06/10/2016 09:58 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី


ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី

នារសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ​ឯក​អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Saleh Abidi មកសម្ដែងការគួរសមប្រធាន​រដ្ឋវៀតណាម ​លោក Tran Dai Quang បានប្រសិទ្ធិពរ ឯកអគ្គរដ្ឋទូតបំពេញ​បេស​កកម្មការទូតប្រកបដោយជោគជ័យ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់​ទំនងរវាងវៀតណាមនិងអ៊ីរ៉ង់។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់​ធ្ងន់ថា៖ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះដំណើរទស្សនកិច្ចនៅវៀតណាម នាពេលខាងមុខនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ។ ដំណើរទស្សនកិច្ចនេះជារបត់សំខាន់ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្ត​ភាព​ កិច្ច​សហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី។

រីឯ ឯកអគ្គរដ្ឋទូត​ លោក Saleh Abidi បានអោយដឹងថា៖ អ៊ីរ៉ង់មានគោលបំណង​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានឧត្តមភាព។ អ៊ីរ៉ង់ប្តេជ្ញាចិត្តលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី បង្កើនកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចជា​មួយវៀតណាម៕

     តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ