07/06/2017 00:19 GMT+7 Email Print Like 0

ដំណើរស្វែងយល់អក្សរណោម របស់សាស្រ្តាចារ្យ Shimizu Masaaki

មក​ពី​ប្រទេស​ជប៉ុន​ ប៉ុន្តែ​​សាស្រ្តាចារ្យ​ Shimizu Masaaki បែរជា​ផ្តល់​ក្តីស្រឡាញ់​សម្រាប់​ភាសា​វៀត​ណាម​ ​និង​មានក្តី​ចំណូល​ចិត្ត​យ៉ាង​ខ្លាំង​​ក្នុង​ការងារ​ស្រាវ​ជ្រាវ​ អភិរក្ស​កេរដំណែល​អក្សរ​ណោម​ - ប្រភេទ​​​ឯកសារ​បូរាណ​របស់​វៀតណាម​។

​យើង​ខ្ញុំ​ជួប​​សាស្រ្តាចារ្យ​ Shimizu Masaaki ពេល​លោកអញ្ជើញ​មក​ប្រទេសវៀតណាម​ ទទួល​រង្វាន់​ Balaban ដោយ​សមាគម​អភិរក្ស​កេរដំណែល​អក្សរ​ណោម​ (​អង្គការ​ស្ម័គ្រចិត្ត​​​មហាជន​របស់​អាណិកជន​វៀតណាម​នៅ​អាមេរិក​)​ ប្រគល់ជូន​។ និយាយពី​ឧបនិស្ស័យ​ចំពោះ​ការ​ងារស្រាវ​ជ្រាវ​​អក្ស​ណោម​​​​សាស្រ្តាចារ្យ​ Shimizu Masaaki បរិយាយថា នៅ​ឆ្នាំ​១៩៨៥ ខណៈពេល​លោកនៅជា​និស្សិត​មហា​វិទ្យាល័យ​ Osaka មាន​មួយលើក លោក​ទៅ​កាន់​ការិយាល័យ​​នៃ​សាស្រ្តាចារ្យ​ Tomita Kenji ហើយ​ចៃដន្យ​អាន​បាន​ឯកសារ​អក្សរ​ណោម​ សរសេរពី​ “​ស្នាដៃស្រាវជ្រាវរបស់​​សាស្រ្តាចារ្យ​ ដាវ​យីអាញ (Dao Duy Anh)​”។ ហេតុតែ​លោក​អាន​និង​យល់​មួយ​ចំណែក​​នៅ​ក្នុ​ងឯកសារ​អក្សរណោម​នេះ​ ពីព្រោះ​ជនជាតិ​ជប៉ុន​​​ចាប់ពី​ថ្នាក់​បឋម​ បាន​បង្រៀន​រចនា​សម្ពន្ធ​នៃ​អក្សរ​ហាន​ ដែល​​​រចនា​សម្ពន្ធបង្កើត​ជា​​អក្សរ​ណោម គឺ​ជា​​របៀ​ប​សរសេរ​កម្លាយ​ទៅតាម​រចនា​សម្ពន្ធ​អក្សរហាន​​​របស់​ចិន​ ទើប​ជនជាតិ​ជប៉ុន​អាន​និ​ងយល់បាន​​។​
 
តាំងពី​នោះ សាស្រ្តាចារ្យ​ Shimizu Masaaki មានអារម្មណ៍​ចូល​ចិត្ត​ ហើយ​ចាប់​ផ្តើម​យក​ចិត្ត​ទុកដាក់​ជាង​ទៅ​លើ​អក្សរ​ណោម​។ ម្យ៉ាង​ទៀត​ អ្នក​ដែល​ជះឥទ្ធិពល​ដល់​ក្តី​ចំណូល​ចិត្ត​ស្រាវ​ជ្រាវ​អក្សរណោម​ដល់​លោក​បំផុត​ គឺ​អតីត​សាស្រ្តាចារ្យ​ភាសាសាស្រ្ត​ ង្វៀន​តាយ​កឹន​ (Nguyen Tai Can)។ ក្នុ​ងអំឡុង​ពេល​ លោក​សិក្សា​នៅវៀតណាម​ ពី​ឆ្នាំ​១៩៩០ - ១៩៩១ លោក​បាន​សិក្សា​មុខ​វិជ្ជា​សូរវិទ្យា​ និង​ហាន - ណោម ​របស់​សាស្រ្តាចារ្យ​ ង្វៀន​តាយ​កឹន​ (Nguyen Tai Can) បង្រៀន​។​
 
ដល់​ពេល​វិល​ត្រឡប់​មក​ប្រទេសជប៉ុន​ លោក​បានការពារ​ជោគជ័យ​​និក្ខេបបទ​អនុបណ្ឌិត​​ "អក្សរ​​ហាន​វៀតណាម ក្នុង​វចនានុក្រម​​របស់​ Alexsandre de Rhodes”។ ក្រោយម​ក​ លោក​បន្ត​ស្រាវជ្រាវថ្នាក់​​បណ្ឌិត​​ ផ្នែកខាង​អក្សរហាន​ នៅ​មហាវិទ្យាល័យ​​ Kyoto។ ដំណើរ​ការ​ស្រាវជ្រាវ​​និង​កម្រង​ប្រមូល​ផ្តុំឯកសារ​ចម្លង​​មួយ​ចំនួន​ អំ​ពី​អត្ថន័យ​​អក្សរណោម​បូរាណ​ សាស្រ្តាចារ្យ​ Shimizu Masaaki បង្កើតឡើងនូវស្នាដៃ​មួយ​ចំនួន​ដូចជា៖ “ស្តាសូរ របៀប​បញ្ចេញ​សំឡេងនៃ​ភាសា​​វៀតណាម​នៅ​សតវត្សរ៍​ទី​១៥ ដោយ​ប្រើ​ឯកសារ​អក្សរ​ណោម” បញ្ហា​មួយចំនួន​ពី​សូរ​អក្សរហាន​​វៀតណាម​ ក្នុង​ឯកសារ​អក្សរជាតិ​វៀតណាម​ នៅ​សតវត្សរ៍​ទី​១៧” “កែ​លំអរ​សូរវិទ្យា​មួយ​ចំនួន​របស់​ជនជាតិ​វៀតណាម​ តាម​រយៈ​ការ​ប្រើ​ប្រាស់​អក្សរ​​ណោម​...​”។



 សាស្រ្តាចារ្យ​ Shimizu Masaaki (​ខែ​មីនាឆ្នាំ​២០១៧)។

 
សាស្រ្តាចារ្យ​ Shimizu Masaaki ទទួល​ពានរង្វាន់​ Balaban ២០១៧ ដោយ​លោក​ប្រធាន​សមាគម​អភិរក្ស​កេរដំណែល​អក្សរណោម​ Lee Collins ប្រគល់ជូន​។​


 
លោក​ប្រធានសមាគម​អភិរក្ស​កេរដំណែល​អក្សរ​ណោម Lee Collins (ខាង​ឆ្វេង​)​ ពិភាក្សា​ពីការ​ស្រាវជ្រាវ​អក្សរ​ណោម​ រួម​ជាមួយ​
សាស្រ្តាចារ្យ​ Shimizu Masaaki នៅពេល​មកធ្វើការ​នៅ​វៀតណាម​។​


 សាស្រ្តាចារ្យ​ Shimizu Masaaki ថ្លែង​សុន្ទរកថា​ ក្នុង​ពិធី​ជូន​ពានរង្វាន់ Balaban ​២០១៧។

ជា​ពិសេស​ សាស្រាចារ្យ​ Shimizu Masaaki នៅ​ស្រាវជ្រាវ​អក្សរណោម​តាម​រយៈ​ភាសា​នៃ​ជនជាតិ​តាយ (Tay) នៅ​វៀត​ណាម​។ លោក​ឲ្យ​ដឹង​ថា​ ​ថ្ងៃមួយ​ទៅ​ដល់​ខេត្ត​កាវ​បាំង​ (Cao Bang) ​បាន​ជួប​លោក​យា​យ​មានអាយុជាង​៨០ឆ្នាំ​ ជនជាតិ​តាយ (Tay) ​ អាចសរសេរបាន​អក្សរណោម - ​តាយ (Tay)​។ សាស្រ្តាចារ្យ​ Shimizu Masaaki មាន​ការ​ងឿង​​ឆ្ងល់ ​ទើប​អាន​អត្ថបទ​បូជា​នៃ​អាចារ្យ​សំណែន​ដោយអក្សរ​ណោម - តាយ (Tay) ​ និង​យល់បាន​ទាំងអស់​ពី​អត្ថន័យ​​ច្រើន​បង្គួរ​​​​។​
 
 រួម​ជាមួយ​ការ​រៀន​ភាសាតាយ (Tay)​ ពី​បង​ម៉ា​ថាញ​តុង​ (Ma Manh Tung) ជា​និស្សិ​តបរទេស​ជនជាតិ​វៀតណាម ​នៅ​​ប្រទេស​ជប៉ុន ជា​អ្នក​​បង្រៀន​ សាស្រ្តាចារ្យ​ Shimizu Masaaki បាន​ចូល​រួម​សិក្ខា​សាលា​អន្តរជាតិ​ធ្វើ​បទ​បង្ហាញ​​ពី​ខ្លឹម​សារ​មួយចំនួន​ពី​អក្សរណោម - ​តាយ (Tay)​ ដូចជា​៖ តួនាទី​នៃ​អក្សរណោម​ក្នុ​ងការងារ​អភិវឌ្ឍន៍​​របស់​​អក្សរណោម -​ ​តាយ (Tay)​ ។ ប្រវត្តិ​ភាសាតាយ (Tay)​​ នៅ​កាវ​បាំង (Cao Bang) តាមរយៈ​ការ​វិភាគ​អក្សរណោម​ - តាយ (Tay)​​ ។ ដំណើរ​​អភិវឌ្ឍន៍​អក្សរណោម - ​តាយ ​(Tay)​ ក្រោម​ជ្រុង​ខិត​ជិត​ភាសា​ រវាង​ជនជាតិ​ទាំង​ពីរ​​វៀតណាម - ​តាយ​...។ល។​
 
ទន្ទឹមនោះ​ជា​អ្នក​ស្រាវជ្រាវ​ពី​អក្សរណោម​ សព្វថ្ងៃសាស្រ្តាចារ្យ​ Shimizu Masaaki កំពុង​បង្រៀន​ភាសា​វៀតណាម​ជូន​និស្សិត​ជប៉ុន​ នៅ​មហាវិទ្យាល័យ​ Osaka។ កម្មវិធី​សិក្សា​ភាសា​វៀតណាម​ សម្រាប់​និស្សិត​បាន​សាស្រ្តាចារ្យ​ Shimizu Masaaki ចែក​ជា​បី​កម្រិត​។ ឆ្នាំ​ទី​១ និស្សិត​នឹង​បាន​រៀន​ពី​របៀប​បញ្ចេញ​សំឡេង​ក្នុង​អំឡុង​ពី​រខែ​ដំបូង និង​ការ​និយាយ​រក​តាម​រយៈ​ការ​បើក​វគ្គ​សន្ទនា​របស់ជនជាតិ​វៀតណាម​។ មក​ដល់​ឆ្នាំទី​ពីរ​ សាស្រ្តាចារ្យ​ Shimizu Masaaki ប្រើប្រាស់​​ប្រភព​ព័ត៌មាន​ទាន់ហេតុ​ការណ៍​ប្រចាំថ្ងៃ និង​ភាពយន្ត​មួយចំនួន​របស់​វៀតណាម​ ឲ្យ​និស្សិត​ហាត់​​ស្តាប់​ភាសាវៀតណាម​។ លោក​ទាក់ទង​​ជាមួយ​អ្នកនិពន្ធ ដាំងញ៉ឹត​មិញ​ (Dang Nhat Minh) ជា​អ្នក​និពន្ធ​រឿង​​ល្បី​នៃ​ខឿន​ភាពយន្ត​វៀតណាម​ ដើម្បីអនុញ្ញា​ត​ឲ្យ​ប្រើប្រាស់​ឯកសារ​ភាពយន្ត​មួយ​ចំនួន​ “ពេល​ណា​ទើប​ដល់​ខែតុលា​” “ហាណូយ​រដូវ​រងា​ឆ្នាំ​៤៦” “​កុំ​ដុត​” ធ្វើ​ជា​កម្មវិធី​បង្រៀន​​របស់​ខ្លួន​។ ការ​ប្រើប្រាស់​ភាពយន្ត​នេះ ចូល​ការ​​​បង្រៀន​​ជួយឲ្យ​​និស្សិត​របស់​លោក​ មាន​ឱកាស​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិ​និង​វប្បធម៌​ទឹក​ដី​វៀតណាម​ច្រើន​បង្គួរ។​



 
សាស្រ្តាចារ្យ​ Shimizu Masaaki ពិភាក្សា​រួមជាមួយ​សាស្រ្តាចារ្យ​ ត្រឹន​ទ្រី​យ៉យ​ (Tran Tri Doi) ជំនាញ​ខាង​សូរ​ប្រវត្តិ​និង​ប្រវត្តិភាសា​វៀតណាម​។


 សាស្រ្តាចារ្យ​ Shimizu Masaaki ចូល​រួម​ពិភាក្សា​នៅ​វិទ្យាស្ថានហាន​ - ណោម។​

 
និស្សិត​ជប៉ុន​កំពុង​​សិក្សា​នៅ​វៀតណាម​ សំណេះសំណាល​ជាមួយ​សាស្រ្តាចារ្យ​ Shimizu Masaaki ពី​អក្សរ​ណោម​។​

 
សាស្រ្តាចារ្យ​ Shimizu Masaaki ធ្វើ​ការ​នៅ​បណ្ណាល័យ​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវអក្សរ​​ហាន​ - ណោម​។

 
សិលា​ចារិក​​អក្សរណោម​បូរាណ ​ក៏បាន​សាស្រ្តាចារ្យ​យកចិត្ត​ទុក​ដាក់​ ពិសេស​។

 
សាស្រ្តាចារ្យ​ Shimizu Masaaki ស្រាវ​ជ្រាវ​អក្សរ​ណោម​បូរាណ ​លើក​សិលា​ចារិក​នៅ​វ៉ាន់​មីវក្វឹក​ទឺ​យ៉ាម (Van Mieu Quoc Tu Giam)​។​

 
បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ​និង​ប្រមូល​ផ្តុំ​ របស់​វ៉ាន់​មីវ​កឹក​ទឺយ៉ាម​ (Van Mieu Quoc Tu Giam) ពិភាក្សា​ជាមួយ​សាស្រ្តាចារ្យ​
Shimizu Masaaki ពី​អក្សរ​ណោម​បូរាណ​នៅលើ​ឯកសា​រចម្លង​​របស់​សិលា​ចារិក​។​

គោល​ដៅ​ចុង​ក្រោយ​របស់​សាស្រ្តាចារ្យ​ Shimizu Masaaki ជា​និស្សិត​របស់​ខ្លួន​ពេល​បញ្ចប់​ការសិក្សា​ អាច​សរសេរ​បាន​សារណា​ដោយ​ភាសា​វៀតណាម​។​ ហេតុនេះហើយ នៅ​ឆ្នាំទី​៣ និង​ឆ្នាំទី​៤ លោក​បង្រៀន​ឲ្យ​​និស្សិត​នូវ​របៀប​សរសេរ​​​អត្ថបទ​វិភាគ ​ដោយ​វិធី​យក​អត្ថបទ​ភាសា​វៀតណាម​មួយ​ចំនួន​ ដែល​មាន​រចនា​សម្ពន្ធ​វេយ្យាករណ៍​​ត្រឹម​ត្រូវ​ធ្វើជា​គំរូ។​ និស្សិតជាច្រើន​របស់​សាស្រ្តាចារ្យ​ Shimizu Masaaki បាន​សរសេរ​​អត្ថបទ​សារណា​របស់​ខ្លួន​​យ៉ា​ង​ចាប់​ចិត្ត​ តាមរយៈ​ទៅ​​ប្រទេស​វៀតណាម​ និង​ចូលរួម​សកម្មភាព​ជាក់ស្តែង​ស្វែងយល់មួយ​ចំនួន​ពី​ឧបករណ៍តន្រ្តី​ជនជាតិ​ដូចជា៖ ឧបករណ៍​តន្រ្តី​ខ្សែ​មួយ ទ្រ​ សិល្បៈ​គំនូរ​ម្រ័ក្ស​ណ៍ខ្មុក​ ពី​វិចិត្រ​ករ​ ផាម​គិម​ម៉ា​ (Pham Kim Ma) ធ្វើ​កម្មវិធី​សប្បុរសធម៌​ជូន​កុមារ​នៅ​ភូមិ​សន្និភាព​ SOS ឬបង្រៀន​ភាសា​ជូន​កុមារ​វៀតណាម​នៅ​ជប៉ុន។​
 
និយាយ​ពី​អនុស្សាវរីយ៍​ ដែល​ចងចាំ​បំផុត​ រាល់​លើកពេលមកដល់​ប្រទេស​វៀតណាម​ សាស្រ្តាចារ្យ Shimizu Masaaki និទាន​ថា នៅ​ឆ្នាំ​១៩៩០ អំឡុង​ពេល​សិក្សា​ភាសាវៀណាម​នៅ​ហាណូយ​ ពេល​មួយ​លោក​មាន​ជម្ងឺ​ ប៉ុន្តែ​គ្មាន​របៀប​ណា​ ទំនាក់​ទំនង​​សុំ​សម្រាករៀន​មុខ​វិជ្ជា​​គ្រាម​​ភាសា​វិទ្យា ​របស់​សាស្រ្តាចារ្យ​ ហ្វាង​ធី​ចូវ (Hoang Thi Chau)​។ “ពេល​ខ្ញុំ​​សម្រាក​នៅ​អគារ​អន្តេវាសិក​ បាន​អ្នក​គ្រូ​ចូវ​ (Chau)​ អញ្ជើញ​មក​សួរសុខ​ទុក្ខ​។ អ្នក​គ្រូ​បក់​ផ្លែក្រូច​ឲ្យ​ខ្ញុំ​ហូប​ផង​ សួរ​ពី​សុខភាព​ខ្ញុំ​ផង​។ ខ្ញុំ​រំភើបចិត្ត​ខ្លាំង​ណាស់​ ពីព្រោះ​ខ្លួន​មាន​អារម្មណ៍​ដូច​កំពុង​បាន​អ្នក​ម្តាយ​ថែ​ទាំ​នៅ​ផ្ទះ​អញ្ជឹង​។ ក្រោយ​ពេល​ចូលនិវត្តន៍​ បើ​មាន​ឱកាស​ ខ្ញុំ​ចង់ទៅ​វៀតណាម​ ដើម្បី​បន្ត​ធ្វើ​ការងារ​សព្វថ្ងៃ​របស់​ខ្លួន​”។ សាស្រ្តាចារ្យ Shimizu Masaaki ចែក​រំលែក​៕​

 

អត្ថបទ៖  ង៉ឹន​ហា  រូបថត៖ ត្រឹន​ថាញ​យ៉ាង
 

បណ្តាអត្ថបទបានផ្សាយ