10/02/2017 18:52 GMT+7 Email Print Like 0

ឈុតសម្តែងក្របីចំបើងគោជញ្ជ្រាំង

នៅថ្ងៃទី​៤នៃ​​បុណ្យ​​ចូល​ឆ្នាំ​​វៀត​ណាមជា​រៀង​រាល់​ឆ្នាំ​​ អ្នកភូមិ​​​ប៊ិច​ដាយ (Bich Dai) ​និង​ដុង​វែ (Dong  Ve) (​ឃុំ​ដាយ​ដុង​ (Dai Dong) ស្រុក​វិញ​ទឿង (Vinh Tương) ​​ខេត្ត​វិញ​ភុក (Vinh Phuc))​ រួម​គ្នា​រៀបចំពិធី​បុណ្យ​ភូមិ​ ដែលមាន​ចំណុច​​សំខាន់ ​គឺល្បែង​​សម្តែងជា​​​ក្របី​ចំបើងគោ​ជញ្ជ្រាំង​​។​

ទោះ​បីជា​ភូមិ​ពីរផ្សេងគ្នា​ ប៉ុន្តែ​ភូមិ​ប៊ិច​ដាយ (Bich Dai) ​និង​ដុង​វែ (Dong Ve) បែរជា​មាន​ទីសក្ការបូជារួម​ៗ​បុណ្យទាន​​ និង​បូជា ​ឌិញ​ធៀន​អិច ​(Dinh Thien Ich) ជា​មេទ័ព​ម្នាក់​នៅ​សម័យ​ស្តេច​ហុងវឿង​ (Hung Vuong) ​ទី​៦។ ឈុត​សម្តែង​សកម្មភាព​​ប្រកប​មុខរបរ​កសិកម្ម​​ក្របី​ចំបើង​ គោ​ជញ្ជ្រាំង​​ ជា​សកម្មភាព​វប្បធម៌​​ដើម្បី​​រំលឹក​ដល់​​លោក​ ជា​អ្នក​មាន​គុណ​បំណាច​បង្រៀន​អ្នក​ភូមិ​ធ្វើស្រែ​​ស្រូវ។​​
 
តាម​ការ​តែង​តាំង​​​ងារ​របស់អ្នក​​ភូមិ​ អធិរាជ​ឌិញ​ធៀន​អិច (Dinh Thien Ich)​ ជា​​មេទ័ព​ដ៏​ឆ្នើម​ម្នាក់​។ ឆ្នាំ​លោក​មាន​៦២​ឆ្នាំ​ លោកលា​តំណែង​​ចូល​និវត្តន៍ធ្វើ​ដំណើរ​​​កម្សាន្ត​​គ្រប់ទីកន្លែង។ ពេល​ធ្វើ​ដំណើរ​មក​ដល់​តំបន់​នេះ​ ឃើញ​​ទេសភាព​មនោរម្យ​ លោក​មក​ទីនេះ​​​បង្កើត​ជា​​ភូមិ ​បង្រៀន​​អ្នក​ភូមិ​ធ្វើ​​ស្រូវ​ ចិញ្ចឹម​សត្វ​ តម្បាញ​ និង​បង្រៀន​អក្សរ​។ ពេល​លោក​បាត់​បង់ជីវិត​ទៅ​ អ្នក​ភូមិ​តែងតាំង​លើក​​​លោកជា​អធិរាជ​​ភូមិ​។​
 
កាល​ពី​សម័យ​ដើម​ ថ្ងៃ​​បុណ្យ​ ប្រជាជនទាំង​ពីរ​​ភូមិ​ នៅឃុំ​​ដាយ​ដុង (Dai Dong)​​ គ្រួសារ​​ណា​​ក៏​មានគោក្របី​ បើមិន​មានពួកគេ​​សុទ្ធតែតាងក្លែង​​ធ្វើ​ជា​ក្របីចំបើង​ឬ​គោ​ចញ្ច្រាំង​មួយ​ក្បាល​ ​យកចេញទៅ​កាន់​​ទីលាន​ទីសក្ការ​បូជា​។ សព្វថ្ងៃ​ ប្រជាជន​នៅ​ក្នុងឃុំ​ចែក​ចេញ​ជាបី​ក្រុម​ ទៅ​តាម​ទីតាំងភូមិ​សាស្រ្ត​ ចូល​មក​​រួម​ប្រាស្រ័យ​ក្នុង​​​​​បុណ្យ​ទាន​។ ធម្មតា​ក្រុម​នីមួយៗ​​មានគោ​ក្របីធ្វើ​ដោយ​ចំ​បើងជញ្ជ្រាំង​ ​​​ប្រហែល​៧​ក្បាល​។

 


ឈុតសម្តែងក្របីចំបើងគោជញ្ជ្រាំង នៅលើទីលានឃុំដាយដុង (Dai Dong) (ស្រុកវិញទឿង (Vinh Tuong)
ខេត្តវិញភុក (Vinh Phuc)) នាថ្ងៃទី៤នៃបុណ្យចូលឆ្នាំវៀតណាមជារៀងរាល់ឆ្នាំ។


ពិធីបុណ្យភូមិ ជាបំណងប៉ងប្រាថ្នារបស់អ្នកភូមិ បួងសួងសុំបានរដូវអំណោយផល រយមុខរបរកាក់កប់។

អ្នកភូមិដាយដុង (Dai Dong) អនុវត្តពិធីសំណែនសែនបូជាអធិរាជភូមិក្នុងថ្ងៃបុណ្យទាន។

ក្របីចំបើងបានដឹកចេញទៅកាន់ទីលានទីសក្ការបូជារួម របស់ភូមិទាំងពីរ។

សម្លេងស្គររោទិ៍លន្លង់លន្លោច ក្នុងពិធីបុណ្យក្របីភ្ជួររាស់ នៅទីសក្ការបូជាដាយដុង(Dai Dong)។

ក្នុងថ្ងៃបុណ្យទាន អ្នកភូមិមានចិត្តត្រេកអររីករាយដឹកក្របីគោ ដែលធ្វើពីចំបើងជញ្ជ្រាំង ចេញទៅចូលរួមពិធីបុណ្យទានដើមនិទាឃរដូវ។

គោក្របីធ្វើអំពីចំបើងជញ្ជ្រាំងទងវែង ស្អាត ដែលបានបន្សល់ទុកពីរដូវប្រមូលផលមុនបុណ្យចូលឆ្នាំវៀតណាម។

ក្រោយស្នូរស្គរបុណ្យ ក្របីទាំងអស់ចាប់ផ្តើបសម្តែងល្បែងក្របីភ្ជួររាស់ នៅកណ្តាលទីលានទីសក្ការបូជា។

យុវជនតែងខ្លួនជាស្រ្តីភេទ បាចរាយអង្កាម តំណាងឲ្យរបៀបសាបព្រោះស្រូវ នៃមុខរបរកសិកម្ម។


កំលោះក្នុងភូមិរីករាយសប្បាយជាមួយតួអង្គជាក្របីភ្ជួររាស់ ក្នុងពិធីបុណ្យក្របីចំបើងគោជញ្ជ្រាំង។


ប្រជាជនទាំងពីរភូមិមកប្រជុំគ្នា នៅទីលានទីសក្ការបូជាក្នុងថ្ងៃបុណ្យនិទាឃរដូវ។

នាទីឈប់សម្រាកក្រោយពិធីក្របីភ្ជួររាស់ក្នុងថ្ងៃបុណ្យទាន។

កសិកររីករាយសប្បាយក្នុងថ្ងៃបុណ្យទានរបស់ភូមិ។


ដើម្បី​បង្កើត​បានជា​សត្វគោ​​ក្របី​ខុសប្លែក​ពី​ធម្មតា​នេះ អ្នកភូមិ​​ត្រូវ​ទុក​ចំបើង​ ​​ជញ្រ្ជាំង​​ល្អ​វែងៗ ពី​រដូវ​ប្រមូល​ផល​​មុននោះ​។ ពួកគេ​ចង​​ចំបើង​ត្រង់​​ភាគ​កំ​ណាត់​​មួយចំនួន​​ ដើម្បី​​បង្កើត​បានជា​​រូបភាព​គោ​ក្របី​ដូច​ជា ​ស្នែង​ ឆ្អឹង​ខ្នង​..​.​។​ល។​​ បន្ត​​គឺចង​​បាច់​ចំបើង​ធើ្វជា​ក្បាល​ ដោយ​ឡែក​ដង​ខ្លួន​គ្រប់​ដណ្តប់​​ចំបើង​​​ឡើង​ពី​លើ​គ្រោង​​ឫស្សី​ រួច​ហើយ​ក្រង​ធ្វើ​ជា​កន្ទុយ​។ ដើម្បី​សត្វ​គោក្របី​​មានភាព​រស់រវើក​ អ្នកភូមិ​ដាយ​ដុង (Dai Dong) កាត់​​​ស្រ​ទប​​ស្លា​​ធ្វើ​ជា​ត្រចៀក​ឲ្យ​​​ក្របី​ចំបើង​គោ​ជញ្ជ្រាំង​ គូ​រភ្នែក​​​​សៀត​​ផ្កា​ គឺ​​​សម្រេច​បាន​ក្របីមួយ​ក្បាល ​​​​សម្រាប់​​ចូល​រួម​​ថ្ងៃ​បុណ្យ​ភូមិ​។​
 
ពិធី​​បង្ហាញ​​មុខរបរ​ដាយ​ដុង​ (Dai Dong) ចាប់​ផ្តើម​ក្រោយពី​ស្នូរ​ស្គរ​រោទិ៍មួយចប់។​ បញ្ចប់​សម្លេង​ស្គរ​​ យុវជន​ក្នុង​ភូមិ​​ទូរ​​​ក្របី​ចំបើងគោ​ជញ្ជ្រាំង​​ឡើ​ង​ពី​លើ​ខ្លួន ​ចូល​តួជា​​​ក្របីភ្ជួរ​រាស់​​។ ក្របី​នីមួយ​ៗ​​​មាន​​ពាក់​នឹម​ ចង​ន័ង្គល និង​​មនុស្ស​ប្រុស​ម្នាក់​ដឹក​។ ក្រោម​ទង​បុណ្យ​​ចម្រុះ​ទៅ​​ដោយ​​​​​ពណ៌​សម្បុរ​គ្រប់​ពណ៌​​​​​ក្របី​ចំបើង​​គោ​​ជញ្ជ្រាំង​​​​ ក៏​សម្តែង​​ឈុត​​រឿង​ក្របី​​ភ្ជួរ​រាស់​ នៅនឹង​ទីលាន​ទីសក្ការ​បូជា​​។ ពេល​នោះ បុរសតែង​​ខ្លួនជា​ស្រ្តី​ភេទ​ សម្ពាយ​​កាផា​ បាច​​​រាយ​អង្កាម​​​ក្លែង​ជា​របៀប​​សាប​ព្រោះ​ ដក​ស្ទូង​ បង្កើត​​បាន​បរិយាកាស​នៃ​​ថ្ងៃ​រដូវ​​សកម្ម​។ ក្រៅពី​នេះ​ រឿង​ល្បែង​​​ក្លែងចូល​​តួអង្គ​ជា​​អ្នក​ប្រកប​មុខរបរចិញ្ចឹមជីវិត​​ ដូច​​ស្មេរ​អក្សរ កសិករ​ ជាង​ឈើ​ អ្នក​លក់​ទំនិញ​...។ល។​ ដោយ​​​អ្នក​ភូមិ​ចូល​តួអង្គ ​ក៏បាន​​សម្តែង​ឡើង​បន្ត​បន្ទាប់​។
 
ឈុត​​សម្តែង​របស់​អ្នកភូមិ​ដាយ​ដុង (Dai Dong) ជាមួយ​​គោល​បំណង​សំខាន់ ​គឺ​ឧទ្ទេសនាម​​​មុខរបរ​យូរឆ្នាំ​នៅ​ក្នុង​​​តំបន់​ ក្នុង​នោះ​មុខ​របរ​សំខាន់​គឺ​ធ្វើ​ស្រូវ​​។ នេះ​ក៏ជា​បំណងប៉ង​​ប្រាថ្នា​របស់​អ្នក​ភូមិ ​បួង​សួងសុំបាន​រដូវ​អំណោយ​​ផល​​​ រយមុខ​​របរកាក់​កប់​ពេញ​​ឆ្នាំ​៕​
 

អត្ថបទ៖ វៀត​កឿង​ រូបថត៖ ខាញ់ឡុង​ វៀត​កឿន

បណ្តាអត្ថបទបានផ្សាយ