22/11/2016 11:15 GMT+7 Email Print Like 0

តន្រ្តីធ្វើពីវត្ថុប្រើប្រាស់

ដោយគោល​បំ​ណង​ប្រាថ្នា​របស់​អ្នក​ចូល​ចិត្ត​តន្រ្តី​មាន​ឱកាស​ជិត​ស្និទ្ធ​នឹង​គ្នា​ដោយ​ការ​ប្រើ​ប្រាស់​វត្ថុ​មួយ​ចំនួន ​ដើម្បី​ធ្វើ​ជាឧបករណ៍​តន្ត្រី​​និងសម្តែង​ជា​ចៃ​ដន្យ។​ មជ្ឈមណ្ឌល​​ផ្លាស់​ប្តូរ​វប្បធ៌ម​ជប៉ុន​​ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​បាន​​ប្រា​រព្វកម្ម​វិ​ធី​ ​“Hanoi Collective Orchestra” បានទាក់​ទាញការ​ចូល​រួម​​​​​ពី​ជន​ជាតិ​វៀត​ណាម​និង​ជន​ជាតិ​ជប៉ុនជា​ច្រើន​នាក់​។​

លោក​ Ando Toshiki នាយក​មជ្ឈមណ្ឌល​​ផ្លាស់​ប្តូរ​វប្បធម៌​ជប៉ុន​​ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​បាន​អោយ​​ដឹង​ថា​៖  Ersembles Asia Orchestra គឺ​គម្រោង​​សិល្បៈ​មួយ​ បាន​ចាប់​ផ្តើម​ដាក់​ឲ្យដំ​ណើរ​ការ​នៅ​ឆ្នាំ ​២០១៤ ​ដោយ​គោល​បំណង​សំរាប់​នរណាគ្មាន​ជំ​នាញ​ខាង​​​តន្រ្តី​អាច​ជួប​ប្រាស្រ័យ​ជាមួយ​គ្នា​ ​​ហើយ​បង្កើត​ឡើង​វង់​​ភ្លេង​​មួយ​តាម​សេ​រី​ភាព។​ ការ​រៀប​ចំ​​​កម្ម​វិ​ធី​នេះ​​សំដៅ​​​ប្រ​ជា​ជន​មក​ពី​បណ្តា​ប្រ​ទេស​លើ​ពិ​ភព​លោក​​ទំ​នាក់​ទំ​នង ​ជួប​ប្រាស្រ័យ​​​ជា​មួយ​គ្នាតាម​រ​យៈ​ប្រើ​​ប្រាស់​បណ្តា​វត្ថុ​ផ្សេ​ង​ៗ​ ក្នុង​​ជី​វ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​​ដើម្បី​​​ធ្វើ​ជាឧ​បករ​ណ៍​​តន្រ្តី​​និង​​ស​ម្តែង​ជា​មួយ​គ្នាយ៉ាង​ចៃ​ដន្យ​​ ។​

​ទស្សនិកជនមក​ចូល​រួម​កម្មវិធី​ Hanoi Collective Orchestra​ ​​សុទ្ធ​តែ​ជាយុវវ័យ​​​​ជន​ជាតិ​វៀត​​ណាម​និង​​​ជនជាតិ​ជប៉ុន​ ដែលកំ​ពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​រដ្ឋធានី​ហា​ណួយ​។​ អ្នក​ចួល​រួម​ក្នុង​កម្មវិ​ធី​​សុទ្ធ​តែ​គ្មា​ន​បទ​ពិ​សោធន៍​លេង​ភ្លេង​ទេ​​ ក៏​ប៉ុន្តែ​​ពួកគេខិត​ខំ​ព្យា​យាម​ធ្វើឧបករ​ណ៍​តន្រ្តី​​ពី​វត្ថុ​​មួយ​ចំ​នួន​ដូច​ជា៖​​ ចាន ចង្កឹះ​ ដប​ទឹក​សុទ្ធ​ lavie កំប៉ុង​ coca ។ល។ ឬ​ពី​បំ​ពង់​ជ័រ​ដែល​មិន​​អាច​ប្រើ​ប្រាស់​បាន​ទៀតទេ​ ប៉ុន្តែ​ដោយ​​​ការ​ច្នៃ​ប្រ​ឌិតរបស់​អ្នក​ចូល​រួម ​បំ​ពង់​ជ័រ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ខ្លុយ​ចេញ​សូរ​ស័ព្ទ​ពិរោះ​។​​


កុមារត្រូវបានណែនាំអំពីរបៀបធ្វើឧបរករណ៍ ដើម្បីបង្កើតឧបករណ៍អាចចេញសម្លេង។

តុបតែងលើ“ឧបករណ៍តន្ត្រី”របស់ខ្លួនឯង។


ការរួមផ្សំរវាងផ្នែកបង្វិលនៃឧបករណ៍ហាលខាវអាវនិងដបបៀរបានក្លាយទៅជា"ឧបករណ៍តន្រ្តី"មួយ
មានសម្លេងបែកៗ។


ត្រឹមតែរួមផ្សំរវាងធុងយួរពីរអាចក្លាយទៅជា"ឧបករណ៍តន្រ្តី"មួយបែកៗថ្មីហើយ។

យុវវ័យកំពុងព្យាយាមធ្វើឧបករណ៍តន្រ្តីរបស់ខ្លួនឯង។

នាទីលេងឧបករណ៍ភ្លេងដែលធ្វើពីវត្ថុប្រើប្រាស់យ៉ាងចៃដន្យរបស់យុវវ័យ ។

ទំនាក់ទំងរវាងទស្សនិកជនជាមួយសិល្បករ ដែលបង្កើតឡើងសំលេងពិរោះជាចៃដន្យ។

ត្រឹមតែមានកំប៉ុង យុវវ័យអាចចូលរួម“វង់ភ្លេង”នេះ។

កម្មវិធីមិនត្រឹមតែជួយអោយអ្នកចូលរួម ដែលចេះរបៀបច្នៃប្រឌិតនិងលេង“ឧបករណ៍តន្រ្តី”ប៉ុណ្ណោះទេ
ថែមទាំងបង្តើតចំណងទំនាក់ទំនងនិងរបៀបស្តាប់ភ្លេងតាមបែបប្លែកៗថ្មីទៀតផង។


ការរួមផ្សំរវាងត្រែធ្វើពីទុយយោ និងសូរសម្លេងពីចានធ្វើពីដីនិងភោជន៍។

សិល្បករ Otomo Yoshihide ក្នុងនាមជាអ្នកបញ្ជាក្នុងកម្មវិធីសម្តែងតន្ត្រីនេះបានធ្វើអោយកម្មវិធី
កាន់តែអ៊ូអរថែមទៀត។


ក្នុងកម្មវិធីសិល្បៈ វង់ភ្លេងលេងយ៉ាងចៃដន្យដែលមានឈ្មោះថា “Hanoi Collective Orchestra” បានទាក់ទិញបាន
ការចូលរួមដោយមនុស្សជាច្រើននាក់។


បញ្ចប់កម្មវិធី “ប្រគំភ្លេងនេះ”  សិល្បករ សិល្បការិនី រួមជាមួយបណ្តាសមាជិកចូលរួមបានថតរូបអនុស្សវរីយ៍
រួមគ្នា។

ក្នុង​កម្ម​វិ​ធី​ អ្នក​​លេង​​​​ភ្លេង​បាន​ចូល​រួម​សម្តែង​ជា​មួយ​សិល្បករនិងសិល្បការិនីដ៏​ល្បី​ឈ្មោះ​​ក្នុង​វិ​ស័យ​សិ​ល្បៈ​​តន្ត្រី​ដូច​ជា ​តន្រ្តី​ករ​ Otomo Yoshihide ​និង​អ្នក​​ភ្លេង​ Suzuki Akio។​ជា​ពិ​ពេស​ អញ្ជើញចូល​រួម​ក្នុង​កម្ម​វិ​ធី​ Hanoi Collective Orchestra អ្នក​លេង​ភ្លេង​​ពិ​ត​ជា​រំ​ភើប​ចិត្ត​ខ្លាំង​ណាស់​ ពីព្រោះ​គេ​បាន​ក្លាយ​ជា​អ្នកបញ្ជា​វង់​​​ភ្លេង​​នៅ​លើ​វេ​ទិការ​​របស់​កម្ម​វិ​ធីនេះ។​

​វាយ​តំ​លៃ​​អំ​ពី​លទ្ធ​ភាព​​ធ្វើ​ ឧបរ​កណ៍​តន្ត្រី​ និង​លេង​ភ្លេង​របស់​អ្នក​ចូល​រួម​​​ក្នុង​កម្មវិធី​ Hanoi Collective Orchestra តន្រ្តី​ករ​ Otomo Yoshihide​ បាន​អោយ​ដឹង​ថា​ “ ខ្ញុំ​ធ្លាប់​បាន​អញ្ជើញ​ចូល​​រួម​កម្ម​វី​ធី​តន្រ្តី​នៅ​​បណ្តារ​ប្រ​ទេស​ដូច​ជា​៖ ប្រទេសជប៉ុន ប្រទេសថៃ ប្រទេសអូស្រ្តា​លី​ និង​លើក​នេះ​បាន​អញ្ជើញ​ចូល​​រួម​កម្ម​វិ​ធី​នៅ​ប្រ​ទេស​វៀត​ណាម​។ ខ្ញុំ​បាន​ឃើញ​ថា៖ ​​ជន​ជាតិ​វៀត​មាន​​ភាព​ច្នៃ​ប្រ​ឌិត​និង​​លេង​ភ្លេងពូកែ ​ ប្រ​ទេស​និមួយៗ​ មាន​ខឿនវប្បធ៌ម​រៀង​ៗ ​របស់​ខ្លួន នៅ​ពេល​ដែល​​បាន​លេង​ភ្លេង​ជា​មួយ​អ្នក​ចូល​រួម ​ខ្ញុំ​បាន​យល់​ច្បាស់លាស់​ថែម​ទៀត​​អំ​ពី​​វប្បធម៌របស់​ប្រ​ទេស​​វៀត​ណាម”./.

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់​ឡុង

 
បណ្តាអត្ថបទបានផ្សាយ