15/06/2015 09:59 GMT+7 Email Print Like 0

ដើម Macadamia នៅលើទឹកដីវៀតណាម

ដើម​Macadamia គឺជា​ប្រភេទដើម​ឈើមួយ​ប្រភេទ​យក​គ្រាប់​កំពុង​បាន​ស្រាវ​ជ្រាវ​និង​ដាំ​សាក​​ល្បង​​​ជាង​១០​ឆ្នាំមក​នេះ ស្ថិត​​នៅ​តំ​បន់​ទិស​​ពាយព្យ​និង​ខ្ពង់​រាប។ នេះគឺ​ជាដំ​ណាំ​មួយ​ប្រភេទ​នាំ​មក​​នូវតម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ពី​ព្រោះ ដើមMacadamia សមស្របនឹង​ដីធ្លី​ធាតុ​អាកាស​នៅ​តំបន់​នេះ​។ 

ដើម​Macadamiaមាន​ប្រសិទ្ធនាម​ជា “មហាក្សត្រយានី​ផ្លែស្ងួត​” ព្រោះមាន​តម្លៃអាហារូបត្ថម្ភ​ខ្ពស់​ដាច់​គេ ក៏​ដូ​ច​ជា​ក្លិន រស​ជាតិ មាន​លក្ខណៈ​ពិសេស។ គ្រាប់ដើម​Macadamia មូលដូច​គ្រាប់​មៀន ខាង​ក្នុង​បណ្ដូល​មាន​ពណ៌​ក្រែម​ទឹក​ដោះ និង​រលើប​រលោង មាន​រង្វាស់អង្កត់​ផ្ចិតពី​២ទៅដល់​៣សង់​ទី​ម៉ែត្រ។ គ្រាប់​មាន​ក្លិន​ក្រ​អូប​ទន់​ដូច​ជា​ផ្លៃប៊ឺរ​ ដែលរលាយស្រាល​នៅចុង​អណ្ដាត ពេល​ដែលដាក់​ចូល​ទៅក្នុង​មាត់ ព្រោះ​ផ្លែMacadamia មាន​បរិមាណ​​ជាតិ​ខ្លាញ់ខ្ពស់​ណាស់ ។ សព្វថ្ងៃ​នេះ Macadamiaនៅទីផ្សារ​វៀតណាម មានផលិត​ផលចំនួន​៣២ប្រ​ភេទ  រួម​មានបណ្តូល​ផ្លែMacadamia​ធម្មជាតិ ឬក៏បាន​ប្រឡាក់​គ្រឿង គ្រាប់​Macadamiaលីង​ឲ្យ​ប្រេះ​សម្បក​និង​មាន​រសជាតិ​ពិសេសជាច្រើន​ទៀត ដូចជា៖លីង​អំបិល មូតាត ទឹកឃ្មុំ ជីអង្កាម ខ្ទឹម​ម្ទេស ជីក្រ​អូប កា​ហ្វេ សូកូឡាខ្មៅនិង​ស  ឈើ​ឯម។ល។

តាម​ស្ថិតិ​របស់សមាគម​ផ្លែឈើ និងផ្លែឈើសំងួតពិភពលោក(INC)ឆ្នាំ២០១២ សរុប​បរិមាណផល​ផ្លែMacadamiaទូទាំង​ពិភព​លោក សម្រេច​បាន១៤៥.០០០តោន (គ្រាប់នៅទាំងសំបក)​ស្មើ នឹង៧២៨លានដុល្លារ​អាមេរិក​។ ទីផ្សារ​ផ្លែMacadamiaនៅទ្វីប​អាស៊ីកំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។ នៅឆ្នាំ​២០១៤ បាន​ទទួល​ស្គាល់​នូវការ​កើន​ឡើង​បង្គួរ​ នៃទីផ្សារចិននិងតៃវ៉ាន។ តាម​ការវាយតម្លៃរបស់​INC វៀត​ណាម​គឺជា​ប្រទេស​ដែល​មាន​តំបន់​ធាតុ​អាកាស និងដីធ្លីសម​ស្រប ដើម្បីអភិវឌ្ឍន៍​ប្រភេទដំណាំ​ពិសេស​នេះ។

ដើម​Macadamiaបាន​ស្រាវជ្រាវនិងដាំសាកល្បង​ជាង១០ឆ្នាំ​មក​នេះ។ តាម​ការស្រាវ​ជ្រាវ បាន​កំណត់​ច្បាស់​២តំបន់ គឺតំ​បន់នៅទិសពាយព្យនិង​ខ្ពង់រាប ដោយមាន​ធាតុអាកាសអំណោយ​ផលឲ្យ​ដើមMacadamia។ ធាតុ​អាកាស​នៅតំបន់​ទាំងពីរ​នេះ គឺ​មានអាកាសធាតុ​ត្រជាក់​នៅនិទាឃរដូវ​(១៤ដល់១៧អង្សាសេ) នេះគឺ​ជា​លក្ខណៈ​ត្រូវ​ការ​ ដើម្បីឲ្យដើមMacadamiaចេញ​ផ្កា ហើយ​មិនមាន​ភ្លៀង​ធ្លាក់ គឺជា​លក្ខណៈ​ងាយស្រួ​ល​មួយ​ដើម្បី​ផ្កា​រោយ​លំអង​និង​ជាប់​ផ្លែ។ ចាប់ពី​ឆ្នាំ១៩៩៤ ដើមMacadamia បាន​យកដាំសាក​ល្បង​នៅខេត្តដាក់​ឡាក់ សើន​ឡា។ ឈើ​ដែល​បន្សាំ ក្រោយពី​ដាំបានពី៣​ទៅដល់​៤ឆ្នាំ ទើប​ផ្តល់ផ្លែជា​លើក​ដំបូង ដល់​ឆ្នាំទី​៧ពេល​ដើម​វា​ពេញ​រូប​សណ្ឋាន​ហើយ គឺមួយ​ហិតតាអាច​ផ្ដល់ផ្លែជាង​១០តោន ស្មើនឹង៣​ទៅដល់៤តោន​គ្រាប់។

ដើមពូជMacadamia។ រូបថត៖តឹតសើន 
ចំការបណ្ដុះកូនឈើ​Macadamiaស្ថិតនៅខេត្តឌៀនបៀន។ រូបថត៖ឯកសារ
ដើមMacadamiaនៅខេត្តឌៀនបៀននាំមកបរិមាណផលខ្ពស់។ រូបថត៖ឯកសារ
ផ្លែMacadamiaដាំនៅតំបន់ទិសពាយព្យនៃប្រទេសវៀតណាម។ រូបថត៖ឯកសារ
គ្រាប់ Macadamia ដែលបានប្រមូលផលនៅវៀតណាម។ រូបថត៖តឹតសើន

អនុ​ក្រឹត្យលេខ២១០​/២០១៣/NĐ-CP​កំណត់​ថា៖ គំរោង​ការ​ដាំMacadamiaទាំង​ឡាយ ដែល​មាន​ទ្រង់​ទ្រាយ​ចាប់​ពី៥០ហិតតា​ឡើង​ទៅ បាន​ថវិការ​រដ្ឋ​ជំនួយ១៥​លាន​ដុងក្នុង​មួយ​ហិត​​តា ជំនួយ​ក​សាង​​មូល​​ដ្ឋាន​ផលិត ដើ​ម​​ពូជ​​Macadamia ដោយ​ទ្រង់​​ទ្រាយ៥០០.​០០០​ដើម​​ក្នុង​មួយ​ឆ្នាំ លើស​ពី​នេះ​​គឺ​កម្រិត​ប្រាក់​ឧបត្ថម្ភ​វិនិ​​យោគ​​ទុន​​អតិ​បរិមា​៧០%នៃ​​ទុន​​ចំណាយ​វិនិ​យោគ​។

បច្ចុប្បន្ននេះ ទីផ្សារMacadamiaនៅ​វៀតណាម​ចាប់ផ្ដើមរស់រវើក​ដោយមាន​ការចូលរួម​នៃប្រព័ន្ធ​អ្នក​វិទ្យាសាស្រ្ត​ផ្ទេរ​បច្ចេកវិទ្យា​ឲ្យកសិករ និង​សហ​គ្រាស​ដាំ​កែច្នៃ  នាំចេញ និង​នាំចូល។

ក្នុង​ឆ្នាំ២០១៤ ក្រុមហ៊ុនភាគហ៊ុន​ពាណិជ្ជកម្ម វិនិយោគ​ទុនអភិវឌ្ឍន៍​បច្ចេកវិទ្យា​អន្តរជាតិ(IDT International) និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេក​វិទ្យាក​សិ-រុក្ខា​ថាញ់តី បាន​រៀប​ចំវេទិការ​ក្រោម​​ប្រធាន​បទ “ពង្រីក​ដើម Macadamiaដើម្បី​គោល​ដៅ​ធ្វើមាន​របស់​កសិករ ដែលនៅតំបន់​ទិសពាយព្យនិង​ខ្ពង់រាប” នៅ​រដ្ឋធានី​ហាណូយ​និង​ទីក្រុង​ហូជី​មិញ​។​ វេទិការ​ធំៗទាំង​ពីរ​នេះ បាន​បង្កើតចេញ​ឱកាសពាណិជ្ជកម្ម​ជូន គ្រួសារកសិករ​ដែលដាំ​ដើម Macadamia និង​អង្គ​ភាព នាំ​ចូល កែច្នៃ​ផលិត​ផលពី​Macadamia។

ថ្មីៗ​នេះនៅហា​ណូយ មាន​ព្រឹត្តិការណ៍​ធំ Festival Macadamia ឆ្នាំ​២០១៥ ទើប​បានរៀប​ចំនៅ​ហាណូយ ឧទេ្ទស​នាម​ទៅដល់​សហគមន៍​អ្នកប្រើប្រាស់​ផលិត​ផល ច្នៃពីMacadamia និង​ឱកាស​វិនិយោគ​ដាំ​ប្រភេទ​ដើម​ឈើ​នេះ​។​ ថ្នាក់​ដឹកនាំ​ក្រសួង​ជា​ច្រើន គណៈ​កម្មការ​មជ្ឈិម ថ្នាក់​មូលដ្ឋាន អ្នក​វិទ្យាសាស្រ្ត សហ​គ្រាស​និង​វិនិយោគិន​ទាំង​ឡាយ ជួប​គ្នាក្នុង​វេទិការ​ដើម្បីរួមពិភាក្សាស្វែង​រកវិធានការដោះ​ស្រាយ ឆ្ពោះទៅដល់​ការអភិវឌ្ឍន៍​នៃដើមMacadamiaដោយ​ទូលំ​ទូលាយ។

តាមបណ្ឌិតង្វៀនទ្រីង៉ុក ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យាកសិ-រុក្ខាថាញ់តី ដើមMacadamia គឺ​​ជា​​ប្រ​ភេទ​ដើម​ឈើ​ឧស្សាហកម្ម ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ទ្វេដង ទន្ទឹម​នេះទ្វេ​ជា​បី​បើ​ប្រៀប​នឹង​ដើម​កាហ្វេ ដើមស្វាយច​ន្ទី។ ក្រោយ​ជាង១០​ឆ្នាំ នាំមកដាំនៅវៀត​ណាម ផ្ទៃដីដាំ​ថ្មីសម្រេច​ជាង​២០០០ហិត​តា ហើយ​ពូជ​ដើម Macadamia មានជាង​១០ប្រភេទ​ ដែលដាំសម​ស្រប​នឹងតំបន់ខ្ពង់រាប​និងទិស​ពាយព្យ។

គ្រាប់ Macadamiaបានប្រសិទ្ធនាម​គឺជាមហាក្សត្រយានី​គ្រាប់ស្ងួត​ដោយសារ​មានតម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​និង​នាំ​មក​ប្រសិទ្ធ​​ភាព​សេដ្ឋកិច្ចខ្ពស់ជូនអ្នកដាំ។ រូបថត៖តឹតសើន
ផលិតផលគ្រាប់Macadamiaបានច្នៃដំបូងនិងខ្ចប់នៅវៀតណាម។ រូបថត៖តឹតសើន
ផលិតផលម្សៅរក្សាស្បែកដែលបានចម្រាញ់យកពីគ្រាប់Macadamia។ រូបថត៖តឹតសើន
ផលិតផលដែលបានធ្វើពីគ្រាប់ Macadamia។ រូបថត៖ឯកសារ
រូបភាពគ្រាប់Macadamiaជាផលិតផលសម្រេចដែលបានតាំងបង្ហាញនៅ Festival Macadamia ឆ្នាំ២០១៥ ដែល​បាន​ប្រព្រឹត្តិឡើងនៅហាណូយ។ រូបថត៖តឹតសើន
អតិថិជនប្រើសាកល្បងនៅម្សៅរក្សាស្បែក ដែលបានចម្រាញ់យកពីគ្រាប់ Macadamia។ រូបថត៖តឹតសើន
អតិថិជនញ៉ាំគ្រាប់Macadamia នៅ Festival Macadamia ឆ្នាំ២០១៥ បាន​ប្រព្រឹត្តិ​ឡើង​នៅ​ហាណូយ​។ រូប​ថត៖ តឹតសើន

បច្ចុប្បន្ន​នេះ សហគ្រាសមួយចំនួន​បានវិនិយោគ​ទុន​ស៊ីជម្រៅទៅខាង​វិស័យ​ដាំ កែច្នៃ ពាណិជ្ជកម្ម​ផលិត​ផលMacadamia​ទាំងឡាយ ហើយបាន​លក់ដាច់​ជាងគេ​នៅលើទីផ្សារ។ ធនាគារ TMCP ប្រៃស​ណីយ៍​សម្ពន្ធ​វៀត​ណាម កំពុង​អនុវត្តន៍​គោលការណ៍​ឲ្យកសិករ​ខ្ចីប្រាក់១០ពាន់​លានដុង ដើម្បីដាំ​ប្រភេទដើម​ឈើនេះ។ ក្រុន​ហ៊ុន​បាន​ CP Vinamacca ចូលរួម​និងអនុវត្តន៍​គម្រោង​ការ ហ្វឹក​ហាត់ ផ្ទេរ​បច្ចេក​ទេស​ដាំ និង​ថែទាំ​ដើមMacadamia ចំការ​បណ្ដុះពូជ​ចំនួន៣​បានសាង​សង់​ដោយមាន​ទ្រង់ទ្រាយ​ធំ ប្រចាំនៅ​ស្រុក​អៀនធ្វី​(ខេត្ត​ហ្វាប៊ិញ)ស្រុក​ក្រុង​ណាំង​ និង​ក្រុមហ៊ុន​កាហ្វេ​៧១៥​B M’ Drak​(ខេត្តដាក់ឡាក់)។ ក្រៅពីនោះ ក្រុម​ហ៊ុន CP Macadamia ខេត្ត​ឌៀន​បៀន​បាន​ពង្រាយ​គម្រោងការ​ដាំព្រៃ​សេដ្ឋកិច្ច​ចំនួន៣.៤០០ហតិតា គួបផ្សំនឹង​ដាំដើម Macadamia នៅ​មូល​ដ្ឋាន​ស្រុក​ត្វឹន​យ៉ាវ ខេត្ត​ឌៀន​បៀន៕

អត្ថបទ៖ប៊ិចវឹក រូបថត៖តឹតសើន IDT
 

បណ្តាអត្ថបទបានផ្សាយ