11/11/2015 09:09 GMT+7 Email Print Like 0

ជំរុញ​ទំនាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​នគរបាល​វៀត​ណាម​-ក្រសួង​មហា​ផ្ទៃសឹង្ហ​បុរីស៊ី​ជម្រៅ​


ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ

នាថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ​២០១៥ នៅក្រុង​ហាណូយ នាយ​ឧត្តមសេនីយ៍ Tran Dai Quang ​រដ្ឋមន្ត្រី​ក្រសួង​នគរ​បាល​វៀត​ណាម​ បាន​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូជាន់​ខ្ពស់ ​ក្រសួង​មហាផ្ទៃសឹង្ហបុរីដឹកនាំ​ដោយ​លោកLeo Yip អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ក្រសួង​មហាផ្ទៃសឹង្ហបុរី ដែលអញ្ចើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួម​សន្និសីទ​ទ្វេរភាគី​ថ្នាក់​អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លើកទី៨ រវាងក្រសួងទាំងពីរ។ រដ្ឋមន្ត្រី​នគរ​បាល​វៀត​ណាម បាន​សង្កត់​ធ្ងន់​ថា នាពេលខាងមុខភាគីទាំងពីរ​ត្រូវបន្ត​ជំរុញ​ កិច្ច​សហប្រតិបត្តិការបង្ការ​ប្រឆាំង​បទ​ល្មើស ធានា​សន្តិ​សុខ​សុវត្ថិភាព​ សំរាប់ពលរដ្ឋនៃ​ប្រទេសទាំងពីរ ដែលកំពុងរស់នៅរៀនសូត្រ និងធ្វើការនៅប្រទេសនីមួយៗ។

​មុន​នោះនៅសន្និសីទ​ទ្វេរភាគីលើកទី៨ ថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ក្រសួង​នគរបាល​វៀតណាម​ លោក Dang Van Hieu និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួង​មហាផ្ទៃសឹង្ហបុរី Leo Yip បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈយោគយល់​គ្នា ស្ដីពី​កម្មវិធីសហប្រតិបត្តិការ រវាងក្រសួងទាំងពីរនាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ