16/10/2015 08:56 GMT+7 Email Print Like 0

តាំងពិព័រណ៍រូបថតឯកសារស្តីពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម


រូបថតៈ Trần Lê Lâm/TTXVN

នាថ្ងៃទី១៤តុលា នៅខេត្ត Son La (ភាគខាងជើងវៀតណាម) បានប្រារព្ធការតាំងពិព័រណ៍រូបថតឯកសារ សម្រាំង ស្រាវជ្រាវផែនទី និងឯកសារនៃរាជកាលនានាស្តីពីប្រជុំកោះ Hoang Sa និង Truong Sa របស់ វៀត​ណាម​។ ការតាំងពិព័ណ៌នេះ បានផ្តល់នូវព័ត៌មានសម្រាប់សិស្សានុសិស្ស និស្សិត កម្មាភិបាល និងប្រជាជនបណ្តាជនជាតិលើភូមិភាគខេត្ត Son La ឲ្យ យល់ច្បាស់អំពីកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម ក៏ដូចជា ទស្សនគោលដៅរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីកិច្ចការពារ អធិបតេយ្យភាពធ្វើអាជីវកម្មសក្តានុភាពកោះសមុទ្រ​ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ក្រោយពីបង្ហាញអំពីឯសារ​សំ​ខាន់ៗនិងផែនទីបុរាណរបស់ វៀតណាមពីទសវត្សទី១៥មក ការតាំងពិព័រណ៌នេះ ក៏បានផ្តល់អំពីរូបភាព ឯកសារដ៏មានតម្លៃ ស្តីពីភូមិសាស្ត្រ និងសោភ័ណ្ឌភាពដ៏ស្រស់ស្អាតរបស់ ប្រជុំកោះ Hoang Sa និង Truong Sa ផង និងអំពីរូបភាពកងកម្លាំងទ័ពជើងទឹក ដែលកំពុងការពារតំបន់សមុទ្ររបស់មាតុប្រទេសផង។ ​ការតាំងពិព័រណ៍នេះ បើកទ្វារដល់ថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ