09/06/2017 10:14 GMT+7 Email Print Like 0

ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-មីយ៉ាន់ម៉ា


 ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-មីយ៉ាន់ម៉ា

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា លោក Ucho Xo Uyn នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអបអរសាទរសមិទ្ធផលអំពីសេដ្ឋកិច្ច សង្គមកិច្ចរបស់មីយ៉ាន់ម៉ា។ លោកក៏បានបង្ហាញជំនឿជាក់ថា៖ មីយ៉ាន់ម៉ានឹងបន្តស្ថិរភាពនិងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ឧបនាយករដ្ឋមន្ត្រីបានស្នើអោយឯកអគ្គរដ្ឋទូតបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិង ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ រីឯ ឯកអគ្គរដ្ឋទូត Ucho Xo Uyn បានអះអាងថា៖មីយ៉ាន់ម៉ាយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ច​ សហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម ហើយអះអាងថានឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត​ ដើម្បីរួមចំណែកជំរុញថែមទៀតជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ​រវាងប្រទេសទាំងពីរនិយាយរួមក៏ដូចជារវាងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេស​ទាំងពីរនិយាយដោយឡែក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ