17/01/2017 10:20 GMT+7 Email Print Like 0

ដំណើរទស្សនកិច្ចជម្រុញទំនាក់ទំនងវៀត​ណាម -​ ចិន​ឲ្យមាន​ការ​អភិវឌ្ឍ​កាន់​តែ​សកម្ម​និង​រឹង​មាំ​


លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម

ដំណើរ​ទស្សនកិច្ចរួមចំណែកសកម្ម ក្នុងការជម្រុញ​ទំនាក់​​ទំនង​វៀត​ណាម​-ចិន ឲ្យ​មានការវិវឌ្ឍ​យ៉ាងខ្លាំង​ក្លា និង​កាន់តែរឹង​មាំពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​។ នេះ ជាការអះ​អាង​​របស់លោក Hoang  Binh  Quan សមាជិក​មជ្ឈឹម​បក្ស​និង​ជាប្រ​ធាន​គណៈកម្មាធិការ​ កិច្ចការបរទេសមជ្ឈឹម នាថ្ងៃទី១៥ ខែមករា ក្នុង​ការ​ឆ្លើយ​សម្ភាសន៍​ជាមួយ​​សារព័ត៌មាន​នានា​ ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅចិន​របស់​អគ្គលេខា​បក្សកុម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong ។​លោក​ Hoang Binh Quan បានឲ្យដឹងថា​ក្នុង​ក្របខ័ណ្ឌ នៃ​ដំណើរទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​បានឯកភាព​លើ សេចក្តី​ថ្លែងការណ៍​រួម​១០ “ខ” ក្នុង​នោះ សង្កត់​ធ្ងន់​ទៅ​លើការ​បង្កើនការជួប​ប្រា​ស្រ័យ​ជាន់ខ្ពស់ រវាងបក្សទាំងពីរ ជាពិសេស​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ ពាណិជ្ជ​គម្ម វិនិយោគ សន្តិសុខ ការពារជាតិ។​ ក៏ក្នុង​ដំណើរ​ទស្សន​កិច្ចនេះដែ​រ ស្ថាប័ន​នៃបក្ស ទាំងពីរ​រដ្ឋទាំងពីរ​បាន​ចុះហត្ថ​លេខា​លើ​ឯក​សារសំ​ខាន់​ចំនួន​៥ សំដៅជម្រុញ​កិច្ច​សហប្រតិបត្តិការ លើគ្រប់វិស័យ។
 
លោក​ Hoang Binh Quan បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចនេះ ជា​ការ​គូស​សញ្ញា​សំខាន់​សម្រាប់​បក្សទាំងពីរ និង​ប្រទេសទាំង​ពីរពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ ​ឲ្យកាន់តែរឹងមាំថែម​ទៀតនាពេល​ខាងមុខ។ ជាពិសេស ការអនុវត្តដោយ​ត្រឹម​ត្រូវ​នូវ​មនសិការ​ និង​រាល់កិច្ច​ព្រម​ព្រៀង​ដែល​ទទួល​បាន​នោះ នឹងរួមចំណែក​ជាក់​ស្តែងទៅក្នុង​ការរក្សា​សន្តិភាព​ស្ថិរភាព​លើ​សមុទ្រ​ខាង​កើត​ផង​ដែរ៕

 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ