស្តង់ដាបានបំរុងសម្រាប់ឲ្យការធ្វើដំណើរបើកបរទោចក្រយានយន្តឃោសនា តាម​ដង​វិថីហាណូយនៃអ្នកតំណាងរាស្រ្តស៊ុយអែតទាំងអស់។

លោកប្រធានសភាស៊ុយអែត Urban Ahlin ពាក់មួកសុវត្ថិភាពដោយខ្លួនឯងមុនពេលចូលរួមការបើកបរ។ 

ក្រុមទោចក្រយានយន្តដុបអ្នកតំណាងរាស្រ្តស៊ុយអែត នៅស្ថានទូត ស៊ុយអែត(ដងវិថីភ្នំត្រូក)មុន​ពេល​ធ្វើ​ដំណើរ។

អ្នកតំណាងរាស្រ្តទាំងឡាយបានបុគ្គលិកដែលជាជនជាតិវៀតណាមនៅក្នុងស្ថានទូតស៊ុយអែតដុបដោយទោចក្រយានយន្ត ដើម្បីធ្វើដំណើរឃោសនាតាមដងវិថីនៅហាណូយ។

បង​​ស្រីឡេធីវឹន(​នៅង៉ុក​ហា ហាណូយ)ភ្ញាក់​ផ្អើល​យ៉ាងខ្លាំ​ង​ពេលដឹង​ថានេះ​ គឺជា​ក្រុម​តំណាង​រាស្រ្ត​ស៊ុយ​អែត។ បង​ស្រីកាន់តែភ្ញាក់​ផ្អើលថែម​ទៀត​ ពេលដឹង​អំពីទិស​ដៅនៃការ​ធ្វើដំណើរ​នេះ។ “តំណាង​រាស្រ្ត​ស៊ុយ​អែត​ទាំង​ឡាយ មើលទៅ​យ៉ាង​សាមញ្ញ ប្រការ​ដែល​គួរស្ងើច​សរសើរ​ថែម​ទៀត គឺពួក​គាត់​បាន​រួម​កម្លាំង​ឃោស​នា​ជួយលើក​កម្ពស់​ស្មារតី​របស់​ប្រជា​ជន នៅ​ពេល​បើក​បរ” បង​ស្រីឲ្យ​ដឹង។

នៅក្រសួង​គមនាគមន៍​និងដឹក​ជញ្ជូន លោក​រដ្ឋមន្រ្តី ដិញឡា​ថាំង និង​ជាអនុប្រ​ធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិ​ការ​សុវត្ថិភាព​ចរាចរណ៍​ជាតិ​ អញ្ជើញ​ចេញ​មកស្វាគមន៍​អបអរ​សាទរ​ក្រុម​តំណាង​រាស្រ្ត​ស៊ុយ​អែត​ ដែល​បាន​មក​សួរសុខទុក្ខ​ និងធ្វើការនៅទីស្តីការក្រសួង។ លោក​វាយ​តម្លៃ​ខ្ពស់​នូវការ​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ប្រពៃណី​ រវាងប្រទេសទាំង​ពីរ គឺប្រ​ទេសវៀត​ណាម​និងស៊ុយ​អែត ក្នុងអំឡុង​៤៥ឆ្នាំ​កន្លង​នេះ។ លោក​រដ្ឋមន្រ្តី ដិញ​ឡា​ថាំង ក៏បាន​សន្និដ្ឋាន​ថា រដ្ឋាភិបាល​វៀតណាម តែងតែ​យកចិត្ត​ទុកដាក់​នូវ​សុវត្ថិភាព​ចរាចរ​ណ៍ ទុក​ជា​បញ្ហា​ព័ត៌មាន​មួយ និងសំខាន់​ពិសេស។ បច្ចុប្បន្ន​នេះ វៀតណាម​កំពុងអនុវត្ត​វិធានការ​ការ​រួបរួម ដើម្បី​ធានា​សន្តិ​សុខ សុវត្ថិភាព​ចរាចរណ៍។

ចែក​រំលែក​ពីបញ្ហានេះ អ្នកតំណាង​រាស្រ្តស៊ុយ​អែត បានឲ្យដឹង​ថា៖ មុននេះ​ចរាចរណ៍​នៅ​ស៊ុយ​អែត​ក៏ធ្លាប់​ជួប​ប្រទះ​ការលំបាក​ជាច្រើនយ៉ាង​នេះដែរ។ ច្រើន​ឆ្នាំ​នេះ ស៊ុយអែត​បានប្រមូល​ផ្ដុំយ៉ាង​ធំ ដើម្បី​ធានាសុវត្ថិ​ភាព ដោយ​ច្រើនវិធី​ដូច​ជា៖ អភិវឌ្ឍន៍​ប្រព័ន្ធ​គមនាគមន៍​សាធាណៈ ចែក​ខ្សែផ្លូវ​បើក​បរ បង្កើន​ការ​គ្រប់​គ្រង​ចរាចរណ៍​។ល។

ស៊ុយ​អែតមាន​កម្មវិធី “Vision Zero” ដោយ​គោលបំណង​គឺគ្មាន​ករណី ស្លាប់ និង​របួសធ្ងន់ធ្ងរណា​មួយ នៅ​ពេល​បើក​បរ តាមដង​វិថីល្បឿន​លឿន។ បច្ចុប្បន្ន​នេះ ស៊ុយ​អែត​គឺជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ស្លាប់ទាប​បំផុត ដែលពាក់ព័ន្ធ​នឹងចរាចរណ៍​ផ្លូវ​គោក។

ពិភាក្សា​ពីបញ្ហា​សហប្រតិបត្តិ​ការ ទៅអនាគតខាង​វិស័យ​ចរាចរណ៍ លោក​ប្រធាន​សភាស៊ុយ​អែត Urban Ahlin អះអា​ង​ថា៖ ស៊ុយអែត​ត្រៀមចែក​រំលែក និង​ជំនួយ​វៀតណាម​ពីគោល​នយោបាយ បចេ្ចក​វិទ្យា បច្ចេកទេស​នៅ​ក្នុង​វិស័យ​នេះ៕


តំណាងរាស្រ្តស៊ុយអែតមួយចំនួនកាន់ចង្កូតបើកបរដោយផ្ទាល់ខ្លួននៅតាមដងវិថី។ 

ក្រុមទោចក្រយានយន្តនៃតំណាងរាស្រ្តស៊ុយអែត កំពុងធ្វើដំណើរតាមដងវិថីនៅហាណួយ។

រូបភាពមួកសុវត្ថិភាពគ្រប់ស្តង់ដាមានពណ៌ខៀវ  - លឿងលេចធ្លោរ តាមដងវិថីនៅហាណួយ។

លោករដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូន ដិញឡាថាំង ទទួលស្វាគមន៍ លោកប្រធានសភាស៊ុយអែត Urban Ahlin មកសួរសុខទុក្ខនៅទីស្តីការក្រសួងគមនាគមន៍និងដឹកជញ្ជូន។

ក្រុមតំណាងរាស្រ្តស៊ុយអែតធ្វើការជាមួយក្រសួងគមនាគមន៍និងដឹកជញ្ជូន និងគណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍ជាតិ។

លោករដ្ឋមន្រ្តី ដិញឡាថាំង សោមនស្សរីករាយទទួលមួកសុវត្ថិភាពដោយក្រុមតំណាងរាស្រ្តស៊ុយអែតផ្តល់ជូន។
 

អត្ថបទ រូបថត៖ វៀតកឿង

បណ្តាអត្ថបទបានផ្សាយ