09/08/2017 11:10 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកាណាដាឡើងកំរិតថ្មី


 ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកាណាដាឡើងកំរិតថ្មី 

នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុង Manila ប្រទេសហ្វីលីពីន​ ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ការ​បរទេស​ វៀ​តណាម លោក Pham Binh Minh បា​នជួប​សន្ទនា ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​ លោក​ស្រី ​Chrystia Feeland ​នៅខាងក្រៅសន្និសីទរដ្ឋម​ន្ត្រីការបរទេស​អាស៊ាន លើកទិ​៥០។ ភាគី​ទាំងពីរបាន​ឯកភាពថា​នា​ពេលខាង​មុខនេះជំ​រុញ​វិស័យ​សហប្រតិបត្តិការ​នានា កាន់តែ​ស៊ីជំរៅ​ និង​លើកកំពស់​កិច្ចសហប្រតិបត្តិការ​ឡើង​​កំរិត​ថ្មី។ រដ្ឋមន្ត្រីការបរទេសកាណាដាបា​នជូនដំ នឹងអោយដឹងថា៖ នាយករដ្ឋមន្ត្រី ​លោក Justin Trudeau រងចាំ​​ដំណើរទស្សន​កិច្ចនៅវៀ​តណាម នាពេលខាងមុខ ក្នុងឱកាសអញ្ជើញចូ​លរួមសប្ដាហ៍កំ​ពូល APEC នៅទី​ក្រុង​ Da Nang នាខែវិច្ឆកាឆ្នាំ២០​១៧។ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរ​ទេសវៀត​ណាម លោក Pham Binh Minh បានស្នើអោយកាណាដាប​ន្តជួយឧបត្ថម្ភវៀតណាម​លើក​កំពស់​សមត្ថភាព​ទប់ទល់​នឹង​ឧបសគ្គ​សន្តិសុខ​​ក្រៅប្រពៃណី ​ដែលក្នុងនោះមានបំរ៉ែបំរួលអាកា​សធាតុ អភិវឌ្ឍន៍និ​រន្តរភាព៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ