28/11/2016 15:38 GMT+7 Email Print Like 0

ណាមយឿក (Nam Duoc) - ឱសថបូរាណរបស់ជនជាតិវៀតណាម

ជាសហគ្រាសតែមួយគត់នៃវិស័យឱសថ ដែលមានកតិ្តយសទទួលបានរង្វាន់ គុណភាពអន្តរជាតិអាស៊ី ​- ប៉ាស៊ីហ្វិចឆ្នាំ២០១៥ក្រុមហ៊ុនភាគហ៊ុនណាមយឿក (Nam Duoc)   សព្វថ្ងៃកំពុងអះអាងទីជំហរឱសថបូរាណដូចសម្តី ព្រះសង្ឃតែទិញ (Tue Tinh) - គ្រូដើមឱសថបូរាណនៃជនជាតិវៀតណាម​​ ឱសថវៀតណាមព្យាបាលជូនជនជាតិវៀតណាម អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រុក្ខជាតិថ្នាំ ក្រុមហ៊ុនណាមយឿក​ (Nam Duoc) មិនត្រឹម​​តែចង់​​ឲ្យជនជាតិវៀតណាម បានប្រើប្រាស់នូវប្រភពឱសថល្អ បរិសុទ្ធ ធានាគុណភាពកាត់បន្ថយការពឹងទៅលើប្រភពឱសថ ដែលមិនដឹងស្គាល់ច្បាស់នូវប្រភពដើម ក្នុងបេសកកម្មថែទាំនិងការពារសុខភាពរបស់ជនជាតិវៀតណាម

បច្ចេកទេសចម្រាញ់​និងកែច្នៃទំនើប ក្រុម​ហ៊ុនណា​ម​យឿក (Nam Duoc) សព្វ​ថ្ងៃជា​សហគ្រាស​ផលិត​ឱសថ​ដំបូង​បង្អស់​របស់វៀត​ណាម សម្រេច​ប្រព័ន្ធ​សម្ពន្ធ​ស្តង់​ដាអ​ន្តរជាតិ IMS​ (Intergrated Management System) ជឿនលឿន​របស់​ពិភពលោក រួមមា​នកំហិតលក្ខណៈ​វិនិច្ច័យទាំងឡា​យដូច​ជា៖ ​GMP-WHO (អនុវត្ត​ល្អការ​ផលិត​ឱសថ​លោក​ខាង​កើត​), ប្រព័ន្ធគ្រប់គ្រង​គុណភាព​ ISO ៩០០១, បរិស្ថាន ISO ១៤០០០, ប្រព័ន្ធ​គ្រប់​គ្រង​គុណ​​ភាព​​គ្រប់​ជ្រុង​ជ្រោយ​ TQM, តំបន់ដាំ​រុក្ខជាតិ​ថ្នាំ តាម​បែបស្តង់​ដា G​ACP – WHO, HACCP,​ SA ៨០០០​...។​ល។ នោះគឺជា​ប្រព័ន្ធ​សម្ពន្ធ​ស្តង់​ដា ផលិតផល​ដែលបានផលិត​ចេញពី​រោងចក្រ​ត្រូវសម្រេច​កម្រិត​នេះ ទើប​បាន​​ទូទាំង​ពិភពលោក​ទទួលស្គាល់​។ នេះគឺជាមួយក្នុ​ងចំណោមកត្តាទាំ​ងឡាយ ដែល​ជួយឲ្យឱសថ​ណាម​យឿក (Nam Duoc) ទទួលបាន​រង្វាន់គុណភាព​អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិច (Global Performance Excellence Award - GPEA) ដោយអង្គការ​គុណភាព​អាស៊ី - ប៉ាស៊ីហ្វិក (APQO) ពិនិត្យ​អនុម័ត​។ នេះគឺជា​រង្វាន់​កិត្តិនាម​ថ្លៃ​​ថ្នូរ ដែល​ក្រុមហ៊ុនធំៗ​នៅក្នុងតំបន់​អាស៊ី - ប៉ាស៊ីហ្វិច សុទ្ធតែឆ្ពោះទៅរកនិងច​ង់ទទួល​បាន​រង្វាន់​នេះ។

អនុបណ្ឌិត​ឱសការី ហ្វាងមិញចូវ (Hoang Minh Chau) អគ្គនាយក​ក្រុមហ៊នភាគ​ហ៊ុន​ណាម​យឿក ​(Nam Duoc) បាន​ចែករំលែក​ជាមួយយើង​ខ្ញុំពីយុទ្ធ​សាស្រ្ត ក៏ដូចជាទស្សនវិស័យនិងបេសក​កម្មរបស់ណាម​យឿក (Nam Duoc)  នៅក្រុមហ៊ុន​របស់លោក៖ “ក្រុមហ៊ុនណាយឿក (Nam Duoc) សន្និដ្ឋាន​កំណត់​និង​ដើរ​តាម​បេសក​កម្ម​របស់​ខ្លួន គឺនាំផលិតផលដែលមានក​ម្រិតលំដាប់ថ្នាក់ពិ​ភពលោក​ និ​ងគុណភាព​ល្អបំផុត​ ទៅដល់​ប្រជា​ជន​វៀតណា​មប្រើប្រាស់ រួម​ចំណែក​​លើក​កម្ពស់​​កម្រិត​សុខ​ភាព​​ទូទាំង​​ជន​ជាតិ”​។



តំបន់ដាំរុក្ខជាតិថ្នាំ សម្រាប់ផលិតឱសថក្អក របស់ក្រុមហ៊ុនណាមយឿក (Nam Duoc)  មានផ្ទៃដីទូលាយជាង៥ហិកតា។

ប្រភពវត្ថុធាតុផលិតឱសថ របស់ក្រុមហ៊ុនណាមយឿក (Nam Duoc)សម្រេចស្តង់ដា១០០% ស្តីពីការគុណភាព បរិសុទ្ធ។

ចង្វាក់ផលិតឱសថលោកខាងកើត បានបំពាក់ប្រព័ន្ធម៉ាស៊ីនទំនើប ផលិតភាពធំ នាំចូលពីប្រទេសដែលមានបច្ចេកទេសលំដាប់ថ្នាក់ ក្នុងការផលិតឱសថពីរុក្ខជាតិថ្នាំ។

ប្រព័ន្ធរោងចក្ររបស់ក្រុមហ៊ុនណាមយឿក (Nam Duoc) សម្រេចស្តង់ដាទាំងឡាយដូចជា៖ GMP - WHO, ISO ៩០០១:២០០០,
ISO ១៤០០០:២០០៤, HACCP និង SA ៨០០០ ផ្សំជាសម្ពន្ធស្តង់ដា IMS (Intergrated Management System)។


កម្មករកត់ត្រាពេលវេលានិងសីតុណ្ហភាពសម្ងួត របស់ប្រភេទវត្ថុធាតុខុសពីគ្នា នៅក្នុងឡសម្ងួតស្វ័យប្រវត្តិ។

គិតមកដល់ខណៈពេលនេះ មិនទាន់មានសហគ្រាសឱសថណានៅវៀតណាម (តាំងពីប្លុកសហគ្រាសក្នុងប្រទេស
និងប្លុកដែលមានដើមទុនពីបរទេស) សម្រេចបានប្រព័ន្ធសម្ពន្ធស្តង់ដាទំនើបនៃពិភពលោក ដូច​ជា​ប្រព័ន្ធ
​ផលិតផលឱសថរបស់ក្រុមហ៊ុនណាមយឿក (Nam Duoc) ។


ផលិតផលរបស់ក្រុមហ៊ុនណាមយឿក (Nam Duoc) សព្វថ្ងៃមានអ្នកប្រើប្រាស់ទុកចិត្តប្រើពេញនិយម ដោយសម្រេចបានស្តង់ដាឱសថក្នុងប្រទេសនិងបរទេស។

ផលិតផលចម្រាញ់ ច្នៃចេញ សុទ្ធតែបានពិនិត្យគុណភាពហ្មត់ចត់ នៅក្នុងបន្ទប់ពិនិត្យគុណភាព នៅដាច់ដោយឡែកពីតំបន់ផលិតកម្ម។

វត្ថុធាតុផលិតចេញផលិតផលណាមយឿក (Nam Duoc) បានពិនិត្យនៅក្នុងបន្ទប់ពិនិត្យគីមីរូបសាស្រ្ត។

គ្រាប់ថ្នាំកំពុងបានបញ្ចូលទៅក្នុងម៉ាស៊ីនបែងចែកប្រភេទ ដើម្បីបង្វែទៅដំណាក់កាលវិចខ្ចប់ផលិតផល។

ឃ្លាំង GSP របស់ក្រុមហ៊ុនណាមយឿក (Nam Duoc) បានរចនាមានបែងចែកជាតំបន់នីមួយៗ បាន​គូសប​
ញ្ចាក់ដោយលេខសម្គាល់ទុកដាក់វត្ថុធាតុ វត្ថុធាតុរណប ឬក្លាយជាផលិតផល។ ក្នុងឃ្លាំងមានតំបន់ដោយឡែក
សម្រាប់រក្សាផលិតផលមានជាតិពុល ផលិតផលត្រូវការលក្ខណៈថែរក្សាពិសេស។ 


វិចខ្ចប់ផលិតផលឱសថរបស់ក្រុមហ៊ុនណាមយឿក(Nam Duoc) ។

ប្រភេទ​ឱសថលោក​ខាង​កើត របស់​ក្រុមហ៊ុន​ណាម​យឿក​ (Nam Duoc) បាន​អ្នក​ប្រើប្រាស់​ទុក​ចិត្ត​ប្រើ​ពេញ​​និយម​ដូច​ជា៖ ឱសថ​​ព្យាបាល​​ឫស្ស​ដូង​ច្រ​មុះ​ សេរ៉ូ​ក្អក -  ថ្នាំ​ព្យា​បាល​​​ក្អក​​ផ្តាស់​សាយ​​សំរាប់​កុមារ  ឱសថ​​បាវ​ស្វឹន (Bao Xuan)​...។ល។

លោកដក​ស្រង់ពាក្យរបស់​ព្រះសង្ឃ តែទិញ (Tue Tinh) - គ្រូដើមឱសថ​បូរាណ នៃជន​ជាតិ​វៀត​ណាម​នោះគឺ៖ “ឱសថវៀតណាមព្យាបាល​ជូនជនជាតិ​វៀត​ណាម​”។ ប្រការ​នេះមានន័យ​ថាថ្នាំវៀតណាម​ ព្យាបាលឲ្យជន​ជាតិវៀត​ណាម គឺម​នុស្ស​រស់​នៅឯណា​ ប្រើ​រុក្ខជាតិថ្នាំ​នៅទី​នោះ ​ដើម្បីព្យាបាល​ជម្ងឺ នឹង​មាន​ប្រសិទ្ធភាព​ល្អជាង​ តា​មពាក្យ​ស្លោក​ថា “​មេឃដីម​នុស្សរួម​តែមួ​យ”​។ ហេតុ​នេះ ចាប់ពី​ពេល​ឡើង​ផែន​ការ​យុទ្ធសាស្រ្ត​ ក្រុម​ហ៊ុនណាម​យឿក (Nam Duoc) បានចាត់​ទុក ឱសថ​បូរាណ​ប្រពៃណីរបស់​ជនជាតិ​ ជា”​ព្រលឹង​ជាតិ” ជាលក្ខណៈ​ពិសេស​សម្រាប់​សប្បូរស​ធម៌ថែ​ទាំ ការពារសុខ​ភាព ឲ្យជន​ជាតិ​វៀត​ណាម​។

ក្រុមហ៊ុន​ណាមយឿក (Nam Duoc) មានប្រៀបខ្លាំង ដោយមានប្រភព​រុក្ខជាតិ​ថ្នាំ​សម្បូរ​បែប ហើយ​បានវាយ​តម្លៃឈរ​លេខ​បីលើ​ពិភពលោក​ (ក្រោយចិននិងឥណ្ឌា) ដោយ​វិធីស្តា បង្កើត​ផែន​ការ និង​អភិវឌ្ឍន៍​ដាំថ្មីតំបន់​រុក្ខជាតិ​ថ្នាំ។ នេះ​គឺជាតំបន់​ដាំរុក្ខជាតិ​ថ្នាំសម្រេចបា​នបមាណី​យ​កម្ម ដាំតាម​បែបស្តង់​ដា ​GACP – WHO។ សព្វថ្ងៃក្រុមហ៊ុន​ណាមយឿក ​(Nam Duoc) បានឡើងផែន​ការតំបន់​ដីដាំរុក្ខជា​តិ​ថ្នាំជា​ង៥០​តំបន់ ស្ថិតនៅគ្រប់ទីកន្លែងតា​មភូមិភាគលើ​ទូទាំង​ប្រទេស។ លេ​ចធ្លោជាង​គេត្រូវនិយាយ​ដល់៖ តំបន់​ដាំ Miracle fruit មាន​ទំហំទូលាយ​រហូតដល់ ៥ហិកតា (ហាយហូវ-Hai Hau, ខេត្តណាមឌិញ-Nam Dinh) Female ginseng, Red​ sage (បាក់ហា - Bac Ha, ខេត្តឡាវកាយ Lao Cai) Dwarf lilyturf, Platycodon grandiflorum (ខេត្តភូថ័រ - Phu tho),  ដើមត្រចៀក​ជ្រូក (Ardisia silvestris) (បាវី-Ba Vi),  ដើមប្រក់​ផ្លែ (ខេត្តភូអៀន - Phu Yen)...។ល។ តំបន់ឱសថទាំងនេះ សុទ្ធតែបានធានា សុវត្ថិភាព ស្អាតបរិសុទ្ធ១០០% និងកំពុងស្រូបយក៧០%​ប្រភពរុក្ខ​ជាតិធ្វើជាឱសថ​របស់វៀតណាម។

ការពង្រីកប្រៀបខ្លាំងតំបន់ដាំរុក្ខជាតិ​ថ្នាំ ក្រុមហ៊ុនណាមយឿក (Nam Duoc) មិនត្រឹមតែកំពុងធ្វើ​ដំណើរ​លើវិថី​យុទ្ធសាស្រ្តយូរអង្វែង និងស្ថេរភាព នៅទាំងបង្កើ​តបាន​ការងារ បា្រក់ចំ​ណូល លើក​កម្ព​ស់ជី​វភាព​រស់នៅជូ​នប្រជាជន​ក្នុង​មូលដ្ឋាន ដែល​ក្រុមហ៊ុន​ណាមយឿក​ (Nam Duoc) ​បានឡើង​ផែន​ការ​តំបន់​ដាំរុក្ខ​ជាតិ​ថ្នាំ។​ ឧទារហណ៍ មាន​មូលដ្ឋាន​ នៅលើ​ដីស្រែនោះ កាល​ពីមុនប្រជាជ​នធ្វើស្រូវប្រមូល​ផល បាន​តែ១៥លាន​ដុង​ក្នុង​មួយ​ហិកតា ពេល​បានបង្វែទៅដាំរុក្ខជាតិថ្នាំ មានចំណូលឡើង​ដល់៥០លាន​ដុងក្នុ​ង១ហិកតា...។ល។

អនុវត្តយុ​ទ្ធសាស្រ្តអភិវឌ្ឍន៍រុក្ខជាតិថ្នាំ ក្រុមហ៊ុនណា​មយឿក​ (Nam ​Duoc) មិន​ត្រឹម​មាន​បំណង​ឲ្យជន​ជាតិ​វៀត​ណាម​ បាន​ប្រើប្រាស់​ប្រភព​ឱសថ​ល្អ បរិ​សុទ្ធ ធានាគុណ​ភាព ត្រូ​វតាម​ទ្រឹស្តីមេឃ​ដីរួម​តែមួយ​របស់​ព្រះសង្ឃ​គ្រូដើមឱស​ថ​បូរាណ កាត់បន្ថយការពឹងផ្អឹក​លើប្រភព​ឱសថ​មិន​ដឹង​ស្គាល់​នូវ​ប្រភព​ដើម ក៏ដូច​ជាបរិមាណ​សារជាតិ​របស់​ចិន (ពេលរក្សាទុក ដឹកជញ្ជូ​នរយៈពេលយូរ ធ្វើឲ្យបាត់នូវមូល​ធាតុសកម្ម​នៅក្នុង​ឱសថ ធានាមិន​បាន​គុណភាព​នាំចូល​នៃប្រភព​ឱសថ) ជម្រៅជាងនេះទៀត ក្រុ​មហ៊ុនណាម​យឿក (Nam Duoc) ចង់បង្កើត​ឱសថ​ពិសេស ​មាននៅប្រទេសវៀត​ណាមតែ​មួយ​គត់ តែមិនទាន់​មានប្រទេស​ណាអាច​ស្រាវជ្រាវ​ដូច​ជា៖ ផលិត​ផល​ធ្វើពីពិសពស់​វែក ដើមត្រប់បន្លា (Solanum trilobatum) ព្យាបាលជម្ងឺថ្លើម...។ល។ កំពុងបានណាម​យឿក​អភិវឌ្ឍន៍​។











ផលិតផលឱសថគំរូមួយចំនួនរបស់ណាមយឿក(Nam Duoc) ។

ក្រុមហ៊ុនណាមយឿក (Nam Duoc) កំពុងអនុវត្តយុទ្ធសាស្រ្តមុខព្រួញ គឺបង្កើតប្រភេទផលិតផលជាកម្មសិទ្ធិមួយចំនួន ដែលបិទផ្លាកពាណិជ្ជសញ្ញារបស់វៀតណាម។

ក្រុមហ៊ុនណាមយឿក (Nam Duoc) សព្វថ្ងៃក៏​បានវិនិយោគបច្ចេកទេស​ចម្រាញ់ និងច្នៃឱសថទំ​នើប ដើម្បី​សន្និដ្ឋានកំណត់​បានក្រុមធាតុសកម្ម បមាណីយ​កម្ម កំចាត់ធាតុកខ្វក់ ពីប្រភពឱស​ថនាំចូល ចាប់​ពីនោះកែ​ច្នៃចេញ​ជាគ្រាប់​ថ្នាំសណ្ឋាន​ដូចពង់​សង្អាល់​ស៊ីរ៉ូ ។ល។ ធ្វើផ្លាស់ប្តូររបៀប​ប្រើប្រាស់​ឱសថ​បូរាណ នោះគឺ​ផឹកដោយ​បរិមាណ​តិច ប៉ុន្តែមានប្រសិទ្ធ​ភាព​ព្យាបាល​ជម្ងឺបានល្អ។

ដើម្បីអនុវត្ត និងអភិវឌ្ឍន៍មានប្រសិទ្ធភាពនូវគន្លឹះ​បីនេះ ក្រុមហ៊ុនណាមយឿក (Nam Duoc) បាន​ប្រើ​ប្រាស់​រូប​​មន្ត​ “ផ្ទះបួន+" នោះគឺ៖ “សហគ្រាស អ្នកវិទ្យាសាស្រ្ត កសិករ និងរដ្ឋ”  និងផ្ទះពីរ​ទៀត នោះគឺ “អ្នកប្រើប្រាស់ អ្នក​​ទូរគមនាគម” ។ តាមនោះក្រុម​ហ៊ុន​ណាម​យឿក (Nam Duoc) តំណាងឲ្យស​ហគ្រាស ឈរ​នៅ​កណ្តាល​មជ្ឈមណ្ឌល​ ស្ទុះស្ទាក់មុខនិន្នាការ និងសហការជាមួយ “ផ្ទះ” ឯទៀត ដើម្បីក​សាងយុទ្ធសាស្រ្ត ពង្រីក​ប្រៀប​ខ្លាំង​ខា​ង​​វិស័យឱសថ​បូរាណរបស់វៀត​ណាម៕


 

អត្ថបទ៖ ថាវវី   រូបថត៖ ត្រឹនថាញយ៉ាង
 


បណ្តាអត្ថបទបានផ្សាយ