06/11/2015 09:46 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រត្តិបត្តិការរវាងវៀតណាមជាមួយ អ៊ីស្រាអែល


រូបថតៈ hanoimoi

នាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួប​ពិភាក្សា​ ស្តីពី“ជួបប្រាស្រ័យ អ៊ីស្រា​អែល”​។ ជំនួបពិភាគ្សានេះជាការផ្តើម​គំនិត​របស់ នាយក​ដ្ឋានកិច្ចការបរទេស នៃក្រសួងការបរទេស សំដៅបង្កើន​ទំនាក់​ទំនង​លើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំរវាង​វៀតណាម ជាមួយ នាយក​ដ្ឋាន​កិច្ច​ការ​បរទេស នៃក្រសួង​ការបរទេស និយាយ​រួមនិង​បណ្តាខេត្ត​ក្រុងនានារ​បស់​វៀតណាម​និងអ៊ីស្រា​អ៊ែល​និយាយ​ដោយឡែក។ ចូលរួមជំនួបពិភាក្សា​នេះមានអនុរដ្ឋមន្ត្រីការបរទេសវៀត​ណាម លោក Le Hoai Trung និង​ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែលប្រចាំ​ នៅវៀត​ណាម Meira Eilon Shahar ។ នៅទីនេះ តំណាងអ៊ីស្រាអ៊ែល បាន​ផ្លាស់​ប្តូរ​ នូវរាល់​ព័ត៌មាន​ស្តីពី​បរិយាកាស​ធ្វើអាជីវកម្ម និងផ្លាស់ប្តូរការច្នៃប្រឌិត ក៏ដូច​ជាឱកាសស្រាវជ្រាវ​និង​បច្ចេកវិទ្យា​អប់រំ​នៅអ៊ីស្រាអ៊ែល​។ នេះជាបណ្តា ព័ត៌មាន​សំខាន់​ចំពោះតំបន់​នានានិងបណ្តាអង្គភាពអាជីវកម្ម​ពេល ដែល​ស្វែង​​រកទីផ្សារ​ ក៏ដូចជាបច្ចេកវិទ្យា​អ៊ីស្រាអ៊ែល៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ