03/06/2016 14:35 GMT+7 Email Print Like 0

ដែនដីខេត្តភូអៀន (Phu Yen)

គឺជាខេត្ត​មួយដែល​ស្ថិត​នៅ​ក្បែរ​សមុទ្រ​ខាង​ត្បូងនៃភាគ​កណ្តាល​របស់​ប្រទេសវៀតណាម ខេត្ត​ភូអៀន (Phu Yen) ​មាន​សក្តានុពល​ជាច្រើន​​ខាង​សេដ្ឋកិច្ច​សមុទ្រនិង​ទេសចរណ៍។ ខេត្ត​ភូអៀន (Phu Yen) ​ក៏គឺ​ជា​ទីកន្លែង​ ដែលចាប់ផ្តើម​បង្កើត​និង​រីកចំរើន​មុខរបរនេសាទ​ត្រី​ធូណា (tuna) នៅ​ប្រទេស​វៀតណាម ​​គឺជា​មុខរបរ​មួយ​មិន​ត្រឹម​តែ​ផ្តល់​​ផលប្រយោជន៍​សេដ្ឋកិច្ច​ធំ​តែប៉ុណ្ណោះ ថែមទាំង​​ក៏​រួមចំណែក​ក្នុង​​ការការពារ​អធិបតេយ្យភាព​សមុទ្រ​និងកោះ​ដ៏ស័ក្តិសិទ្ធិ​នៃមាតុភូមិ។​
សក្តានុពល​សេដ្ឋកិច្ច​សមុទ្រ

ជារៀងរាល់ឆ្នាំ ខេត្តនេះនេសាទត្រីធូណា (tuna) ប្រហែល​ ៦.០០០ តោន និងមឹកចំនួន ៣.០០០ តោន​ ក្នុងឆ្នាំ២០១៦ ខេត្ត​​កំពុង​មាន​ផែនការធ្វើនាវាថ្មីចំនួន ១៨៥ គ្រឿង និង​សេវាភ័ស្តុភារ ធ្វើ​ល្អប្រសើរ​ថែមទៀតនាវាចំនួន ៤៦៥ គ្រឿង ហើយ​ខិតខំប្រឹង​ប្រែង​រហូតដល់​ឆ្នាំ​​២០២០ បរិមាណនាវាថ្មី ៣១៥ គ្រឿង ​ និងបរិមាណ​នា​​វានេសាទ​ត្រូវបាន​ធ្វើល្អប្រសើរថែមទៀត​ចំនួន ៧០៥ គ្រឿង …”
(
លោកឡេវ៉ាន់​ទ្រុក 
  (Le Van Truc)    អនុប្រធាន​​អចិន្ត្រៃយ៍គណៈ​កម្មាធិការ​ខេត្តភូអៀន)

និយាយ​អំពីខេត្ត​ភូអៀន (Phu Yen) យើង​ត្រូវបានរំលឹកនឹកដល់មុខរបរ​នេសាទនៅ​សមុទ្រ ជាពិសេស មុខរបរនេសាទ​ត្រី​ធូណា( tuna)។ ប្រជាជន​នៅ​ខេត្តភូអៀន (Phu Yen) ​ហៅ​ត្រី​ធូណា( tuna)​ គឺ​“ត្រីគោគម” ពីព្រោះ​ប្រភេទ​ត្រីនេះ​មាន​ខ្នងគមនិង​សាច់​មាន​ពណ៌ក្រហម​ដូចជាសាច់គោ។ ពួកគេ​បាន​រៀបរាប់​ថា នា​ឆ្នាំ១៩៩៤ អ្នក​នេសាទ​មួយ​ចំនួនជំនាញ​ខាង​នេសាទត្រីហោះ រស់នៅ​ភូមិ​ភូកូវ (នាសព្វ​ថ្ងៃនេះ​​ស្ថិត​ក្នុង​សង្កាត់ ៦ ទីក្រុង​ទុយហ័រ) ក្នុង​ម្តង​នេសាទ​នៅ​សមុទ្រ​ប្រជានេសាទ​បាននេសាទ​ត្រីធូណា (tuna)​ យ៉ាង​ចៃដន្យ។ ចាប់​ពីភូមិ​ភូកូវ មុខរបរ​នេសាទត្រីធូណា (tuna)​ បាន​បង្កើតនិង​រីកចំរើន​យ៉ាង​ខ្លាំងក្លា ​ហើយ​រាល​ដាល​ទៅដល់​បណ្តា​ខេត្ត​នៅ​ក្បែរ​សមុទ្រ​ខាង​ត្បូង​នៃ​ភាគ​កណ្តាលជាឆាប់​រហ័ស។

តាំង​ពី​ពេល​នោះ មុខរបរ​នេសាទ​ត្រីធូណា (tuna) នៅ​ខេត្តភូអៀន (Phu Yen) កាន់​តែ​រីកចំរើនពី​មូយ​ថ្ងៃទៅ​មួយ​​ថ្ងៃ។ អាស្រ័យ​ពីនេះ​ ត្រីធូណា (tuna) របស់​វៀតណាម​បាន​មាន​វត្ត​មាន​នៅ​ទីផ្សារ​នៃ​ ៩០ ប្រទេស​លើ​ពិភពលោក ក្នុងនោះ​មាន​ ៣ ទីផ្សារ​ធ្លាប់​នាំចេញ​ដូចជា៖ ប្រទេសអាមេរិក សហភាពអឺរុប និង​ប្រទេសជប៉ុន។ ថែមទាំង​មុខ​របរ​នេសាទ​ធូណា (tuna) នៅ​ខេត្ត​ភូអៀន ​(Phu Yen)  ដែលក៏​បាន​រដ្ឋាភិបាល​ជ្រើសរើសធ្វើ​ជា​មូលដ្ឋាន​ ដើម្បីកសាង​កម្មវិធី​នេសាទឆ្ងាយ​មាត់​សមុទ្រ​នៅទូទាំង​ប្រទេសផងដែរ។ តាំងពី​ឆ្នាំ២០១១ ត្រីធូណា (tuna) នៃខេត្តភូអៀន (Phu Yen) (ភាសាអង់គ្លេសហៅថា “Phuyen Tuna”) បានក្លាយទៅជាសញ្ញាពាណិជ្ជកម្ម​​ត្រីធូណា (tuna) ដំបូង​នៅប្រទេសវៀតណាម ដែល​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ចំណុះ​ក្រសួងវិទ្យាសាស្ត្រ  - បច្ចេកវិទ្យា​ផ្តល់​លិខិតបញ្ជាក់​ស្តីពីការចុះសញ្ញាពាណិជ្ជកម្ម។

ដើម្បីបំរើការនេសាទ​ឆ្ងាយ​ពីមាត់សមុទ្រ នាបច្ចុប្បន្ននេះ ខេត្ត​ភូអៀន (Phu Yen) ​បានអភិវឌ្ឍន៍​​បរិមាណ​នាវាទំងន់​ធំ​ចំនួន ៦០០ គ្រឿង។ គ្រួសារ​ជាច្រើន ​ដែល​មាន​បណ្តាជំនាន់​បន្តប្រកបមុខរបរ​នេសាទ ​និង​ច្បាមជាប់នឹង​សមុទ្រ​ក្នុងរយៈពេលច្រើនថ្ងៃ ដើម្បី​រកស៊ីផង និង​រួមចំណែកក្នុងការពារអធិបតេយ្យភាព​កោះសមុទ្រ​របស់​មាតុភូមិផង។


ក្រុមនាវានេសាទត្រីធូណា (tuna) នៅខេត្តភូអៀន (Phu Yen) ​ច្បាមជាប់នឹង​សមុទ្រ ដែល​រួមចំណែកការពារ
អធិបតេយ្យភាពកោះនិងសមុទ្រ​មាតុភូមិ។ រូបថត៖ ឡេមិញ


ក្នុងមួយឆ្នាំខេត្តភូអៀន​ (Phu Yen) នេសាទត្រីធូណា (tuna) ប្រហែល ៦.០០០ តោន។
រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម


ធ្វើសម្អាត​ជាបឋម​ត្រីធូណា (tuna)  នៅខេត្តភូអៀន (Phu Yen). ។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម

ប្រជានេសាទ​ជួសជុលនាវា ដើម្បីត្រៀម​ទៅនេសាទក្នុងរយៈពេលច្រើនថ្ងៃ។ រូបថត៖ ឡេមិញ

ខេត្តភូអៀន​ (Phu Yen)មានប្រៀបខ្លាំងខាងចិញ្ចឹម​បណ្តា​ប្រភេទជលផល​មានគុណភាពខ្ពស់ដូចជា​បង្កងនាគ បង្គាខ្លា​មានជើង​ពណ៌ស ខ្យង​ប៉ារ៉ា ត្រីតុកកែ ត្រីឆ្ពុង...  មានបរិមាណផលជាង ១០.០០០​តោនក្នុងមួយ​ឆ្នាំ។ រូបថត៖ ថុងហាយ

មុខរបរចិញ្ចឹមបង្កងនាគ​បានរួមចំណែក​គួរ​ឲ្យ​សម្គាល់​ក្នុង​បរិមាណ​ផលនៃផ្នែក​ជលផលនៃខេត្តភូអៀន។
រូបថត៖ ថុងហាយ


ការកែច្នៃត្រីងៀត ដើម្បីនាំចេញ​ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅក្រុមហ៊ុន​ទទួល​ខុសត្រូវមានកំរិតអាញមិញគ្វឹន
(Anh Minh Quân) ។ រូបថត៖ ថុងហាយ

ឧទាហណ៍ អ្នកនេសាទ​ផានធួន (Phan Thuan) ក្រោយ​រយៈពេល ៥០ ឆ្នាំ​ច្បាម​ជាប់នឹង​សមុទ្រ ឥឡូវនេះលោកមិនទៅសមុទ្រទៀតទេ និង​បានសំរាកហើយ​ ប៉ុន្តែក្នុងតំណែងជាប្រធាន​សហជីព​អ្នកនេសាទ​សង្កាត់​ ៦ ទីក្រុង​ទុយហ័រ (Tuy Hoa ) លោកនៅតែជិតសិ្នទ្ធិជាមួយ​មុខរបរនេសាទរបស់​បងប្អុននេសាទ​ទាំងថ្ងៃទាំងយប់។ លោកមាន​កូនបង្កើត ៥ នាក់ ដែល​ប្រកបមុខរបរនេសាទធូណា (tuna) ទាំងស្រុង។ ឬនៅក្នុងភូមិដុងតាក (Dong Tac) សង្កាត់ភូដុង (Phu Dong) មានបងប្អូនភ្លោះ​ពីរនាក់​ ដែលសុទ្ធតែប្រកបមុខរបរនេសាទធូណា (tuna) ឈ្មោះឡឿង​កុង​ដុង (Luong Cong Dong) និងឡឿងកុង​ដង (Luong Cong Dong) បាន​គេចាត់ទុកដូចជា​ “កញ្ជ្រោងសមុទ្រ”។ ពួកគេម្នាក់ៗ កម្មសិទ្ធិ​នាវានេសាទមាន​កម្លាំង ៤០០ CV គឺជា​ទីពឹងដ៏រឹងមាំ​សំរាប់នាវាផ្សេងៗរាប់សិប​ក្នុង​ជើង​ទៅនេសាទនៅសមុទ្រនិង​ច្បាមជាប់នឹង​សមុទ្រក្នុងរយៈពេល​ច្រើនថ្ងៃ។  
 
ទន្ទឹម​នឹង​ប្រៀបខ្លាំងនេសាទ​ឆ្ងាយ​ពី​មាត់​សមុទ្រ ខេត្ត​ភូអៀន (Phu Yen) ​ក៏​មាន​គុណសម្បត្តិនូវ​ការ​ចិញ្ចឹមបណ្តា​ប្រភេទ​ជលផល​មានគុណភាព​ខ្ពស់​ដូចជា៖ បង្កងនាគ បង្គាខ្លា​មានជើង​ពណ៌ស ខ្យងប៉ារ៉ា ត្រីតុកកែ ត្រីឆ្ពុង...  ទទួលបានបរិមាណផល​ជាង​ ១០.០០០តោនក្នុងមួយឆ្នាំ។

ខេត្ត​ភូអៀន (Phu Yen) 
​គឺជា​តំបន់​ ដែលមាន​មធ្យោបាយធ្វើ​ដំណើរជាច្រើន​ប្រភេទ៖ ផ្លូវទឹក ផ្លូវគោគ ផ្លូវដែក អាកាសចរណ៍ ផ្លូវដែនសមុទ្រ។ ដោយមានភូមិសាស្ត្រ​បានចាត់ទុកដូចជាច្រកទ្វារ​ទៅកាន់​តំបន់​តីង្វៀន ហើយជាប់នឹង​បណ្តា​ខេត្តមាន​សក្តានុពលខាងសេដ្ឋកិច្ច​និង​ពុះ​កញ្ជ្រោលដូចជា​៖ ខេត្ត​ប៊ិញឌីញ ខេត្ត​ខាញ់​ហ័រ ដូច្នោះ​ខេត្តភូអៀន​មាន​គុណសម្បត្តិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។​


នាសព្វថ្ងៃនេះ ខេត្តមាន​ ៣ មណ្ឌល​ឧស្សាហកម្ម៖ ហ័រហៀប (Hoa Hiep)  អានភូ (An Phu) និង​ដុង​បាក់សុង​កូវ (Dong Bac Song Cau)​ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាង​ឲ្យ​សុក្រិត ដែលកំពុង​ទាក់ទាញ​ការវិនិយោគ​ក្នុង​និង​ក្រៅស្រុក បង្កើត​ការងារ​ជាច្រើនសំរាប់ពលករ ទទួលបច្ចេកវិទ្យាថ្មី ផលិតទំនិញ​នាំចេញនិងអីវ៉ាន់​ប្រើប្រាស់​ប្រចាំថ្ងៃមានគុណភាព​ខ្ពស់ ដើម្បី​ជំនួស​ទំនិញ​នាំចូល។ ទន្ទឹមនឹង​នេះ ខេត្ត​ភូអៀនមាន​បណ្តា​តំបន់អភិវឌ្ឍន៍​មុខរបរ​ប្រពៃណី​​ មានទំហំ​ល្មម ដើម្បី​ធ្វើ​អាជីវកម្មយ៉ាងប្រសិទ្ធិភាព​ប្រភពឥន្ធនៈ និង​ដោះស្រាយ​​ប្រភពធនធានមនុស្សនៅតំបន់​ជនបទ។

តាម​លោក​ឡេវ៉ាន់​ថាញ់ ( Le Van Thanh ) ប្រធាន​គណៈកម្មាការ​គ្រប់គ្រង​មណ្ឌលសេដ្ឋកិច្ចនៃ​ខេត្តភូអៀន (Phu Yen) ឲ្យដឹងថា៖ នៅពេលអនាគត គម្រោងកសាងរោងចក្រ​ចំរាញ់ប្រេង​វូងរ (Vung Ro) ​បានអនុវត្តន៍​ ដែល​នឹង​ទាក់ទាញ​បណ្តា​គម្រោង​​វិនិយោគផ្សេងៗ ចូល​ក្នុងតំបន់នេះដូចជា៖ គម្រោង​ផលិត​ជីរ ឧស្ម័ន​ហ្គាស...  ក្លាយ​ខេត្ត​ភូអៀន​ទៅជាមជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំនៅភាគ​កណ្តាល។ ហើយ​ជាក់ស្តែង នាបច្ចុប្បន្ននេះ ខេត្តភូអៀន​មានគម្រោង​ក្រៅស្រុកចំនួន ៥៩ ដែលកំពុង​ធ្វើសកម្មភាព​និង​មានដើមទុនវិនិយោគសរុប ៣១៨,៥ លានដុល្លារអាមេរិក គម្រោង​ក្នុងស្រុក​មាន​ដើមទុនវិនិយោគ​សរុប ៩.៧៩៦ ពាន់លានដុង។

សក្តានុពលទេសចរណ៍

ទន្ទឹម​នឹង​ប្រៀបខ្លាំងនេ​សាទ​​ឆ្ងាយ​ពី​មាត់​សមុទ្រ ខេត្ត​ភូអៀន (Phu Yen) ​ក៏​មាន​គុណសម្បត្តិនូវ​ការ​ចិញ្ចឹមបណ្តា​ប្រភេទ​ជលផល​មានគុណភាព​ខ្ពស់​ដូចជា៖ បង្កងនាគ បង្គាខ្លា​មានជើង​ពណ៌ស ខ្យងប៉ារ៉ា ត្រីតុកកែ ត្រីឆ្ពុង...  ទទួលបានបរិមាណផល​ជាង​ ១០.០០០តោនក្នុងមួយឆ្នាំ។

តាំងពីយូរលង់មកនេះហើយ ខេត្តភូអៀន​គឺជាតំបន់​ដ៏សុខសាន្ត ទិដ្ឋភាពស្រស់ស្អាត​និង​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ជាច្រើននាក់។ ទីក្រុង​ទុយហ័ត (Tuy Hoa) មានតំបន់​ប្រជាជន​ ដែល​តិច​ឃើញ​តិចបាត់​រវាង​វាលស្រែ​ស្រស់ ហ៊ុំព័ទ្ធ​ភ្នំ​ចោប​ចាយ​ (Chop Chai)  ទឹក​សមុទ្រដ៏​ថ្លា វាល​ខ្សាច់​ពណ៌សធំ​ល្វឹង​ល្វើយ បណ្តា​ផ្ទាំងថ្ម​ធម្មជាតិ​​មាន​សោភ័ណ្ឌភាពស្រស់​ស្អាត វិមាន​កាតូលិកម៉ាំងឡាំង (Mang Lang) ​មាន​ណព៌ស្លៃបុរាណ អ្វីៗទាំងខាងលើនេះ​បាន​បង្កើត​សោភ័ណ្ឌភាព​ដោយឡែក​​របស់​​ខេត្តភូអៀន។
 
និយាយ​អំពី​ខេត្ត​ភូអៀន​ យើង​ខ្ញុំ​រំលឹក​នឹកដល់​រមណីយដ្ឋាន​ដាដៀ ( Da Dia )  នៅ​ឃុំ​អាន​និញដុង (An Ninh Dong) ស្រុក​ទុយ​អាន (Tuy An) ដែលមាន​បាតុភូតភូគព្ភសាស្ត្រ​ដ៏​វិសេសវិសាល​ មានតែមួយគត់​នៅ​ប្រទេសវៀតណាម។ មើល​ពីចម្ងាយ នៅចំ​មាត់សមុទ្រ រលកសមុទ្រសាចទឹក​និងបង្កើត​ពពកសសំពោង ​រមណីយដ្ឋាន​ដាដៀ ( Da Dia )  ឃើញ​ដូចជា​សំបក​ឃ្មុំដ៏ធំអស្ចារ្យមួយ ដែលបង្កើត​ពី​ផ្ទាំង​ថ្មីជាច្រើន​មានរូបរាងបញ្ចាកោណ រូបរាង​ត្រីកោណ ត្រួតលើគ្នា​ឡើងយ៉ាងរៀបរយដូចជា​មាន​អ្នក​រៀបចំ។


មណីយដ្ឋាន​ដាដៀ (Da Dia ) នៅ​ឃុំ​អាន​និញដុង (An Ninh Dong) ស្រុក​ទុយ​អាន (Tuy An) មាន​បាតុភូតភូគព្ភសាស្ត្រ​ដ៏​វិសេសវិសាល​ ដោយសារ​មាន​ផ្ទាំងថ្មី​ ដែល​មាន​រូបរាង​ផ្សេងៗ ត្រួតលើគ្នា​ ។ រូបថត៖ ត្រុងដាត

វិមាន​កាតូលិកម៉ាំងឡាំង (Mang Lang) ដែលបាន​កសាង​ពី ១២០ ឆ្នាំមុន មានស្ថាបត្យកម្ម​បុរាណ គឺជាសំណង់​ប្រកបដោយស្នាមវប្បធម៌នៅតំបន់ភូអៀន។ រូបថត៖ ថុងហាយ

ថាបញ៉ាន និមិត្តរូបវប្បធម៌ពិសេសមួយនៅ​ខេត្តភូអៀន។ រូបថត៖ ថុងហាយ

ទិដ្ឋភាព​ស្រស់ស្អាត​នៅ​រមណីយដ្ឋាន​ដែន (Den)  ឃុំអានចឹន (An Chan) ស្រុកទុយអាន (Tuy An) ។ រូបថត៖ ថុងហាយ

រមណីយដ្ឋានជាតិ ស្រះអ៊ោលាន់​ (O Loan )មាន​ទិដ្ឋភាព​ស្រស់ស្អាត​និង​មាន​ផលអំណោយដ៏ឆ្ងាញ់​ជាច្រើន។
រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម

បរិមាណភ្ញៀវទេសចរណ៍មកទស្សនាខេត្តភូអៀនក្នុងដំណាក់កាល ២០១១ –  ២០១៥ បង្កើនជាមធ្យម ២០% ក្នុងមួយឆ្នាំ ក្នុងនោះបរិមាណភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើង ១០% ក្នុងមួយឆ្នាំ ប្រាក់ចំណូលទទួលពីទេសចរណ៍កើន ៣០%។ នាឆ្នាំ ២០១៥ បរិមាណភ្ញៀវទេសចរណ៍មកខេត្តភូអៀនប្រហែល ៩០០.០០០ នាក់ ក្នុងនោះមានភ្ញៀវបរទេស ៣០.០០០ នាក់ ប្រាក់ចំណូលទទួលពីទេសចរណ៍បានជាង ៨៥០ ពាន់លានដុង។

ក្នុង​ស្រុក​ទុយ​អាន (Tuy An) រមណីយដ្ឋានជាតិ​ស្រះ​អ៊ោលាន់ ​(O Loan )  បើមើ​លពី​កម្ពស់ដូចជា​សត្វបក្សីធំអស្ចារ្យ​មួយកំពុង​ត្រៀម​ខ្លួន​ ដើម្បី​ហើរលើ​ផ្ទៃមេឃ។ ស្រះ អ៊ោលាន់​ (O Loan ) មាន​ទិដ្ឋភាព​ស្រស់ស្អាត​និង​មាន​ផលអំណោយដ៏ឆ្ងាញ់​ជាច្រើន​ ពិសេសគឺងាវអ៊ោលាន់ដ៏ល្បីឈ្មោះនៅទូទាំង​តំបន់។

ស្ថិតក្បែរទន្លេបា (Ba) សុខសាន្ត វិមានកាតូលិកម៉ាំងឡាំង (Mang Lang) ​បានកសាងពី ១២០ ឆ្នាំមុន នាសព្វថ្ងៃនេះវិមាននោះ​កំពុង​រក្សារតនៈជាតិ នេះគឺជា​សៀវភៅដំបូងនិយាយស្តីពី​សាសនាកាតូលិក ត្រូវបាន​បោះពុម្ភ​ជាអក្សរឡាតាំងនាឆ្នាំ ១៦៥១ នៅទីក្រុង Roma (អ៊ីតាលី) ដោយបុព្វជិត Alexandre de Rhodes។
ទៅតាមខាង​ត្បូង វូងរ ( Vung Ro) ស្ថិត​ក្នុងឃុំហ័រស្វឹនណាម ( Hoa Xuan Nam) ស្រុកដុងហ័រ (Dong Hoa) គឺជាតំបន់ផ្ទៃមេឃនិងសមុទ្រពណ៌ផ្ទៃមេឃ ត្រូវបានហ៊ុំព័ទ្ធដោយដែវកា (Deo Ca) ភ្នំដាបៀ (Da Bia) និង​ហន់បា (Hon Ba) ។ នៅទីនោះ​ភ្ញៀវទេសចរណ៍អាចស្វែងឃើញ​មហាសមុទ្រស្អាតអស្ចារ្យ ឬជំនះភ្នំដាបៀ (Da Bia) ពេលណា​ក៏​​លិច​ក្នុង​សន្សើម​ពណ៌ស។ ចន្លោះ​ពីវូងរ ( Vung Ro) មិនឆ្ងាយ​ គឺជា​ជ្រោយដាយឡាញ ទីកន្លែង​ទទួល​ពន្លឺពី​ព្រះ​រះអាទត្យរះ​ដំបូង​​នៃទឹក​ដី​ដែល​មាន​រូបរាង​អក្សរ S ។

ដោយសក្តានុពល​​សមុទ្រ​និង​សោភ័ណ្ឌភាព​ធម្មជាតិ​បាន​បញ្ចូល​ក្នុង​កំណាព្យនិង​ភាពយន្ត ដែល​កំពុង​បើកឱកាស​​ជា​ច្រើន​ ដើម្បី​ខេត្ត​នេះ​អភិវឌ្ឍន៍./.

អត្ថបទ៖ ង្វៀន​វូ​ថាញ់​ដាត រូបថត៖ ថុង​ហាយ ង្វៀន​ឡឹននិងឯកសារ
 
បណ្តាអត្ថបទបានផ្សាយ