14/10/2015 15:22 GMT+7 Email Print Like 0

តុត្កតាសត្វភូមិតាមហេប

ធ្លាប់ល្បី​ឈ្មោះដោយ​មុខ​របរដេរ​ប៉ាក់​ប្រ​ពៃណី នៅភូមិ​តាម​ហេប ស្រុក​ភុក​ថ័រ ក្រុង​ហាណូយ ឥឡូវ​បាន​ដឹងស្គាល់​ដូច​ជា “រាជធានី” នៃផលិត​ផល​តុត្កតា​សត្វ។ ផលិត​ផល​របស់​ភូមិ​តាម​ហេប​បាន​តាំង​លក់​គ្រប់​ទីកន្លែង នៅតាមវិថីហាណូយ និងហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ទូទាំង​ភាគ​ខាង​ជើង​។ 

ក្នុងប៉ុន្មាន​ឆ្នាំថ្មីនេះ ស្ថានភាព​រស់នៅក៏ដូច​ជាតម្រូវកា​រប្រើប្រាស់របស់​ប្រជាជន បាន​កែលម្អ ដូច្នេះ​ហើយ​បណ្តា​មុខ​ទំនិញ​វត្ថុ​អនុស្សាវរីយ៍ កាដូរ មួយ​ថ្ងៃកាន់​តែបាន​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង នឹង​មានកម្រិត​ប្រើប្រាស់​ខ្ពស់ ក្នុង​នោះមាន​មុខទំនិញ​តុត្កតា​សត្វ។ ដូច្នេះហើយ នៅឆ្នាំ១៩៩៧ ពីមូលដ្ឋាន​ដំបូង​បង្អស់ និង​មានតែមួយ​គត់ ដែល​ផលិត​តុត្កតា​សត្វ នោះគឺមូលដ្ឋានហ្វាថៃ មកដល់សព្វថ្ងៃទូទាំងភូមិ​តាម​ហេប មាន​រាប់​សិប​មូលដ្ឋាន​ផលិត​តុត្កតា​សត្វ ហើយ​ជារៀង​រាល់​ឆ្នាំមូល​ដ្ឋានទាំងនេះ បានផ្គត់ផ្គង់ឲ្យទីផ្សារ​រាប់លាន​ផលិតផល​តុត្កតាសត្វ ។

មូលដ្ឋានផលិតតុត្កតាសត្វ​ហ្វាថៃ គឺជាអង្គភាពដំបូង​បង្អស់ ហើយ​ក៏ជាមូល​ដ្ឋាន​ដែល​មាន​ទម្រង់​ធំបំផុត​គ្មាន​ពីរ​នៅ​ក្នុង​ភូមិ ដោយ​មាន​រោង​ចក្រ​ធំ​ទូលាយ​​ជិត៣០០០ម៉ែត្រ​​កា​រេ។ មូល​ដ្ឋាន​​បង្កើត​​បាន​​ការងារ​​ឲ្យ​ពលករ​​ប្រ​ចាំ​ចំនួន​​២០​​នាក់ ដោយ​មានប្រាក់​ខែមធ្យម​ក្នុង​ម្នាក់ គឺ៣លាន​ក្នុង​មួយ​ខែ។


ក្រណាត់ជាវត្ថុធាតុដើមបានជ្រើសរើសបែងចែកជាប្រភេទ  មុនពេលផលិត តុត្កតាសត្វ។

កប្បាសជាវត្ថុធាតុដើមមិនអាចខ្វះបាន នៅក្នុងដំណាក់កាលធ្វើតុត្កតាសត្វ។

ដោយហត្ថាទាំងគូរដ៏ប៉ិនប្រសប់របស់ខ្លួន ប្រជាជនភូមិតាមហេបបង្កើតបានផលិតផលតុត្កតាសត្វពេញនិយមនៅលើទីផ្សារ។

តំណាក់កាលពិនិត្យចុងក្រោយបង្អស់ ចំពោះផលិតផលតុត្កតាសត្វ មុនពេលនាំយកទៅវិចខ្ចប់សំរាប់នាំចេញទៅលក់លើទីផ្សារ។

បណ្តាម៉ូដតុត្កតាសត្វ ក្រោយពេលញាត់កប្បាសរួចស្រេច នឹងបានយកទៅដេរភ្ជិតមុខ។

បណ្តាផលិតផលតុត្កតាសត្វដែលក្លាយជាផលិតផលនៅភូមិរបរតាមហេប។

មូលដ្ឋានតុត្កតាសត្វហ្វាថៃ ជាទីកន្លែងដែលមានទម្រង់ធំ ហើយទាក់ទាញពលករជាច្រើននៅមូលដ្ឋានភូមិតាមហេប។

ផលិតផលតុត្កតាសត្វរបស់ភូមិរបរតាមហេប បានកុមារចូលចិត្ត ដោយពឹងផ្អែកទៅលើរូបភាពនៃតួអង្គនៅក្នុងភាពយន្តគំនូរជីវចរ។

ឬដូចជា​​មូលដ្ឋាន “ប្រសូត្រក្រោយ” ផលិត​តុត្កតាសត្វ​ហ្វាធឺក ក៏មាន​រោងចក្រ​មួយមាន​ទំហំ​២០០០ម៉ែត្រការេដែរ ជា​​មួយ​​ពលករ​ធ្វើ​ការ​ប្រចាំ​នៅ​ទី​នេះ​​ចំនួន​១០​​នាក់   ហើយ​​មាន​​ហាង​​តាំង​​បង្ហាញ​​តុត្កតាសត្វ ​តែមួយ​គត់​​របស់​​ភូមិ​។ ក្នុង​ហាងតាំង​បង្ហាញរបស់​មូលដ្ឋាន ផលិតផលតុត្កតាសត្វភាគ​ច្រើន គឺបណ្តាតួអង្គ​នៃភាព​យន្ត​គំនូរ​ជីវចរ ទាន់​សម័យ​បំផុត​ នាបច្ចុប្បន្នដូចជា៖ Doraemon ខ្លាឃ្មុំPooh និងឆ្មា Oggy។ល។ ធ្វើឲ្យ​យើង​ខ្ញុំ​ហាក់​ដូច​ជា​ចូល​ទៅ​ក្នុង​ពិភព​នៃតុត្កតាសត្វ​អញ្ចឹង​ដែរ។

តាមស្ថិតិ បច្ចុប្បន្នភូមិតាមហេប មានប្រជាជនចំនួន១១០០០នាក់ តែក្នុងនោះមានប្រជាជន​ចំនួន៨០% ចូល​រួម​ប្រកប​មុខ​របរដេរ​ប៉ាក់​ហត្ថកម្ម និងផលិតតុត្កតា​សត្វ។ ក្រៅពីការដោះ​ស្រាយ​ការងារ​ឲ្យពលករ​មូល​ដ្ឋាន របរ​ធ្វើ​តុត្កតាសត្វ​នៅ​បង្កើត​បាន​ការងារ​រក​ស៊ីឲ្យប្រ​ជាពលករ​រាប់ពាន់​នាក់ មកពីតំបន់ជិតខាងទៀត​ផង។

កន្លងហើយថ្មីៗនេះ មណ្ឌល​ឧបត្ថម្ភនិងអភិវឌ្ឍន៍យុវជនហាណូយ សហការជាមួយមណ្ឌលកសិកម្ម និង​ទីប្រឹក្សា​អភិវឌ្ឍន៍ឧស្សហកម្ម (មន្ទីរឧស្សហកម្មនិងពាណិជ្ជកម្ម​ហាណូយ) បានរៀប​ចំ “បង្រៀន​ជំនាញ​ធ្វើ​តុត្កតា​សត្វ​ជូនពលករវ័យ​ក្មេង​នៅក្នុងភូមិតាម​ហេប”។ ការបើកថ្នាក់​បង្រៀននេះ នឹងជួយដល់​សិស្ស គឺបងប្អូន​នៅក្នុង​ភូមិ​ស្រុក បានបណ្តុះបណ្តាលតាម​ក្បួនខ្នាត ជំនាញ​និងមានថ្វី​ដៃ ដើម្បី​ឆ្លើយ​តប​បាន​តម្រូវ​ការ​ពី​គុណភាព​​ផលិត​ផល​​មួយកាន់​តែខ្ពស់របស់​ទីផ្សារ​៕

 

អត្ថបទ៖ ថាវី     រូបថត៖ ទ្រីញ​វ៉ាន់​ប៊ូ

បណ្តាអត្ថបទបានផ្សាយ