10/05/2017 15:33 GMT+7 Email Print Like 0

ដៃគូ “រាជបុត្រសៀក” វៀតណាម

នៅ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​កាយវិការ​រក្សាលំនឹងដ៏​ប៉ិន​ប្រសប់​ ​ដោយ​យក​ក្បាល​​ទាល់​​និង​​គ្នា​ បង​ប្អូន​សិល្បករ​សៀក​ជនជាតិ​វៀតណាម​ យ៉ាង​ក្វឹក​កើ​ (Giang Quoc Co) - យ៉ាង​ក្វឹក​ង៉ិប​ (Giang Quoc Nghiep)បាន​ខិត​ខំ​ប្រើ​កម្លាំង​ធ្វើ​ដំណើរ​ឆ្លងកាត់​​៩០​កាំ​ជណ្តើរ​ឡើងទៅកាន់​​វិហារ Girona ​ (នៅ​​ទីក្រុង Girona ប្រទេសអេស្ប៉ាញ​) ក្នុង​អំឡុង​​ពេល​៥២នាទី​។ ជាមួយ​កម្រិត​ពិបាក​និង​គ្រោះ​ថ្នាក់​​ខ្ពស់​ ការ​ធ្វើ​ដំណើរ​ខាងលើ​ទាក់​ទាញ​មនុស្ស​​មក​ទស្សនា​ផ្ទាល់​និង​លើកទឹក​ចិត្ត​យ៉ាង​កុះ​ករ​​ ក្នុង​​នោះ​​មាន​ទាំង​​អ្នក​មុខអ្នក​ងារនៃ​​វិហារ​ មន្ត្រី​មូលដ្ឋាន ​និង​សិល្បករ​សៀក​អន្តរជាតិ​។​

នោះជា​ឆាក​សម្តែង​ចំណាប់​អារម្មណ៍​នៃបងប្អូន​ក្វឹក​កើ (Quoc Co) - ក្វឹកង៉ឹប​​ (Quoc Nghiep) ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍លើក​ទី​​៦០០ឆ្នាំ វិហារ Girona​ តាម​សេចក្តី​​អញ្ជើញ​របស់​គណៈ​កម្មការ​​នាយក​​រោង​សៀកអេស្ប៉ាញ​។ ​បង​ប្អូនពីរនាក់​​ ក្វឹក​កើ (Quoc Co) ​មានតួនាទី​ជា​អ្នក​ទ្រពីក្រោម​​ រីឯ​​ក្វឹក​ង៉ិប​ (Quoc Nghiep) មានតួនាទី​ជា​អ្នក​​​រក្សាលំនឹង​នៅ​ពីលើ​។​
 
នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ ដំណឹង​ល្អបាន​មកដល់​​បងប្អូនពីរនាក់ ​​ក្វឹក​កើ (Quoc Co) - ក្វឹកង៉ឹប​​ (Quoc Nghiep) ពេល​ពួកគេ​ទទួល​បាន​ដំណឹង​ជាផ្លូវ​ការ​ នូវ​ការទទួល​ស្គាល់​ឯកទគ្គកម្មពី​​អង្គការ​​ Guinness World Records។ ស្នាដៃ​​របស់​បងប្អូនត្រកូល​​យ៉ាង (Giang) ​​បំបែកបាន​​ឯតទគ្គកម្ម ​ដែល​សិល្បករ​សៀក​ចិន​ Tang Tao​ និង Su Zengxian អនុវត្ត​នៅ​ឆ្នាំ​២០១៤ ក្នុង​ទីក្រុង​ Xiamen ខេត្ត​ Fujian​ ខណៈពួកគេ​ធ្វើដំណើរ​បាន​២៥កាំជណ្តើរ​ក្នុងអំឡុង​​ពេលមួយ​នាទី​។​


ដៃគូ “រាជបុត្រសៀកវៀតណាម” ថតរូបអនុស្សាវរីយ៍នៅវិហារ Girona ប្រទេសអេស្ប៉ាញ។
រូបថត៖ ឯកសារ តួអង្គផ្ញើជូន


បងប្អូនពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) អនុវត្តឈុតទាល់ក្បាលគ្នា យកឈ្នះ​ចាប់​ពី​កាំជណ្តើរ​ដំបូងបង្អស់របស់វិហារ Girona ប្រទេសអេស្ប៉ាញ។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន

ឈុតទាល់ក្បាលគ្នាដ៏ល្បីក្នុងឈុតសម្តែង “កម្លាំងដៃទាំងគូ” បានបងប្អូនត្រកូលយ៉ាង (Giang) សម្តែង​នៅ​
ប្រទេស​​អេស្ប៉ាញ។​ រូបថត៖ ឯកសារ តួអង្គផ្ញើជូន


ឈុតទាល់ក្បាលគ្នាដ៏ល្បីក្នុងឈុតសម្តែង “កម្លាំងដៃទាំងគូ” បានបងប្អូនត្រកូលយ៉ាង (Giang) សម្តែង​នៅ​
ប្រទេស​​អេស្ប៉ាញ។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន


ក្តីសប្បាយ សុភមង្គលរបស់សិល្បករសៀកវៀតណាមពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) ពេល​
បង្កើត​ឯកទគ្គកម្ម។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន


បងប្អូនពីរនាក់ ក្វឹកកើ (Quoc Co) - ក្វឹកង៉ឹប (Quoc Nghiep) សប្បាយចិត្ត ទទួលមេដាយអនុស្សាវរីយ៍ ពីគណៈ​
កម្មការ​​រៀបចំ​។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន


សិល្បករសៀកវៀតណាមពីរនាក់ សប្បាយចិត្តពេលបំបែកបានឯកទគ្គកម្ម ដែលសិល្បក​រសៀក​ចិន​បាន​អនុវត្ត​
នៅ​​ឆ្នាំ២​០១៤ ពួកគេធ្វើដំណើរបាន២៥កាំជណ្តើរ ក្នុងអំឡុងពេលមួយនាទី។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន


សិល្បករសៀកវៀតណាមពីរនាក់ សប្បាយចិត្តពេលបំបែកបានឯកទគ្គកម្ម ដែលសិល្បក​រសៀកចិន​បាន​អនុវត្ត​
នៅឆ្នាំ​២០១៤ ពួកគេធ្វើដំណើរបាន២៥កាំជណ្តើរ ក្នុងអំឡុងពេលមួយនាទី។ រូបថត៖ ឯកសារ តួអង្គផ្ញើជូន

 មក​ដល់ឥឡូវ​​ ពេល​បរិយាយ​ដល់​ស្នាដៃ​ខាង​លើ ក្វឹក​កើ (Quoc Co) នៅ​មិនទាន់បាត់​អារម្មណ៍​រំភើបនៅ​ឡើយ​។ “ពេល​​បងប្អូនពីរនាក់​ ឡើង​ដល់​កាំ​ជណ្តើរ​​ចុង​ក្រោយ​ យើង​ខ្ញុំ​មិនជឿ​នូវ​ត្រចៀក​ និង​ភ្នែក​​របស់ខ្លួន​​ឯង​​​ឡើយ​​ ពី​ព្រោះ​ខ្លួន​​​​ធ្វើដំណើរ​ឆ្លងកាត់បាន​​៩០កាំ​ជណ្តើរ ​​ក្នុងអំឡុងពេល​​៥២នាទី​ តែ​កំហិត​របស់យើង​ខ្ញុំ​​​ដាក់ចេញ​​សម្រាប់ខ្លួន​​គឺ​មួយ​នាទី។ នោះ​មិនត្រឹម​តែជា​ឯកទគ្គកម្ម​ពិភពលោក​ នៅទាំងជា​ឯកទគ្គកម្ម​របស់​បងប្អូន​ផ្ទាល់ដែរ​​”។
 

 ការ​ខិតខំ​បង្កើត​ឯក​ទគ្គ​កម្ម​ Guinness ​ពិភពលោក​ ផ្នែក​ខាង​​ “​ទាល់ក្បាល​គ្នា​” រក្សា​​លំនឹង​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​​កាំជណ្តើរ​ ឈុត​​សម្តែង​ថប់​ទ្រូង ​របស់​បងប្អូន​សិល្បករ​​សៀក​ពីរនាក់ ​​ក្វឹក​កើ ​(Quoc Co) - ក្វឹកង៉ឹប​​ (Quoc Nghiep)  បាន​ទំព័រ​កាសែត​​​របស់​សិង្ហបូរី​ បង្ហោះ​ផ្សាយ​​ដំណឹង​ខ្លី​​ដំបូង​ ក្រោម​ចំណង​​ជើង​ “Putting their heads together to break world record” (អាច​បកប្រែ​៖ ក្បាល​​ពីរទាល់​​គ្នា​ បំបែក​ឯក​ទគ្គកម្ម​​ពិភពលោក​)​។ ប្រភព​​៖ កាសែត​អេឡិក​ត្រូវនិក​​យឹន​ទ្រី (Dan Tri)​)​។​

ទំព័រ​កាសែតនិង​ទីភ្នាក់ងារ​ធំៗដូច​ NBC News, AFP, Straits Times, Emporda, Getty Images…។ល។ បាន​ផ្តល់​ដំណឹង​និង​រូបភាព​ចំណាប់​អារម្មណ៍​​នៃ​បងប្អូន​ពី​រនាក់ ក្វឹក​កើ  (Quoc Co) - ក្វឹក​ង៉ិប​ (Quoc Nghiep) នៅ​ពេល​កំពុង​បង្កើត​​​ដំណើរ​ Guinness ។​
 
ទេពកោសល្យ​នៃ​គូ​ “រាជបុត្រ​សៀក​វៀតណាម​” ជា​ឈុត​​សៀក​ប្រើប្រាស់​កម្លាំង​ ភាព​ស្វិត​នៃ​សាច់​ដុំ​ និង​សម្រស់​រូបរាង​។​ ដោយ​ទឹក​ចិត្ត​បងប្អូន​សាច់ឈាម​ រួមគ្នា​​ផ្សារភ្ជាប់​ ហាត់​ពត់​ តាំងពីតូច​រហូតដល់ធំ​ពេញ​វ័យ​ ​ជួយ​បងប្អូន​បង្កើតបាន​​អារម្មណ៍​ស៊ី​ចង្វាក់​​គ្នា​ ដល់​​រាល់​កាយ​វិការ​ រាល់ចំណុច​លម្អិត​បំផុត​។ បង​ប្អូន​ពីរ​នាក់​​ត្រកូល​​យ៉ាង​ (Giang) បាន​បូជា​ជូន​​ទស្សនិកជន​ នូវ​ឈុត​​​សម្តែង​ពិសេស​ ក្នុង​នោះ​ “​កម្លាំង​​ដៃ​ទាំង​គូ” ជា​ឈុត​​បង្កើត​សំឡេង​ល្បី​រន្ទឺ​ ដល់​មហាជន​ក្នុង​និង​ក្រៅ​ប្រទេស​។
 
ចំណុច​​ពិសេស​បំផុត​នៃ​ឈុត​​នេះ គឺ​វគ្គ​​​ក្បាលទាល់គ្នា​ ក្វឹក​កើ (Quoc Co) ធ្វើ​ជា​​អ្នក​ទ្រ​ពីក្រោម ក្វឹក​ង៉ិប (Quoc Nghiep) ​យកសន្ទុះ​​ពីចម្ងាយ​​លោត​ឡើង​ទៅពី​លើ​ រួច​​ដាក់​ក្បាល​​​ទាល់​គ្នាជាមួយ​ក្បាល​​បងប្រុស​។ ក្នុង​​ឥរិយាបថ​​ដូចនេះ បងប្អូន​ពីរ​នាក់​​​​បង្ហាញ​ពី​ឈុត​​ធ្វើដំណើរ​​ថយ​​​ក្រោយ​​ ​ដើរ​ឡើង​កាំ​ជណ្តើរ​​ដោយ​រក្សា​លំនឹង​ និង​ល្អ​មើល​ណាស់​។ ឈុត​​សម្តែង​មិនត្រឹមតែ​បង្ក​ចំណាប់អារម្មណ៍​ ចំពោះ​ផ្នែក​សិល្បៈ នៅ​ទាំង​បង្ក​ចំណាប់អារម្មណ៍​រំភើប​ចិត្ត​ ទៅ​លើ​ទស្សនិកជន​ ដោយ​មាន​រូបភាព​​បងប្រុស​ក្វឹក​កើ (Quoc Co) តែង​​ធ្វើជា​ទីពឹង​ដ៏រឹង​មាំ​ ដើម្បី​ជាអនុភាព​​​​​​ឲ្យ​ប្អូនប្រុស​​ក្វឹក​ង៉ិប (Quoc Nghiep) ​ភាពខ្លាំងក្លា រក្សាលំនឹង ហើយ​​បង្ហាញ​​ពី​កាយវិការ​ពិបាក​។​​
 
១៥ឆ្នាំ​បម្រើ​​​ជំនាញសំដែងសៀក​ ក្នុង​នោះ​មាន​ជាង​១០ឆ្នាំ​ ដែលបងប្អូន​ក្វឹក​កើ (Quoc Co) និង​ក្វឹក​ង៉ិប (Quoc Nghiep) ​នាំឈុត​សម្តែង​​ “កម្លាំង​ដៃទាំងគូ” ទៅសម្តែង​នៅ​ជាង​៣០​ប្រទេស​លើពិភពលោក​។ ទៅ​ដល់ទី​ណា​ បងប្អូនក្វឹកកើ​ (Quoc Co) ក្វឹក​ង៉ិប (Quoc Nghiep) ​សុទ្ធតែ​នាំមកនូវ​​​ភាព​ភ្លឺស្វាង​រុង​រឿង ​ជូន​រោង​សៀក​វៀតណាម ពេល​យក​ជំនះ​ស្ទើរ​​ទាំង​អស់​នូវ​រង្វាន់​ក្នុង​ប្រទេស​និង​អន្តជាតិ​ដូចជា៖ មេដាយ​ប្រាក់​បី​គ្រឿង មេដាយ​សំរិទ្ធ​បីគ្រឿង​ មេដាយ​មាស​បី​គ្រឿង​ នៅ​សម័យ​មហោស្រព​សៀក​អន្តរជាតិ ​រៀប​ចំ​នៅ​អ៊ីតាលី​ រុស្ស៊ី ចិន គុយបា ពីររង្វាន់ពិសេស​នៅ​ Festival សៀក​ Monte Carlo, Monaco ជាមួយ​​ពាន​រង្វាន់​ធំៗក្នុង​ប្រទេស​ជាច្រើន​។
 
ចុង​ឆ្នាំ​២០១៦ បងប្អូន​ក្វឹក​កើ (Quoc Co) ក្វឹក​ង៉ិប​ (Quoc Nghiep) បាន​រៀបចំ​សំដែងសៀក​ “បងប្អូន​ - កន្លែង​ប្រមូល​ផ្តុំ​ភាព​ប្រណិត​” នៅទីក្រុង​ហូជីមិញ​ នា​បុណ្យ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​១៥ឆ្នាំ បម្រើសំដែង​សៀក​។ ប្រើ “កម្លាំង​ដៃ​ទាំងគូ” ធ្វើ​ជា​ស្នូល​ ក្នុ​ងនោះ​កម្រិ​កពិបាក​​និង​បច្ចេកទេស​​បាន​កើន​​ឡើង​ ឈុត​សំដែង​​សៀក​បាន​​នាំ​ជូន​ទស្សនិកជន ​នូវ​រាត្រី​មួយ​ដ៏ត្រចះ​សម្បូរ​ទៅ​ដោយ​អារម្មណ៍រំភើប​​។​



បងប្អូនក្វឹកកើ (Quoc Co) ក្វឹកង៉ិប (Quoc Nghiep) ឈុតសម្តែងសៀក “បងប្អូន - កន្លែង​ប្រមូល​ផ្តុំភាព​ប្រណិត​
”​​រៀបចំ​នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ​រំលឹកខួប​អនុស្សាវរីយ​លើកទី​១៥ បម្រើសិល្បៈសៀក។
រូបថត៖ ឯកសារតួអង្គផ្ញើជូន


ឈុតសម្តែងឯកជន នៃរាល់បងប្អូននៅក្នុងសិល្បៈសៀក “បងប្អូន - កន្លែងប្រមូលផ្តុំភាពប្រណីត”។
រូបថត៖ ឯកសារតួអង្គផ្ញើជូន


បងប្អូនក្វឹកកើ (Quoc Co) និងក្វឹកង៉ិប (Quoc Nghiep) សហការជាមួយគ្នា នៅ កាយវិការពិបាកៗ។
រូបថត៖ ឯកសារតួអង្គផ្ញើជូន


ពីរានបង្គោលផ្កា ក្វឹកកើ (Quoc Co) ជាមួយក្វឹកង៉ិប (Quoc Nghiep) លោតឆ្លងរបារធ្នឹមមានចម្ងាយជាង១ម៉ែត្រ ក្រោមភាព​កោតសរសើរពីសំណាក់ទស្សនិកជន។ នេះក៏ជាឈុតចុងក្រោយនៃឆាកសម្តែង “បងប្អូន - កន្លែង​ប្រមូល​ផ្តុំភាព​ប្រណិត”។ រូបថត៖ ឯកសារតួអង្គផ្ញើជូន 

ផ្អែកលើឈុតសម្តែង “កម្លាំងដៃទាំងគូ” ធ្វើជាស្នូលចម្បង បងប្អូនក្វឹកកើ  (Quoc Co) និងក្វឹកង៉ិប (Quoc Nghiep) បង្កើតបានភាពជោគជ័យនៅក្នុងរាត្រីសម្តែងរបស់ខ្លួន។ រូបថត៖ ឯកសារតួអង្គផ្ញើជូន

ក្នុងដំណើរ​​ចេញទៅ​សម្តែង​នៅ​បរទេស​ នាឱកាស​ថ្ងៃប្រសូត្រ​និ​ងចូល​ឆ្នាំ​សកល​២០១៧ ដៃគូ​ “រាជបុត្រ​សៀក​វៀតណាម​” ​បង្កើតបាន​​​កេរ្តិ៍ល្បី​រន្ទឺ​​នៅក្នុង​សហគមន៍​សៀក​​អន្តរជាតិ​ ពេល​បង្កើ​តឯកទគ្គកម្ម Guinness​​ នៅ​វិហារ​ Girona ​ប្រទេសអេស្បាញ​ បាន​បរិយាយ​ខាងលើ​។​
 
ចំពោះ​​ស្នាដៃ​ដែល​បាន​មក​ ឆ្នាំ២០១១ បងប្អូន​សិល្បករ​​សៀក​ បាន​ជ្រើសរើស​ជា​ពលរដ្ឋ​គំរូ​​របស់ទីក្រុង​ហូជីមិញ​។ ក្រៅពី​នោះ​ ក្វឹក​កើ (Quoc Co)​បាន​រដ្ឋ​ផ្តល់​ជូនកិត្តិនាម​ជា​សិល្បករ​ឆ្នើម​ក្នុង​​អាយុ​២៨ឆ្នាំ​ រីឯ​ក្វឹក​ង៉ិប (Quoc Nghiep) ​ទទួលបាន​សិល្បករ​ឆ្នើម​ពេល​មានអាយុ​ទើប​តែ​​២៦ឆ្នាំ​។
 
ចែក​រំលែក​ពី​ដំណើរ​អនាគតខាង​មុខ ដៃគូ “រាជបុត្រ​សៀក​វៀតណាម​” ឲ្យដឹង​ថា​នឹង​ប្រមូល​ផ្តុំ​លើកកម្ពស់​បច្ចេកទេស​ “កម្លាំង​ដៃ​ទាំងគូ” ឡើង​មួយ​​កម្រិត​ថ្មី​ ទន្ទឹម​នោះ​​មានបំណង​ចង់​​យក​សៀក​ ​របស់​ពិភពលោក​មក​​​ឧទ្ទេសនាម​​​​ដល់​ទស្សនិកជនវៀតណាម​​ទៀតផង​៕












បងប្អូនពីរនាក់ ក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកង៉ិប (Giang Quoc Nghiep) សម្តែងឈុត “កម្លាំងដៃ​ទាំង​គូ” នៅហ្កាឡាសៀក​ឆ្នាំ២០១២ រៀបចំនៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន








 បងប្អូនសិល្បករសៀកយ៉ាងក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកង៉ិប (Giang Quoc Nghiep) ចូលរួម​សម្តែង​នៅ​ពិធីបុណ្យតាមដងវិថី ក្នុងក្របខណ្ឌពិធីបុណ្យកាហ្វេបួនម៉ាធួក (Buon Ma Thuot) លើកទី៦ និង​មហោស្រព​វប្បធម៌​គង​ឃ្មោះឆ្នាំ២០១៧។ រូបថត៖ ឡេមិញ
 

 អត្ថបទ៖ សើន​ងៀ     រូបថត៖ ឡេ​មិញ ង្វៀន​ឡឹន​ និង​ឯកសារ​តួ​អង្គផ្ញើជូន
 

បណ្តាអត្ថបទបានផ្សាយ