09/01/2017 08:03 GMT+7 Email Print Like 0

ជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាមានការជួយឧបត្ថម្ភពីវៀតណាម


ជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាមានការជយយឧបត្ថម្ភពីវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៣៨ទិវាជ័យជំនះប្រវត្តិ​សាស្ត្រ  ថ្ងៃទី៧មករា (១៩៧៩-២០១៧) សារព័ត៌មាន​កម្ពុជាបានចុះផ្សាយ​ព័ត៌មាននិង​អត្ថបទជាច្រើនស្ដីអំពីជ័យជំនះមានចរិតលក្ខណះប្រវត្តិសាស្ត្រនេះរបស់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុផ្តួលរលំរបបខ្មែរក្រហម ជួយសង្គ្រោះប្រជាជនរួចផុតពីគ្រោះមហន្តរាយ​ប្រល័យ​ពូជសាសន៍ប៉ុលពត។ កាសែត៖ Kampuchia Thmey Daily បានដកស្រង់ពាក្យសំដីប្រធានរដ្ឋ​សភា​ សម្ដេច​ ហេងសំរិន ​ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) ​កាន់អំណាចអំពី​ជ័យជំនះប្រវត្តិ​សាស្ត្រ​ថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ ប្រធានរដ្ឋសភា សម្ដេចហេងសំរិនបានអះអាង​ថា៖

ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧ ខែមករា គឺគ្មានសមិទ្ធិផលដូចសព្វថ្ងៃឡើយ។ សម្ដេចប្រធានរដ្ឋសភាក៏បានលើកកំពស់ការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ព​ស្ម័គ្រចិត្តវៀតណាមក្នុងការតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម ​បង្កើតឡើងជ័យជំនះថ្ងៃទី៧មករាផងដែរ។

បណ្ដាគេហទំព័ររបស់កម្ពុជាជាច្រើន ក៏បានចុះផ្សាយបទវិភាគអំពីថ្ងៃទី៧ ខែ​មករា​បានវាយតំលៃថា​ នេះជាជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ​ដែលក្នុងនោះ​មានការគាំទ្រនិងជួយឧបត្ថម្ភរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ