07/06/2017 00:19 GMT+7 Email Print Like 0

តែហ្វ័នង៉ុក (Hoan Ngoc) ៖ ឱសថកម្រមានមកពីរុក្ខជាតិភូមិស្រុក

ជាមួយ​ក្តី​ចំណូលចិត្ត​ពី​ប្រភេទ​ឱសថ​​កម្រមានហ្វ័នង៉ុក​ (Hoan Ngoc) ​​ និងភាពរីករាយ ដើម្បី​សុខ​ភាព​សហគមន៍​ ជាង​២០​ឆ្នាំ​កន្លង​ លោកស្រី​ ប៊ូយ​គិម​ង៉ា (Bui Kim Nga) (បីង៉ា - Bay Nga) បាន​ស្រាវជ្រាវ​ និង​កសាង​ជោគជ័យ​​នូវ​ពាណិជ្ជសញ្ញា​​ តែ​ហ្វ័នង៉ុក​​បី​ង៉ា (Hoan Ngoc 7 Nga) ដោយ​ផលិត​ផល​​ទំនុកចិត្តពីគុណភាព​។ តែ​ហ្វ័នង៉ុកបី​ង៉ា​ (Hoan Ngoc 7 Nga) តាំងពីយូរ​យាណាស់​មក​ហើយ​ ​បាន​​ក្លាយជា​ផលិផល​ពិសេសប្រចាំតំបន់​ល្បី​ឈ្មោះ​នៃ​ខេត្ត​តី​និញ (Tay Ninh) សម្រាប់​ធ្វើជា​អំណោយ​ជូន​សាច់​ញាតិ​ សម្រាប់​ភ្ញៀវទេសចរណ៍​ក្នុងប្រទេស​​និង​អន្តរជាតិ​។​

លោកស្រី​ប៊ូយគីម​ង៉ា​ (Bui Kim Nga) នាយក​សហគ្រាស​ឯកជន​តែហ្វ័ន​ង៉ុក​បី​ង៉ា (Hoan Ngoc 7 Nga) ​ឲ្យ​ដឹង​ថា លោក​ស្រី​​ចាប់ផ្តើម​ស្វែង​យល់​ ស្រាវជ្រាវ​​ពី​ដើមឆ្អឹង​មាន់​ខ្មៅ​​ តាំង​ពីឆ្នាំ​១៩៩៥។ ក្រោយ​មក​ពឹងលើ​​បណ្ឌិត​វិទ្យាសាស្រ្ត ត្រឹន​កុង​ខាញ់ (Tran Cong Khanh) លោកស្រី​​បាន​ដឹង​នូវឱសថកម្ម​​ពី​ដើមឆ្អឹង​មាន់​ខ្មៅ​​អាច​ជំនួយ​ព្យាបាល​២៥​ប្រភេទ​​ជម្ងឺ​ ក្នុងនោះ​មាន​ ជម្ងឺមហារីក​ រោគសញ្ញា​របេង​ ដុះសាច់​ដុំក្រពេញប្រូស្តាត​។ ចាប់ពី​នោះ លោកស្រី​ង៉ា (Nga) បាន​​ស្រាវ​ជ្រាវ​​និង​បង្កើត​ចេញ​ផលិតផល​​តែហ្វ័នង៉ុក​ (Hoan Ngoc)​ នៅ​​ឆ្នាំ​២០០១ ចម្រាញ់​ពី​ស្លឹក​​និង​ឫស្ស​ដើមឆ្អឹង​មាន់​ខ្មៅ​​។
 
ដើម្បីធានា​គុណភាព​ផលិត​ផល​ តែហ្វ័ន​ង៉ុក​បី​ង៉ា​ (Hoan Ngoc 7 Nga) បាន​ផលិត​តាម​បទដ្ឋាន​ហ្មត់ចត់​ ចាប់​ពីការ​​ដាំ​ ថែ​ទាំ ប្រមូលផល (​ចំណែក​​ឫស្ស​ត្រូវ​​ការ​៧ឆ្នាំ​ទើប​គ្រប់​ស្តង់​ដា) រហូតដល់​​ច្នៃ​ ដើម្បី​ធានាពេញលេញ​​​បរិមាណឱសថកម្ម​​​សម្រាប់​អ្នក​ប្រើប្រាស់។​​



 ចម្ការ​ដើមឆ្អឹង​មាន់ខ្មៅ​ក្នុង​​ទីស្នាក់ការ​​សហគ្រាស​​ឯកជន​​តែហ្វ័ន​ង៉ុក​​បី​ង៉ា​ (Hoan Ngoc 7 Nga) នៅ​​ឃុំ​​បាវ​ណាំង (Bau Nang) ស្រុក​យឿមិញ​
ចូវ​
(Duong Minh Chau) ខេត្ត​តី​នីញ​ (Tay Ninh)

 ពលករ​​ថែ​ទាំ​ចម្ការដើម​ឆ្អឹង​មាន់​ខ្មៅ​​ វត្ថុធាតុ​ដើម​​ធ្វើ​ចេញ​​ផលិតផល​តែ​ហ្វ័ន​ង៉ុក​បី​ង៉ា​ (Hoan Ngoc 7 Nga)

 ដើមឆ្អឹង​មាន់​ខ្មៅ​ ​​មាន​​ឱសថកម្ម​​អាច​​ព្យាបាល​​បាន​២៥​ប្រភេទជម្ងឺ។​

 ឫស្ស​ដើមឆ្អឹង​មាន់​ខ្មៅ​ ត្រូវការ​​​៧ឆ្នាំ​​ទើប​​គ្រប់​ស្តង់​ដារ ផលិតជា​ផលិតផល​តែ​ហ្វ័ន​ង៉ុក​​បី​ង៉ា (Hoan Ngoc 7 Nga)​។​

 វត្ថុធាតុដើម​សម្ងួត​​ដើម្បី​ផលិតចេញ​តែ​ហ្វ័ន​ង៉ុក​បីង៉ា (Hoan Ngoc 7 Nga)

 លោកស្រី​ប៊ូយគីម​ង៉ា​ (Bui Kim Nga) នាយក​សហគ្រាស​ឯកជន​តែ​ហ្វ័ន​ង៉ុកបីង៉ា​ (Hoan Ngoc 7 Nga)​ បាន​ស្រាវជ្រាវ​​និង​បង្កើត​ជោគជ័យ​
ពាណិជ្ជសញ្ញា​​តែហ្វ័ន​ង៉ុក​​បី​ង៉ា (
Hoan Ngoc 7 Nga) ជាមួយ​ផលិតផល​​ទំនុកចិត្ត​​ពី​គុណភាព​ បាន​​អតិថិជន​គ្រប់ទីកន្លែង​​ទុក​ចិត្ត​​ប្រើប្រាស់។​

មិនត្រឹម​មាន​គុណភាព​សម្រាប់​​សុខ​ភាព​ តែ​ហ្វ័ន​ង៉ុក (Hoan Ngoc)​នៅ​មាន​​រសជាតិ​ផ្អែម​​ឆ្ងាញ់​ បាន​ផលិត​ក្រោម​រូបភាព​ថង់តម្រង​ងាយ​ប្រើ​ប្រាស់ អាច​លាយ​​និង​ពិសា​​ បានគ្រប់ទីកន្លែង​​នៅ​ក្នុង​ថ្ងៃ​។​​
 
លោកស្រី​ បី​ង៉ា (Bay Nga) ​ឲ្យ​ដឹង​ថា​ ចាប់ពី​​ឆ្នាំ២០០៧ លោកស្រី​​បាន​​ស្នើ​អ្នក​​វិទ្យាសាស្រ្ត​ទាំងឡាយ​​​ចំណុះ​​វិទ្យាស្ថាន​គីមីសាស្រ្ត - វិទ្យាស្ថានបណ្ឌិត​សភាវិទ្យាសាស្រ្ត​ ​និង​​បច្ចេកវិទ្យា​វៀតណាម​ ដើម្បី​បណ្តាក់ទុន​​អនុវត្ត​ប្រធាន​បទ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយចំនួន ​ពី​ដើម​ឆ្អឹងមាន់ខ្មៅ​​។ លោកស្រី​បាន​ចូលរួម​សំណង់​ស្រាវជ្រាវ​កម្រិតថ្នាក់​​​មូលដ្ឋាន​មួយចំនួន​ដូចជា៖ ទីផ្សារ​​ប្រើប្រាស់​ផលិតផល​តែហ្វ័ន​ង៉ុក​ (Hoan Ngoc) ស្រាវជ្រាវ​បទដ្ឋាន​ថែទាំ ​ដាំដុះដើម​ឆ្អឹងមាន់ខ្មៅ​​ ស្រាវជ្រាវ​បទដ្ឋាន​ប្រមូលផល​​សន្លឹក​​ដើមឆ្អឹង​មាន់ខ្មៅ​...​។ល។
 
បទដ្ឋាន​ស្រាវជ្រាវ​​ចាប់​ផ្តើមពី​ប្រមូលបាន​សមទ្ធិផល​​​​នៅ​ឆ្នាំ​២០១០ ពេល​សហគ្រាស​​តែ​ហ្វ័ន​ង៉ុក​បីង៉ា​ (Hoan Ngoc 7 Nga) បាន​រដ្ឋាភិបាល​​ផ្តល់​​ថវិការ​អនុវត្ត​​ប្រធាន​បទ​​ស្រាវជ្រាវ​​វិទ្យសាស្រ្ត​​កម្រិត​ថ្នាក់រដ្ឋ​​ពី​ “​បទដ្ឋាន​ច្នៃ​​​​ផលិតផល​ បង្កា​​ប្រឆាំង​ដុះសាច់​ដុំ​​ពី​ដើមឆ្អឹងមាន់​ខ្មៅ​​” តាម​​កម្មវិធី​សំខាន់​​របស់​ជាតិ​បច្ចេកវិទ្យា​​​​​​​​​​​​​​​​​​​​​​​​ឱសថ​។ មក​ដល់​​ឆ្នាំ​២០១២ តែ​ហ្វ័ន​ង៉ុកបី​ង៉ា (Hoan Ngoc 7 Nga) ​បន្ត​បាន​​ផ្តល់​ថវិការ​អនុវត្ត​​គម្រោង​ការ​ផលិតផល​​ថ្នាំ​គ្រាប់​មូលវែង​គឺ​ TANU Gold និង​ TANU Green ជា​មួយ​គុណប្រយោជន៍​ជំនួយ​ព្យាបាល​ជម្ងឺ​មហារីក​។​
 
ទទួល​យើង​ខ្ញុំ​​ក្នុង​ទីស្នាក់ការ​​សហគ្រាស​ នៅ​​ឃុំ​បាវ​ណាំង ( Bau Nang) ស្រុកយឿង​មិញ​ចូវ​ (Duong Minh Chau) ខេត្ត​តី​និញ​ (Tay Ninh)​ លោក​​ស្រី​​បី​ង៉ា (Bay Nga) ​ចែក​​រំលែក​​ដំណើរ​​មាគ៌ា​ជាង​២០ឆ្នាំ​ ផ្សារភ្ជាប់​​ជាមួយ​​ដើម​ឆ្អឹង​មាន់​ខ្មៅ​​ ដើម្បី​​បង្កើត​​ចេញ​ផលិផល​​ឱសថ​មាន​​ប្រយោជន៍​សម្រាប់​​មនុស្សលោក​។​
 
មានតែ​​២០​ដើមឆ្អឹង​មាន់​ខ្មៅ​​​បង្កាត់ពូជ​​ដំបូង​ សព្វថ្ងៃ​ សហគ្រាស​តែ​ហ្វ័ន​ង៉ុក​បីង៉ា (Hoan Ngoc 7 Nga) ​ជា​ម្ចាស់​​តំបន់​​វត្ថុធាតុ​ដើមឆ្អឹង​មាន់​ខ្មៅ​​ ដោយ​​ផ្ទៃដី​៤០​ហិកតា​ ​តាម​បទដ្ឋាន​​ដាំ​ ថែទាំ ប្រមូល​ផល​ឱសថ​​សម្រេច​​​ស្តង់ដា​ របស់​ GACP WHO នៃ​អង្គការ​​សុខាភិបាល​​ពិភពលោក​។​
 
លោកស្រី​បី​ង៉ា​ (Bay Nga) បន្ត​នាំយើង​ខ្ញុំ​ទៅ​ទស្សនា​ប្រព័ន្ធហេដ្ឋា​រចនា​សម្ពន្ធ​​របស់​សហគ្រាស​ ជាមួយ​រោង​ម៉ាស៊ីន​សម្រេច​ស្តង់ដា​ ISO ២២០០០: ២០០៥  ដោយ TUV SUD -​ អាល្លឺម៉ង់​ទទួលស្គាល់ ​ដើមឆ្នឹង​មាន់​ខ្មៅ​​នៅ​តែ​រក្សា​បាន​ឱសថកម្ម​​ខ្ពស់​បំផុត​។​ ប្រព័ន្ធ​ម៉ាស៊ីន​​សុទ្ធតែ​​ស្វ័យ​ប្រវត្តិ​ ទៅតាម​​បច្ចេកវិទ្យា​ជឿន​​លឿន​ ធានា​​គុណភាព​អតិបរិមា​សម្រាប់​ផលិតផល​។​​


 ខ្សែ​សង្វាក់​ខ្ចប់​​ផលិតផល​តែហ្វ័ន​ង៉ុក​បី​ង៉ា (Hoan Ngoc 7 Nga)​។

 ប្រព័ន្ធ​ម៉ាស៊ីន​ផលិតផល​តែ​ហ្វ័ន​ង៉ុក​បី​ង៉ា (Hoan Ngoc 7 Nga)​ ស្វ័យ​ប្រវត្តិ​តាម​បច្ចេកវិទ្យា​ជឿន​លឿន​។​

 បទដ្ឋាន​ខ្ចប់​តែហ្វ័ន​ង៉ុក​បី​ង៉ា(Hoan Ngoc 7 Nga)​។​

ជាក់ស្តែង​ តាំង​ពីយូ​ ពាណិជ្ជ​សញ្ញា​តែ​ហ្វ័ន​ង៉ុក​បីង៉ា (Hoan Ngoc 7 Nga)​ជា​វត្ថុពិសេស​ប្រចាំ​​តំបន់​​របស់​ខេត្ត​តី​និញ​  (Tay Ninh) ពីព្រោះ​​តំបន់ដី​​នេះ​​មាន​អាកាស​ធាតុ ​និង​ដី​ធ្លី​​ល្អ​សម្រាប់​ការ​​​​អភិវឌ្ឍ​​តំបន់​​វត្ថុធាតុ​ដើម​ឆ្អឹង​មាន់​ខ្មៅ​។​
 
ហេតុនេះ ផលិតផល​មាន​ពាណិជ្ជសញ្ញា​តែ​ហ្វ័ន​ង៉ុកបី​ង៉ា​ (Hoan Ngoc 7 Nga) ផ្សារភ្ជាប់​​​ជាមួយ​ដែន​ដី​ ប្រជាជន​ខេត្ត​តី​និញ​ (Tay Ninh) ​ហើយ​​បាន​ក្លាយ​ជា​​អំណោយ​​ពិសេស​​សម្រាប់​ភ្ញៀវទេសចរណ៍​​​ពេល​មកលេង​តីនិញ (Tay Ninh)​ ជាមួយ​ផលិតផល​សម្បូរ​បែប​ដូចជា​៖ តែ​ថង់​តម្រង​ហ្វ័ន​ង៉ុក​​បី​ង៉ា ​(Hoan Ngoc 7 Nga)  តែ​​​លាយ​ផ្សំ​​ជាមួយ​​សម្បុក​សត្វ​ត្រចៀក​កាំ ​ ​( Salanganes'Nest ) ហ្វ័ន​ង៉ុកបី​ង៉ា​ (Hoan Ngoc 7 Nga)​ ថ្នាំ​គ្រាប់​​មូលវែង​​ច្នៃចេញពី​ដើមឆ្អឹង​មាន់​ខ្មៅ​ TANU Green, TANU Gold ...​​។ល។
 
ពិសេស​ ផលិតផល​តែ​ហ្វ័ន​ង៉ុក​បី​ង៉ា​ (Hoan Ngoc 7 Nga)​ បាន​អះអាង​គុណភាព​​​របស់​ខ្លួន​ ​នៅ​លើទីផ្សារ​អន្តរជាតិ​ពេល​​ដណ្តើម​បាន​រង្វាន់​ “គុណភាព​ទូទាំង​​សកលលោក​” រង្វាន់ខ្ពស់បំផុត​ ទំនុក​ចិត្ត​បំផុត ​​របស់​សហក្រុម​​វិទ្យាសាស្រ្ត​ និង​​បច្ចេកវិទ្យា​ស្បៀន​អាហារ​​អន្តរជាតិ (IUFoST) ​ ផ្តល់ជូន​ឆ្នាំ​២០១៤ ក្រោយ​ពេល​ឆ្លង​​កាត់​​រាប់​រយ​​សហគ្រាស​ មកពី​ប្រទេសនានា​ និង​តំបន់ដែន​ដី​ជាច្រើន​៕


 តែរលាយ​ហ្វ័ន​ង៉ុក​បី​ង៉ា​ (Hoan Ngoc 7 Nga)

 តែហ្វ័ន​ង៉ុក​បី​ង៉ា (Hoan Ngoc 7 Nga)តាំងពីយូរមកហើយ បាន​​​ក្លាយជា​វត្ថុ​ពិសេស​ប្រចាំតំបន់​​របស់​ខេត្ត​តីនិញ​ (Tay Ninh) សម្រាប់ ធ្វើជា​អំណោយ​ជូន​សាច់​​ញាតិ​ សម្រាប់​​ភ្ញៀវទេសចរណ៍​ក្នុងប្រទេស​​និង​អន្តរជាតិ​។​

 លោកស្រី​ប៊ូគីម​ង៉ា​ (Bui Kim Nga) នាយកសហគ្រាស​ឯកជន​ តែ​ហ្វ័ន​ង៉ុក​បី​ង៉ា ​(Hoan Ngoc 7 Nga)ជាមួយ​ផលិតផល Caterpillar fungus



 ផលិតផល​ Caterpillar fungusជា​ប្រភេទ​ឱសថ​​កម្រ​មាន​បាន​សហគ្រាស​​ឯកជន​តែ​ហ្វ័ន​ង៉ុក​បីង៉ា ​(Hoan Ngoc 7 Nga)បណ្តាក់ទុន​ផលិត។

 

 ដើមឆ្អឹង​មាន់ខ្មៅ​​​ចំ​ណុះ​អំបូរ​​ត្រចៀក​ក្រាញ់​ (Acanthaceae) ជា​ដើម​ឈើ​ក្នុង​ស្រុក​​របស់​​វៀតណាម​ ដោយ​បណ្ឌិត​វិទ្យាសាស្រ្ត​ ត្រឹន​កុង​ខាញ់​ (Tran Cong Khanh) (មហាវិទ្យាល័យ​ឱសថ​ហាណូយ​) ស្វែង​រក​ឃើញ​នៅ​ចម្ការ​ជាតិ​កុក​ផឿង (Cuc Phuong) ​នៅ​ឆ្នាំ​៩០​​សតវត្សរ៍​ទី​២០។ តាមអ្នកស្រុក​ ដើម​ឆ្អឹងមាន់​ខ្មៅ​​មាន​ឈ្មោះ​ហៅ​​ផ្សេង​ៗគ្នា​​ដូច​ជា៖  ដើមជង្គង់មាន់ ដើមជើងបង្កង។ ជា​ឱសថ​​ដ៏អស្ចារ្យ​​មាន​គុណប្រយោជន៍​ច្រើន​ដូចជា​៖ លើកកម្លាំង​កាយ​ បង្កើន​កម្លាំង​​​ប្រឆាំង​ បង្កើន​សមត្ថភាពនៃ​​ភាព​ស៊ាំ​​ បង្កានិង​កាត់បន្ថយ​អុក​ស៊ី​កម្ម​កោសិកា​ បង្កើន​ការ​រំលាយ​អាហារ​ ជំនួយ​ព្យាបាល​រលាក​​ថ្លើម​​ ​សម្ពាធ​ឈាម​ឡើងខ្ពស់ ​​ខ្លាញ់​ក្នុង​ឈាម​ ទឹកនោម​​ផ្អែម​ ដុះសាច​ដុំ​....។ល។

 

 អត្ថបទ៖ ង្វៀន​វូថាញ​ដាត​ រូបថត៖ ង្វៀ​នឡឹន​
 

បណ្តាអត្ថបទបានផ្សាយ