21/12/2016 09:24 GMT+7 Email Print Like 0

តន្រ្តីករ ហ្វិញខាយ (Huynh Khai) - អ្នកអស់ពីចិត្តពីថ្លើមដើម្បីតន្រ្តីជនជាតិ

មាន​កំណើត​ក្នុងត្រកូល​​​សិល្បៈ​តន្រ្តី​ច្រៀង​ចាប៉ី​​មិន​ជំនាញ​ សិល្បករ​ឆ្នើម​ ហ្វិញ​ខាយ​ (Huynh Khai) សព្វថ្ងៃជា​ប្រធាន​ផ្នែក​តន្រ្តី ​នៃ​វិទ្យាស្ថាន​តន្រ្តី​​​ទីក្រុង​ហូជីមិញ​​។ លោកជា​អ្នកនិពន្ធ​ទំនុក​បទភ្លេង​​ល្ខោន​កាយ​ឡឿង (Cai Luong)​ ចម្រៀង​មិន​ជំនាញ ​ធ្វើ​រណ្តំ​ចិត្ត​មនុស្ស​ ក៏ដូចជា​រួម​វិភាគទាន​យ៉ាង​ច្រើន ​​ក្នុង​ការ​រក្សា​​និង​អភិវឌ្ឍន៍​​តន្រ្តី​ជនជាតិ​វៀតណាម​។

តន្រ្តីករ​ហ្វិញ​ខាយ​ (Huynh Khai) ​​មាន​កំណើត​នៅ​ស្រុក​ធូ​ធឿ​ (Thu Thua) ខេត្ត​ឡុង​អាន​ (Long An) ប្រភពមួយ​​ក្នុង​ចំណោម​ប្រភព​ទាំងឡាយ​ នៃ​សិល្បៈ​ចម្រៀងចាប៉ី​​មិនជំនាញ​​។ ឪពុក​​លោក​ជា​សិល្បករ​លេង​ចាប៉ី​​​ខ្សែពីរ​ល្បី​​ឈ្មោះ​​ក្នុងតំបន់​​។ រាល់​លើកទៅ​សម្តែង​​ កុមារ​ហ្វិញ​ខាយ (Huynh Khai)​ សុទ្ធតែ​បាន​ឪពុក​នាំ​ទៅ​ជា​មួយ​ “លួចស្តាប់”​​។ យល់ឃើញ​កុមារ​ ​ហ្វិញ​ខាយ​ (Huynh Khai)​ ចូល​​​ចិត្ត​​ដូរ​តន្រ្តី​ ឪពុកបាន​​បង្រៀន​​នូវ​របៀ​ប​ដេញ​ចាប៉ី​របស់​ខ្លួន​ឲ្យ​កូន​។ ពេលធំ​ពេញ​វ័យ​ ហ្វិញ​ខាយ​ (Huynh Khai) បន្ត​​រៀន​​បន្ថែម​​តាម​​រយៈ​ថាសចំរៀង​​។ លោក​ក៏​បាន​តាម​រៀន​បន្ថែម​ពិណ​ចិន​ និង​​ចាប៉ី​ហ្គីតា​(​សម្រាប់​​លេង​ល្ខោន) ​ពី​សិល្បករ​ល្បី​ឈ្មោះ​ដូចជា​៖ សិល្បក​រ​​ឆ្នើម​ វ៉​វ៉ាន់​ខេ​ (Vo Van Khe) ង្វៀន​វ៉ាន់​ដើយ (Nguyen Van Doi)​។ ក្រោយ​មក​ លោក​ហ្វិយ​ខាយ (Huynh Khai)​​ ​ឡើង​ទៅ​ទីក្រុង​​ហូជីមិញ​​​ចូល​រួម​ចលនា​​ចម្រៀង​ចាប៉ី​មិនជំនាញ​ ហើយ​ចូល​រួម​​ល្ខោន​​កាយ​ឡឿង (Cai Luong) ជំនាញ​​។​
 
ចាប់ពី​ឆ្នាំ១៩៩៣ តន្រ្តី​ករ​ ហ្វិញ​ខាយ​ (Huynh Khai) វិលត្រឡប់​ទៅ​​បង្រៀន​​​ក្នុង​​ផ្នែក​តន្រ្តី​ជនជាតិ​នៃ​វិទ្យាស្ថាន​ទីក្រុង​ហូជីមិញ​។ ឆ្នាំ​២០០៣​ តន្រ្តី​ករ​ហ្វិញ​ខាយ (Huynh Khai)​ ល្បី​ឈ្មោះ​ ជាមួយ​ប្រធាន​បទស្រាវ​ជ្រាវ​​និក្ខេបបទ​​អនុបណ្ឌិត​អំ​ពី​ “​គរុ​វិធីចាប៉ី​​ខ្សែ​ពីរ​​ក្នុង​តន្រ្តី​មិន​ជំនាញ​ ល្ខោន​កាយឡឿង (Cai Luong) ​​និង​​​និពន្ធ​ទំនុក​​បទ​ភ្លេង​ថ្មី​សម្រាប់​ចាប៉ី​ខ្សែ​ពីរ​” ​ជាប់​ចំណាត់​ថ្នាក់​ឆ្នើម​។ ស្នា​ដៃ​ស្រាវជ្រាវ​របស់​តន្រ្តីករ ​ហ្វិញខាយ​ (Huynh Khai) បាន​ចាត់​ទុក​​ជា​សៀវ​ភៅ​​កាន់​​ដៃ ​សម្រាប់​​អ្នក​សិក្សា​ចាប៉ី​ខ្សែពីរ​ ក្នុង​​រចនាបទទាំង​បី​​៖ មិនជំនាញ​​ ល្ខោន​កាយឡឿង (Cai Luong) និង​បទភ្លេងចាប៉ី​​ថ្មី​។​



តន្រ្តីករ សិល្បករឆ្នើម ហ្វិយខាយ (Huynh Khai) សម្តែងចាប៉ីខ្សែពីរ។ រូបថត៖ ឯកសារ


តន្រ្តីករ ហ្វិញខាយ (Huynh Khai)និងចាប៉ីខ្សែពីរផ្សារភ្ជាប់ជាមួយលោក។ រូបថត៖ ង្វៀនឡឹន


តន្រ្តីករ សិល្បករ ហ្វិញខាយ (Huynh Khai) ក៏ជាអ្នកលេងឧបករណ៍តន្រ្តីជនជាតិគ្រប់ប្រភេទដូចជា៖ ចាប៉ីខ្សែពីរ ពិណចិន ទ្រ...។ល។
រូបថត៖ ឯកសារ


តន្រ្តីករ ហ្វិញខាយ (Huynh Khai)សម្តែងក្នុងកម្មវិធី “អបអរសាទរព្រឹត្តិការចម្រៀងចាប៉ីមិនជំនាញណាមបូ” បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិឆ្នាំ២០១៣។ រូបថត៖ ឯកសារ


តន្រ្តីករហ្វិញខាយ (Huynh Khai) សម្តែងឈុតឆាកដ៏វិសេស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃវិទ្យាស្ថានតន្រ្តីទីក្រុងហូជីមិញ នៅខែកក្តដាឆ្នាំ២០១៦។ រូបថត៖ ឯកសារ


តន្រ្តីករ ហ្វិយខាយ (Huynh Khai) សំណេះសំណាលជាមួយអតីតសាស្រ្តាចារ្យ ត្រឹនវ៉ានខេ (Tran Van Khe)។ រូបថត៖ ឯកសារ


តន្រ្តីករ ហ្វិយខាយ (Huynh Khai) ធ្វើមេប្រយោគកម្មវិធី “ជ្រើសរើសសំនៀងពីរោះរៀងរាល់សប្តាហ៍” នៅលើ​ប៉ូស្តិ៍​សំឡេង​ប្រជា​ជន
ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន


តន្រ្តីករ ហ្វិយខាយ (Huynh Khai) (អង្គុយកណ្តាល) សម្តែងចាប៉ីខ្សែពីរ ក្នុងកម្មវិធីចម្រៀងចាប៉ីមិនជំនាញ។ រូបថត៖ ឯកសារ


តន្រ្តីករ ហ្វិយខាយ (Huynh Khai) (ពាក់អាវស) ក្នុងកម្មវិធីប្រគល់ចាប៉ីមិនជំនាញណាមបូ ខាងផ្នែកតន្រ្តីជនជាតិ នៃវិ​ទ្យាស្ថាន​តន្រ្តី
ទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន


តន្រ្តីករ ហ្វិយខាយ (Huynh Khai) បង្រៀនសិស្សតាំងពីបទនិពន្ធល្ខោនកាយឡឿង (Cai Luong) ចម្រៀងចាប៉ីមិន​ជំនាញ​របស់​ខ្លួន។
រូបថត៖ង្វៀនឡឹន


តន្រ្តីករ ហ្វិយខាយ (Huynh Khai) សម្តែងចម្រៀងចាប៉ីមិនជំនាញ លើទន្លេណាមបូ។ រូបថត៖ ឯកសារ

សព្វថ្ងៃ​ លើតួនាទី​ជា​ប្រធាន​ផ្នែក​ លោក​ជាមួយ​​សហជីព​​​បង្កើត​​កម្មវិធី​បណ្តុះ​​បណ្តាល​ ឆ្ពោះទៅ​រក​គោលដៅ​អភិរក្ស ​និង​ពង្រីក​​តន្រ្តី​ជនជាតិ​​ប្រពៃណី​។​ តាម​​​នោះ​​​សិស្ស​ និស្សិត​ ​​សិក្សានៅ​​ផ្នែក​តន្រ្តី​​ជន​ជាតិ​​ បាន​បណ្តុះ​បណ្តាល​​ត្រឹម​ត្រូវ​ តាមក្បួនខ្នាត​​បច្ចេកទេស​ ​​ប្រើប្រាស់​​ឧបករណ៍​តន្រ្តី​ប្រពៃណី​ វិធី​សាស្រ្តទាំង​ពីរ​​៖ បង្រៀន​របៀប​ដេញ​​​ប្រពៃណី​ និង​សិក្សាទ្រឹស្តី​​លោក​ខាង​លិច​។ សិស្ស​ និស្សិត​​ទាំង​ឡាយ​​នៃ​ផ្នែក​ ដណ្តើម​បាន​រង្វាន់​ខ្ពស់​​ក្នុង​ពិធី​​ប្រឡង​ មហោស្រព​ ពិធី​សម្តែង​តន្រ្តី​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។​
 
ក្រោម​ការ​ណែ​នាំ​អស់ពី​ចិត្ត​ពី​ថ្លើម​ របស់​តន្រ្តីករ​ ហ្វិញ​ខាយ​ (Huynh Khai)​សិស្ស​​ជាច្រើន​បង្កើត​បាន​កិត្តិនាម​ ក្លាយជា​សិល្បករ​ល្បី​ឈ្មោះ​​ដូចជា៖ ហឿ​ហ្វាង​ខា (Hua Hoang Kha) (ប្រធាន​ក្រុម​ល្ខោន​​កាយ​ឡឿង​​ (Cai Luong) ត្រឹន​ហូត្រាង (Tran Huu Trang) ​ទី២) ផាន​ថាញ​ឡុង (Phan Thanh Long)​ (​គ្រូបង្រៀន​មហាវិទ្យាល័យ​​ល្ខោន​និង​ភាពយន្ត​ទីក្រុង​ហូជីមិញ​)។ សិល្បករ​ ហឿ​ហ្វាង​ខា (Hua Hoang Kha) និយាយពី​លោក​គ្រូ​របស់​ខ្លួន​៖ “តន្រ្តីករ​ ហ្វិយ​ខាយ (Huynh Khai)​ ជា​សិល្បករ​ ជាគ្រូ លោក​​តែង​អស់ពីចិត្ត​ពី​ថ្លើម​ ដើម្បី​ខឿន​តន្ត្រី​ជនជាតិ​។ ខ្ញុំ​តាម​​សិក្សា​ចាប៉ី​ខ្សែ​ពីរ​ រៀន​ដេញ​ប្រគំតន្រ្តី​​ជាមួយលោក​​​គ្រូ​ជាច្រើន​ឆ្នាំ​មកនេះ​​ ក្រៅពី​សិក្ស​ពី​មុខ​ជំនាញ​ ខ្ញុំ​នៅ​សិក្សាពី​លោក​គ្រូ​នូវ​បទពិសោធន៍​ជាក់​ស្តែង ​​ដ៏​កម្រ​ឯ​ទៀត​ផង​​ដែរ​”។
 
ក្រៅ​ពី​ម៉ោង​​បង្រៀន​​ក្នុង​សាលា​ តន្រ្តី​ករ​ សិល្បករ​ឆ្នើម ហ្វិញ​ខាយ​ (Huynh Khai) ចូល​ចិត្ត​​និពន្ធ​ទំនុក​បទភ្លេង​​​តន្រ្តី​។ លោក​ជា​អ្នកនិពន្ធនូវ​ទំនុក​បទ​ភ្លេង​​កាយ​ឡឿង​​ (Cai Luong)​ បទ​ភ្លេង​មិនជំនាញ​ជាច្រើន​ ធ្វើ​ឲ្យ​រណ្តំចិត្ត​​មនុស្ស​។ ស្នាដៃ​​របស់​លោក​​បាន​បោះពុម្ពផ្សាយ​ និង​បាន​មហាជន​ស្រឡាញ់​ចូលចិត្ត​ ដូចជា​៖ បញ្ច្រាស​ខ្សែ​ទឹក​ (២០០៥) សគុណ​ទឹក​ដី​ (២០០៨) ម្រាម​ដៃ​​​ហ្គីតា​ហ្វិញ​ខាយ​ (Huynh Khai)​ (២០០៧) ប្រគំតន្រ្តីមិនជំនាញ​ (២០០៧)៕​

 

អត្ថបទ៖ សើនងៀ​ រូបថត៖ ង្វៀនឡឹន​ និង​ឯកសារ

បណ្តាអត្ថបទបានផ្សាយ