03/10/2015 10:27 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់


ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់

ចូលរួមនិងថ្លែងមតិនៅពិធីរំលឹកខួបលើកទី២៥ទិវាឯកភាព​ប្រទេសអាល្លឺម៉ង់និងលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់​នាយប់ថ្ងៃទី១តុលានៅក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានផ្ញើរសេចក្តី​ជូនពរ​ជូនរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថា ដោយការ​ខំប្រឹងប្រែងនិងសក្ដានុភាពដ៏ធំធេងនៃប្រទេសទាំងពីរ ទំ​នាក់​ទំនងដៃគូ​យុទ្ធសាស្ត្រ​វៀតណាម-អាល្លឺម៉ង់នឹងកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្ដែង​ឆ្លើយតប​នឹងបំណងនិងផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។

រីឯភារធារី Hans Joerg Brunner បានជឿជាក់ថា ដំណើរទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅអាល្លឺម៉ង់របស់ប្រធានរដ្ឋលោក Truong Tan Sang និងដំណើរទស្សនកិច្ច​នៅ​វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank Walter Steinmeier នាចុងឆ្នាំ​នេះនឹងជាព្រឹត្តិការណ៍សំខាន់បន្តពង្រឹងទំនុកទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ