17/04/2017 09:23 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចប្រកបដោយ​ជោគជ័យនៅ​ប្រទេស​អឺរ៉ុបចំនួន​៣​របស់​ប្រធាន​រដ្ឋស​ភាលោ​ក​ស្រី Nguyen​ Thi Kim Ngan​


លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភា​វៀតណាម លោកស្រី Nguyen​ Thi Kim Ngan និងគណៈ​ប្រតិភូជាន់ខ្ពស់​រដ្ឋសភា​វៀត​ណាម បាន​មក​ដល់​ទីក្រុង​ហាណូយ បញ្ចប់ប្រកបដោយជោគ​ជ័យ ដំណើរ​ទស្សនកិច្ច​នៅប្រទេស​អឺរ៉ុប​ចំនួន​៣ គឺស៊ុយអែត ហុងគ្រី និង​ឆែក។ សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ស្វីស លោក ​Nguyen Van Giau ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​របស់​រដ្ឋសភា​បានឲ្យ​ដឹងថា៖
 
 “ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ស៊ុយ​អែត​ សុទ្ធតែមានបំណង​អភិវឌ្ឍន៍​ខ្លាំងក្លាថែម​ទៀត ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​នាពេល​​ខាងមុខ។ ថ្នាក់ដឹកនាំស៊ុយអែត ក៏បាន​វាយតម្លៃថា វៀតណាម​ទទួលបាន​ជោគ​ជ័យ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម”។
 
រីឯក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ៊ុងគ្រី របស់លោកស្រី Nguyen Thi Kim Ngan​ នោះ លោក Nguyen Van Giau បានវាយតម្លៃថា​ចំណុច​សំខាន់​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ គឺ​ហុងគ្រី​បានរៀបចំសិក្ខាសាលាជំនាញ ស្តីពី ពង្រឹង​​ច្បាប់​ក្នុង​​ដំណើរ​ការធ្វើ​សមាហរណកម្មអន្តរជាតិ។​ សម្រាប់​ប្រទេសឆែក លោក Nguyen Van Giau ​ពិនិត្យ​ថា​៖
 
“ពេលជួបធ្វើការជាមួយប្រធានាធិបតីឆែក នោះ លោកបានលើកច្បាស់ថា​ពីឥឡូវតទៅ គណៈ​ប្រតិភូជាន់​ខ្ពស់​របស់​ឆែកមក​ទស្សនកិច្ចនៅវៀតណាម គឺត្រូវ​មានការអមដំណើររបស់អង្គភាព​អាជីវកម្ម។ ពោលគឺ នាខែ​មិថុនា​​ខាងមុខ​ ក្នុង​ដំណើរទស្សនកិច្ច​ជាផ្លូវការនៅវៀតណាម ប្រធានាធិបតី​ឆែកនឹងដឹកនាំអង្គ​ភាព​អាជីវកម្ម​មួយចំនួនមកស្វែងរកដៃគូ និងស្វែងយល់ទីផ្សារវៀតណាមផងដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ