22/02/2017 10:29 GMT+7 Email Print Like 0

ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាខ្ពស់វៀតណាម-អ៊ីស្រាអ៊ែល


ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ)ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន IMI Systems លោក Yitzhak Aharonovitch (រូបថត៖VOV)

​នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម​លោកTran Dai Quang បាន​អញ្ជើញ​​ទទួលជួបសន្ទនា ជាមួយ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ IMI Systems Ltd. របស់អ៊ីស្រាអ៊ែលលោក Yitzhak Aharonovitch ដែលកំពុងមក​បំពេញទស្សនកិច្ចការងារ នៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បាន​សំដែង​​គោលបំណងថា នាពេលខាងមុខ លោក Yitzhak Aharonovitch បន្តរួមវិភាគ​ទានក្នុងការជំរុញ កិច្ចសហប្រតិបតិ្តការ រវាងប្រទេស​ទាំងពីរ​​ឲ្យកាន់តែ​ស៊ីជំរៅថែមទៀត។ លោក​ប្រធានរ​ដ្ឋវៀត​ណាម វាយ​តំលៃ​ខ្ពស់ ចំពោះ​​បច្ចេកវិទ្យាការពារជាតិ​ របស់អ៊ីស្រាអ៊ែល ហើយស្នើឲ្យភាគីទាំងពីរសហ ប្រតិបត្តិការ​តាម​ទិសផ្ទេរ​ប្រគល់​​បច្ចេក​វិទ្យាខ្ពស់ សហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Yitzhak Aharonovitch មាន​គោល​​បំណង​បើក​ទូលាយ​កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម លើ​វិស័យ​នានា​ដូច​ជាធានា​សន្តិសុខ​ព្រលាន យន្ត​ហោះ ប្រឆាំងភេរវកម្ម​និង​អប់រំបណ្ដុះបណ្ដាល៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ