27/06/2015 09:50 GMT+7 Email Print Like 0

ដំណោះស្រាយនិងគោលនយោបាយជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius

ក្នុងឱកាសរំលឹក​ខួបអនុស្សាវរីយ៍លើកទី២០ នៃទិវាប្រក្រតីទំនាក់​ទំនង​ការទូតរវាងវៀតណាម និងអាមេរិក (ថ្ងៃទី១១ ខែ​កក្កដា) នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៥ នៅរដ្ឋធានី​ហាណូយ​របស់​វៀតណាម​បាន​ប្រព្រឹត្ត​ទៅសិក្ខា​សាលា​អន្តរជាតិ​ក្រោម​ប្រធានបទ “ទំនាក់ទំនងវៀត​ណាម-អាមេរិក ក្រោយពី២០ឆ្នាំប្រក្រ​តី៖ ស្ថានភាព ជាក់ស្ដែង​ និង​យថាទស្សន៍​”។ នៅទីនេះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម លោក Ted Osius បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​ដ៏ថ្លៃថ្លា ដើម្បីប្រទេសទាំង​២ក្រលេក​​មើលឡើងវិញ​នូវទំនាក់ទំនងទ្វេភាគី នាពេលកន្លង​ទៅ ព្រមទាំងគិត​គូអំពីរាល់ទិស​ដៅជំរុញថែមទៀតទំនាក់ទំនងនេះ ឡើងកំពស់ថ្មីផង​ដែរ។ តាមការវាយតំ​លៃរបស់​លោក Ted Osius ថា​ទំនាក់ទំនង​វៀត​ណាម អាមេរិក​កំពុង​បើកចេញយ​ថាទស្សន៍​អភិវឌ្ឍន៍​ធំធេង​ជាច្រើន​លើបណ្ដាវិ​​ស័យ ដូចជាសេដ្ឋកិច្ច អប់រំ ប្រឆាំង​បំរ៉ែបំរួល​អាកាស​ធាតុ សន្តិសុខ​ស្បៀង​អាហារ​ជាដើម។ លោក​ឯក​អគ្គ​រដ្ឋ​ទូតសង្ឃឹម​ថា សិក្ខា​សាលាលើកនេះ នឹងជាឱកាស​ដើម្បីអ្នកជំនាញ​ការ អ្នក​ស្ថាបនា​គោលន​យោបាយ​នានា​ចែក​រំលែកការពិចារណា​សំដៅអភិវឌ្ឍន៍​ទំនាក់ទំនង រវាងប្រទេសទាំង២នា​ពេលអនាគត៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ