16/11/2015 07:19 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងវៀតណាម-ញូវហ្សេឡែន

តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្រ្តីញូវហ្សេឡែនលោក John Key នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥។ បន្ទាប់ពីពិធីទទួលនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីទាំងពីររូបបានដំណើរការជំនួបចរចារ។


នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងស្ដាំ)និង
នាយករដ្ឋមន្រ្តីញូវហ្សេឡែនលោក John Key

នៅទីនេះ នាយករដ្ឋមន្រ្តីទាំងពីររូបបានសំដែងការពេញចិត្តអំពីវឌ្ឍនភាពដ៏ខ្លាំងក្លា នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានឯកភាពថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ញូវហ្សេឡែនយ៉ាងខ្លាំងក្លាថែមទៀត ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទៀតផង។លោក John Key បានអះអាងថា ញូវហ្សេឡែននឹងបន្តរក្សាជំនួយឧបត្ថម្ភអភិវឌ្ឍន៍សំរាប់វៀតណាម ជាពិសេសគឺលើវិស័យកសិកម្ម បញ្ញានិងសមត្ថភាពជំនាញ និងការគ្រប់គ្រងហានិភ័យដោយគ្រោះធម្មជាតិ។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលជះឥទ្ធិពលលើទំនុកទុកចិត្តក៏ដូចជាសន្តិភាព ស្ថិរភាព សន្តិសុខនៅតំបន់ ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព​ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត កដូចជាដោះស្រាយជំលោះនៅសមុទ្រដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាក់ទិននានាត្រូវអនុវត្តន៍យ៉ាងពេលលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក John Key បានអញ្ជើញមកដាក់កម្រងផ្កានៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញនិងវិមានអនុស្សាវរីយ៍វីរៈយុទ្ធជនពលីផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ