11/08/2017 18:04 GMT+7 Email Print Like 0

តាំងពិព័រណ៍រូបភាព “ទឹកដី ពលរដ្ឋអាស៊ាន”

តាំង​ពិព៌រណ៍​ “ទឹកដី​ ពលរដ្ឋ​​​អាស៊ាន​” គណកម្ម​ការ​​រៀបចំ​ បាន​ផ្តល់​ពាន់​រង្វាន់​សំរឹទ្ធ​ដំណាល​​​គ្នា​ “រូបភាព អាស៊ាន​ឆ្នាំ​២០១៧” ជូន​១០​ស្នាដៃ​ដ៏​ឆ្នើមបំផុត​នៃ​ប្រទេសទាំង១០ក្នុង​ប្លុក​អាស៊ាន ដែល​បានផ្ញើ​មក​​ចូល​រួម​។ ក្រៅ​ពី​នោះ តាំង​ពិព័រណ៍​នៅ​តាំង​បង្ហាញ​ចំនួន​២៣០​ស្នាដៃ​ បាន​ជម្រើស​ចេញ​ពី​១០.០០០​ស្នាដៃ ​របស់​អ្នកថតរូប​ចំនួន​១២៤៨​​នាក់​ ​ផ្ញើ​មក​ចូល​រួមក្នុង​​ពិធី​ប្រឡង​នេះ​។​

​បើក​ពិធី​ នៅ​ថ្ងៃទី​៤ ខែ​សីហា​ ហើយ​អូស​បន្លាយ​ដល់ថ្ងៃទី​១១ ខែ​សីហា​ឆ្នាំ២០១៧ នៅ​ក្រុង​ហាណូយ​ តាំងពិព័រណ៍​ “ទឹក​ដី​ ពលរដ្ឋ​​​​អាស៊ាន​” ឧទ្ទេសនាម​​រូបភាព​ពិត​ប្រាកដ​ រស់​រវើក​ អំពី​ទឹក​ដី​ មនុស្ស​ និង​សកម្ម​ភាព​ សហការ​រួម​ប្រាស្រ័យ​ រវាង​ប្រទេសនានា​នៅ​ក្នុង​ប្លុក​អាស៊ាន​។ តាមរយៈ​តាំងពិព័រណ៍​ នៃ​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​ នឹង​បង្កើន​ការ​យល់​ដឹង​ ផ្សារភ្ជាប់​ជាង​ រួម​វិភាគ​ទាន​ស្ថាបនា​​សហគមន៍​អាស៊ាន​មួយ​ មានការ​សាមគ្គី​ សកម្ម អភិវឌ្ឍន៍​​ និង​​តំបន់មួយ​សន្តិភាព​រុង​រឿង​

តាំង​ពិព័រណ៍​សហការរៀបចំដោយ​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ ក្រសួង​ការបរទេស​ និង​គណកម្មាធិការប្រជាជន​ទីក្រុង​ហាណូយ​ ក្នុង​​ឱកាស​​រំលឹក​ខួប​អនុវស្សាវរីយ៍​លើកទី​៥០​ឆ្នាំ​ ទិវា​បង្កើត​​​សមាគម​ប្រជាជាតិ អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​។ ក្នុង​​វេលា​ខាងមុខ​ តាំងពិព័រណ៍​​នឹង​បាន​ឧទ្ទេសនាម​នៅ​បី​​ខេត្ត​ក្រុង​ គឺ​ខេត្ត​ហាយផុង​​ (Hai Phong) ខេត្តក្វាង​និញ​ (Quang Ninh) ខេត្តបាក់​លីវ​ (Bac Lieu) និង​នៅ​ក្នុង​ “ពិធីបុណ្យ​មាស​អាស៊ាន​” ដែល​រៀប​ចំដោយ​ក្រសួង​​ការបរទេស​​។​

លោក​​វី​កៀន​ថាញ​ (Vi Kien Thanh) - អគ្គនាយក នៃអគ្គនាយកដ្ឋាន​​វិចិត្រ​សិល្បៈ​ រូបថត​ និង​តាំងពិព័រណ៍​ - ប្រធាន​គណកម្មការ​រៀបចំ​​ចែក​រំលែក​ថា៖ “នេះជា​លើក​ដំបូង​ ដែល​យើង​ខ្ញុំ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ប្លុក​​អាស៊ាន​ មាន​គ្រប់​វត្ត​មានអ្នកថតរូបនៅ​​ប្រទេសទាំង១០​​​ក្នុង​​ប្លុក ដែល​​ផ្ញើ​​មក​ចូល​រួម​។ ការអនុវត្ត​បច្ចេកវិទ្យា​ក្នុ​ងការ​ទំនួល​យក​ files ជម្រើស​អនឡាយ​ នៅ​ក្នុងពិធី​តាំងពិព័រណ៍លើកនេះ​ បង្កើត​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​​អ្នកថតរូប ពេល​បរិមាណ​ស្នាដៃ​ដែល​គណកម្ម​ការ​រៀបចំ​ទទួល​​បាន មាន​ចំនួន​​ច្រើន​​លើស​លុប​​ប្រៀប​នឹង​ការ​ប៉ាន់​ស្មាន​របស់​ខ្លួន​។ ក្រុម​ប្រឹក្សា​សិល្បៈ​ដោយ​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​វៀតណាម​ បង្កើតឡើង​រួម​មាន​អ្នក​ថត​​​មាន​កម្រិត​មុខ​វិជ្ជាជីវៈ​ខ្ពស់ មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ អំ​ពី​ប្រទេសនានា​នៅប្លុក​​អាស៊ាន ដូចនេះ​ទើប​ដំណើរ​ការ​មានភាព​​​សត្យានុម័ត​ មិន​លំអៀង មាន​ការ​​ទទួល​ការ​ខុស​ត្រូវ​ ដើម្បី​ជ្រើស​ចេញ​២៣០​ស្នាដៃ សម្រាប់​តាំងបង្ហាញ​នៅក្នុង​តាំង​ពិព័រណ៍​។

ស្នាដៃ​ចូល​រួម​តាំងពីព័រណ៍​នីមួយ​ៗ បាន​បង្ហាញ​ពី​ទស្សនៈ​​ដោយ​ឡែក​របស់​អ្នក​និពន្ធ អំ​​​ពី​ទឹក​ដី​​ ពលរដ្ឋ​ ​នៃ​​ប្រទេស​នានា​នៅប្លុក​អាស៊ាន។ ស្នាដៃ​រូបថតសិល្បៈ​សុទ្ទតែ​ប្រជុំ​​គ្នា​នៅ​ចំណុច​គោល​ដៅ​ គឺ​ឧទ្ទេសនាម​ ផ្សព្វផ្សាយ​សម្រស់​ស្រស់​ស្អាត​របស់ទឹក​ដី​ ទេសភាព​ធម្មជាតិ​ តម្លៃ​វប្បធម៌​ប្រពៃណី​ពិសេស​ដោយ​ឡែក​...។ល។ របស់អាស៊ាន​ ជូន​ដល់​​មហាជន​ក្នុង​ប្រទេស​និង​អន្តរជាតិ​​។ ក្រុមប្រឹក្សា​សិល្បៈ​វាយតម្លៃ​ស្នាដៃ ​ដែល​ផ្ញើ​មក​ចូល​រួម​តាំងពិព័រណ៍​ ពោរពេញ​ទៅ​ដោយ​ពណ៌​សម្បុរ​ មាន​គុណភាព​សិល្បៈ​ល្អប្រពៃ​។


 គណកម្មការ​រៀបចំ​និង​តំណាង​ស្ថាន​ទូតប្រទេស​ទាំង១០​ក្នុង​ប្លុក​​​អាស៊ាន​ កាត់​ខ្សែ​ប៊ូ​តាំង​ពិព័រណ៍​។

 គណកម្មការ​រៀប​ចំ​ផ្តល់​ពាន់​រង្វាន់​ដំណាល​​គ្នា​ “រូបភាព​​អាស៊ាន​ឆ្នាំ​២០១៧” ជូន​អ្នកថតរូប​ចំនួន​១០​​នាក់ ​ មកពី​ប្រទេសទាំង១០ ​ សមាជិកអាស៊ាន​ ដែល​មាន​ស្នាដៃ​ឆ្នើម​បំផុត​។​

 គណកម្ម​ការ​រៀបចំ​​ប្រគល់​មេដាយ​អនុស្សាវរីយ៍​ ជូន​ក្រុម​ប្រឹក្សា​សិល្បៈ​នៃ​តាំងពិព័រណ៍។

 តាំងពិព័រណ៍​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​យ៉ាងកុះករ​។​

ក្នុងតាំង​ពិព័រណ៍ ស្នាដៃ​ទាំង​បី​ដែល​​មាន​ចំណាប់អារម្មណ៍​​គឺ​៖ “យើង​ខ្ញុំ​ស្រឡាញ់​ម៉ាឡេស៊ី​” របស់​អ្នកថតរូប Tan Ee Long ​ “វត្ត​ Kyaikhtiyo ​” របស់​អ្នក​ថតរូប Than Htay ​ (មីយ៉ាន​ម៉ា) និង ​”ជ្រលង​ភ្នំ​បាក់​​សើន​ (Bac Son)” របស់​អ្នកថតរូប ​វូ​គីម​ខ្វ័រ​ (Vu Kim Khoa) (​វៀតណាម​)។ ស្នាដៃ​​ទាំងអស់​​បាន​ឆក់​យក​​កាលៈ​ទេសៈ​កម្រ​មាន ​នៃ​ពពក​មេឃា​ ធម្មជាតិ​ លក្ខណៈ​ពិសេស​ដោយ​ឡែក​ នៃ​មនុស្ស​ក្នុង​សហគមន៍​ជនជាតិ​អាស៊ាន​ នាំ​យកចំណី​ជូន​​​ចក្ខុ​គឺកែវ​ភ្នែក​ តែ​​រូបភាព​ដទៃ​​ដែល​ធ្លាប់​បានថត​តាំង​ពី​មុននោះ គឺ​​មិន​មាន​។​
 
លោកតា​​ ​វ៉ូ​គីម​ខ្វ័រ​ (Vu Kim Khoa) អ្នក​​រូបថត “ជ្រលង​ភ្នំ​បាក់​សើន (Bac Son)” មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកថតរូប ​ទាំង១០​នាក់​ ដែល​ដណ្តើម​បាន​រង្វាន់​របស់​តាំង​ពិព័រណ៍ ចែក​រំលែកថា​​៖ “ស្នាដៃ​ “ជ្រលង​ភ្នំ​បាក់​សើន (Bac Son)​” របស់​​ខ្ញុំ​ថត​អំពី​ជ្រលង​ភ្នំ​បាក់​សើន​ (Bac Son) ជា​ទីកន្លែង​ដែល​នៅ​រក្សា​បាន​សភាព​ដើមនៃ​​ទេសភាព​ព្រៃ​ភ្នំ​ ដែល​មិនទាន់ត្រូវ​បំផ្លេច​ផ្លាញដោយ​អន្តរកម្ម​បរិស្ថាន​ នោះ​ជា​ទេសភាព​ស្រស់​ស្អាត​មួយ​របស់​ប្រទេស​វៀតណាម។ ខ្ញុំ​ខិត​ខំ​​ពណ៌​នា​​សម្រស់សោភ័ណមនោរម្យ​ពិសេស​ដោយ​ឡែក​ នៃ​តំបន់​ព្រៃ​ភ្នំ​ ប៉ុន្តែ​ចំណុច​​ចាប់​អារម្មណ៍​នៅតែ​ជា​​ជ្រលង​ភ្នំ​ស្រូវ និង​រូបភាព​ពលកម្មដ៏​​ស្រល់​ស្អាត​​របស់​មនុស្សម្នា​នៅ​ទី​នេះ​”។​
 
តាំង​ពិព័រណ៍​រូបភាព​៖ “ទឹក​ដី​ ពលរដ្ឋ​​អាស៊ាន​” មិនត្រឹម​តែ​ជា​សកម្មភាពវប្បធម៌​សិល្បៈ​វិសេសវិសាល​ ក្នុង​​ឱកាល​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ​​ ទិវា​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) ទីនេះ​នៅ​ជា​ទីលាន​លេង​កម្សាន្ត​​ដ៏​ប្រណិត​ ហើយ​ក៏ជា​ឱកាស​ជួប​ជុំ​គ្នា​ រួម​ប្រាស្រ័យ​នៃ​អ្ន​ក​ថតរូប ​​​ ព្រមទាំង​​អ្នក​ស្រឡាញ់​រូបភាព​​ប្លុក​អាស៊ាន​៕​

 កាសែ​ត​​រូបភាព​វៀតណាម​​គោរព​ឧទ្ទេសនាម​ស្នាដៃ​ទាំង១០​ ដែល​ដណ្តើម​បាន​ពាន់​រង្វាន់​សំរឹទ្ធដំណាល​គ្នា​ “រូបភាព​អាស៊ាន​ឆ្នាំ២០១៧”៖


 
ស្នាដៃ​ “ជ្រលង​ភ្នំ​បាក់​សើន (Bac Son)​” របស់​អ្នក​ថតរូប ​វូគីម​ខ្វ័រ​ (Vu Kim Khoa) (វៀតណាម​)។​


 ស្នាដៃ​ “យើង​ខ្ញុំ​ស្រឡាញ់​ម៉ាឡេស៊ី​” របស់​អ្នក​ថតរូប ​ Tan Ee Long (​ម៉ាឡេ​ស៊ី​)​។

 ស្នាដៃ​ “វត្ត KyiteHteeYoe” របស់​អ្នកថតរូប​ Than Htay (​មី​យ៉ានម៉ា​)​។​


 ស្នាដៃ​ “ពិធី​បុណ្យ Dinagyang ​ ព្យូហយាត្រា​​ព្រែក​ទន្លេ” របស់​អ្នក​ថតរូប Raniel Jose Madrazo Castaneda (ហ្វី​លិពីន​)។


 ស្នាដៃ​ “ឈូង​ Marina សឹង្ហបូរី” របស់អ្នក​ថតរូប Ho Hon Yew (សឹង្ហបូរី​)​។

 ស្នាដៃ​ “ព្រលែង​ប្រទីប” របស់​អ្នក​ថតរូប Wannapong Surarochprajak (ថៃ)​។​

 ស្នាដៃ​ “អាស៊ាន ១៣ Omar Ali Saifuddien Mosque2​” របស់អ្នក​ថតរូប Haji Jumat Bin Haji Taha (ប្រ៊ុយ​ណេ)។

 ស្នាដៃ​ “ប្រាង្គថាតហ្លួង​នៅ​ក្រុង​វៀង​ចន្ទ​” របស់​អ្នកថតរូប​​ Ikham Khamlasee (ឡាវ)។​

 ស្នាដៃ​ “ប្រណាំង​គោ” របស់អ្នកថតរូប John Hantoro Pudjoko (ឥណ្ឌូនេស៊ី)​។​

 ស្នាដៃ​ “ភ្ញៀវទេសចរណ៍​មក​ពី​ប្រទេសនានា” របស់​អ្នក​ថតរូប ផាត​តារា (កម្ពុជា)។
 

 អត្ថបទ​៖ ធុក​ហៀន​   រូបថត៖ តឹត​សើន - កុងដាត​

បណ្តាអត្ថបទបានផ្សាយ