19/04/2015 13:40 GMT+7 Email Print Like 0

តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវនិងកម្ពុជា


តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលដែលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវក្រោមនិងភាគឦសានកម្ពុជា (quangngai.gov.vn)

 
នាថ្ងៃទី១៩ខែសីហា ឆ្នាំ១៩៤៨ នៅភូមិ De An ឃុំ Hanh Phuoc ខេត្ត Quang Ngai កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​នៅប៉ែក​ខាងត្បូង​ភាគ​កណ្ដាលបានធ្វើពិធីចេញទ័ពអនុវត្តភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាងក្រោម​និង​​កម្ពុជា។ នេះជារបត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់គូសសម្គាល់ការផ្សាភ្ជាប់​ជិត​ស្និទ្ធ​​រវាង​បដិវត្តន៍​យោធ​ភូមិ​ភាគ​ទី៥ជាមួយប្រទេសឡាវខាងក្រោមនិង​ភាគ​ឦសានកម្ពុជា។

នៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅ​ប៉ែក​ខាងត្បូងភាគកណ្ដាល​បំពេញ​ភារកិច្ច​អន្តរជាតិនៅប្រទេសឡាវខាង​ក្រោម​និងភាគឦសានកម្ពុជា-តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រប្រព្រឹត្ត​ទៅ​​នាថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៥ នៅខេត្ត Quang Ngai លោក Le Quang Thich អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជនខេត្ត Quang Ngai បានលើកច្បាស់​៖​​​​“សិក្ខាសាលា​មិន​ត្រឹម​តែ​បំភ្លឺ​នូវ​តួនាទី​របស់​កង​ទ័ព​ស្ម័គ្រ​ចិត្តវៀតណាមបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាងក្រោមនិងភាគឦសានកម្ពុជា អះអាង​នូវ​សារៈ​សំខាន់តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រពិសេសរវាងវៀត​ណាម-ឡាវ-កម្ពុជាក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែម​ទាំងមានអត្ថន័យដ៏សែន​សំខាន់រួមចំណែកក្នុងការពូនជ្រុំនិងពង្រីកចំណងសាមគ្គីភាពមិត្តភាព​សហ​ប្រតិបត្តិ​ការជួយឧបត្ថម្ភទៅវិញទៅមករវាងប្រទេសទាំង៣វៀតណាមឡាវកម្ពុជាទៀតផង៕”

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ