26/06/2015 10:05 GMT+7 Email Print Like 0

ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញតាមទិសភាគហ៊ុនភាវូបនីយកម្ម

នាព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅខុទ្ទកាល័យ​រដ្ឋាភិបាល ឧប​នាយក​រដ្ឋមន្រ្តី​វៀតណាម លោក Vu Van Ninh និង​​ជាប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ការងារ​ផ្លាស់​ប្ដូរថ្មី និងអភិវឌ្ឍន៍អង្គភាព​អាជីវកម្ម​រដ្ឋ បាន​ធ្វើអធិបតី​កិច្ចប្រជុំ​អំពី​ស្ថានភាព​អនុវត្ត​ការរៀបចំ រចនាសម្ព័ន្ធអង្គភាពអាជីវកម្ម​រដ្ឋឡើងវិញ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥​និង​ដំណើរ​​ការភារកិច្ច​ក្នុងរយៈពេល៦​ខែចុងឆ្នាំ។ថ្លែង​មតិនៅទី​នេះ លោក Vu Van​ Ninh បាន​ស្នើ​ថា ដោយ​ឈរ​លើ​ស្មារតី​​ដក​ទុនចេញពី​អង្គភាព​អាជីវកម្ម​នានា ដែល​រដ្ឋមិន​ចាំបាច់​រក្សាភាគហ៊ុន​និងគ្រប់​គ្រង ត្រឹម​ត្រូវ​តាម​សេចក្ដី​សំរេច​​ចិត្ត​របស់បក្ស​រដ្ឋ រួមចំណែកផ្លាស់ប្ដូរ​របៀបគ្រប់​គ្រង លើក​កំពស់​ប្រសិទ្ធិភាព​នៃសកម្មភាព​ផលិត​កម្មអាជីវកម្ម​ក្រោយ​​ពីធ្វើភាគ​ហ៊ុន​ភាវូបនីយកម្ម៖

“ត្រូវតែបញ្ជាក់ច្បាស់នូវការទទួលខុសត្រូវរបស់​អង្គការ បុគ្គលទាក់​ទិននានា ព្រម​ទាំងបន្ត​ត្រួត​ពិនិត្យ រៀប​ចំ​អង្គភាព​អាជីវកម្ម​ក៏ដូច​ជាបន្តផ្លាស់​ប្ដូររបៀប​គ្រប់​គ្រង​ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ