13/12/2016 09:54 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅឥណ្ឌារួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Ha Kim Ngoc ក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មានអំពិដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការនៅឥណ្ឌារបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan​ ​ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៦។ អនុរដ្ឋមន្ត្រីការបរទេស​ លោក Ha Kim Ngoc បានអោយដឹងថា៖ 

ដំណើរទស្សនកិច្ចលើកនេះ បានជំរុញទំនាក់ទំនង​រដ្ឋសភាវៀតណាមជាមួយស្ថាប័ននីតិបញ្ញត្តិរបស់ឥណ្ឌា បង្កើតគ្រិះដ្ឋានរឹងមាំ​សំរាប់ទំនាក់ទំនងស្ថិរភាពនិងយូរអង្វែងជាមួយឥណ្ឌា។ ក្នុងឱកាសបំពេញ​ទស្សនកិច្ចលើកនេះ​ រដ្ឋ​ស​ភា​នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌសំខាន់ដើម្បីជំរុញ​ទំ​​នាក់ទំនងរវាង​ស្ថាប័នតាកតែងច្បាប់នៃប្រទេសទាំងពីរអោយបានខ្លាំងក្លាថែមទៀត។ អនុរដ្ឋ​មន្ត្រីការបរទេស​លោក​ Ha Kim Ngoc បានអោយដឹងថា៖នាបច្ចុប្បន្ន​ឥណ្ឌាជា​ដៃគូ​មួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខចំ​នួន​១០ ​របស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ