03/10/2015 10:27 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី


ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី (VNP)

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Cao Chinh Thien បានប្រគល់សារតាំងជូនប្រធានាធិបតីអ៊ីតាលីលោក​ Sergio Mattarella។ ប្រធានាធិបតីអ៊ីតាលីបានស្វាគមន៍រាល់សមិទ្ធិអំពីនយោបាយ​សេដ្ឋកិច្ច​និងពាណិជ្ជកម្មដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ សង្កត់​ធ្ងន់លើទំនាក់​ទំនងអ៊ីតាលី-វៀតណាមបានមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់​ក្នុង​អំឡុងជាង៤០ឆ្នាំគិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។ ប្រធានាធិបតី Sergio Mattarella បានអះអាងថា ទំនាក់ទំនងអ៊ីតាលី-វៀតណាម​កំពុងអភិវឌ្ឍន៍ល្អប្រសើរអំពិវិស័យជាច្រើន។ ភាគីទាំងពីរត្រូវខំប្រឹងប្រែង​ឥត​ឈប់​ឈរដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ