26/06/2015 10:05 GMT+7 Email Print Like 0

ជំរុញខ្លាំងការឃោសនាលើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាព​កោះសមុទ្រ


ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ

ជំរុញខ្លាំង​ការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជន ដើម្បីការ​ពារអធិបតេយ្យភាពកោះសមុទ្រ។ នេះ​គឺ​ជា​ប្រការ​​ដែល​បាន​អនុរដ្ឋ​មន្ត្រីក្រសួង​ព័ត៌​មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan សង្កត់​ធ្ងន់ នៅ​ក្នុង​​សន្និ​​សីទហ្វឹក​ហាត់៖ ការងា​រព័ត៌​មានបរទេស ឃោសនា អំពីកោះសមុទ្រ និង​ធ្វើសមា​ហរណកម្ម​អន្តរជាតិ ដែល​ប្រារព្វ​ឡើង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥​ នៅទីក្រុង Da Nang​ (ភាគកណ្ដាលវៀតណាម)។ នៅ​ទី​នេះ កម្មាភិបាល​ស្នូលជាង​១២០នាក់ របស់​សម្ព័ន្ធ​សមាគម​យុវជន​វៀតណាម នៅខេត្ត ទីក្រុង​ចំនួន៦៣ បាន​ជម្រាប​អំពី​សភាពការណ៍​លើពិភពលោក និងទំនាក់​ទំនងកិច្ចការបរទេស​របស់វៀតណាម​ ជាមួយប្រទេសនានា ការ​ងារ​ឃោសនា និងព័ត៌មានកិច្ចការ​បរទេស ក្នុងសភាព​ការណ៍ថ្មី ស្ថានភាពនៅ​សមុទ្រខាងកើត​នាបច្ចុប្បន្ន និង​គោលនយោបាយ​របស់​វៀត​ណាម ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ក្នុងតំបន់អាស៊ាននិង អន្តរជាតិរបស់​វៀត​ណាម​។ លោក Le Van Nghiem ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​កិច្ចការ​បរទេស​នៃ​ក្រសួង​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម បាន​អោយ​ដឹង​ថា៖

“​វៀតណាមកំពុងធ្វើ​សមាហរណកម្ម​អន្តរជាតិ និងដាក់ចេញបញ្ហាជាច្រើន​អំពីចំណេះដឹង​របស់ជំនាន់​វ័យ​ក្មេង។ ពីដើម​ឆ្នាំ​មក ស្ថាន​ភាពនៅលើ​សមុទ្រ​បាន​ប្រព្រឹត្ត​ទៅដ៏​ស្មុគ្រស្មាញ យុវជន​វៀតណា​ម​ត្រូវ​យល់ដឹង​អំពីស្ថាន​ភាព​ជាក់​ស្ដែង​រួមចំណែក​ចូលក្នុ​ងកិច្ចការ​ពារអធិបតេយ្យភាព​កោះសមុទ្រ​របស់មាតុ​ប្រទេស។ វគ្គហ្វឹកហាត់​ថ្ងៃនេះ ជួយ​អោយ​បណ្ដាថ្នាក់​ដឹកនាំជាយុវជន​នៅគ្រប់តំបន់​ចលនា​ឃោសនា អោយយុវជននានា យល់ដឹងអំពី​ស្ថានភាព នា​បច្ចុប្បន្ន​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ