26/08/2016 11:08 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី


ជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី

”វៀតណាម-ឥណ្ឌា៖សភាពការណ៍ថ្មី ចក្ខុវិស័យថ្មី” ជាប្រធានបទនៃ​​  សិ​ក្ខាសាលា វិទ្យាសាស្ត្រអន្តរជាតិ ដោយបណ្ឌិតសភានយោបាយជាតិ​ហូជីមិញ​ រៀបចំ​ឡើង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។សន្និសិទនេះស្ថិតនៅក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ទិវាឯករាជ្យឥណ្ឌានិងអបអរសាទរនាយករដ្ឋមន្ត្រីឥណ្ឌា លោក Marenda Modi មកបំពេញ​ទស្សនកិច្ច​នៅវៀតណាមនាខែ​កញ្ញាខាងមុខនេះ។ អង្គសន្និសីទបានចាត់ទុកថា៖ត្រូវបន្តលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌាអោយអភិវឌ្ឍន៍​ខ្លាំងថែមទៀត មិនត្រឹមតែវិស័យនយោបាយ សន្តិសុខ ការពារជាតិប៉ុណ្ណោះទេ ថែមទាំងអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតផង។ វិភាគអំពីតួនាទីថានះរបស់ឥណ្ឌាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក​សាស្ត្រាចារ្យរង  បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេង​វៀតណាម ​បានសង្កត់ធ្ងន់ថា៖          “ ឥណ្ឌានិង​វៀត​ណាម ត្រូវជាស្ពានតភ្ជាប់ ជាមួយអាស៊ីអាគ្នេយ៍។ ចំពោះវៀតណាម ឥណ្ឌាជាដៃគូ​គួរអោយទុកចិត្តជួរមុខដែលអាចជួយវៀតណាមអភិវឌ្ឍន៍​និងពង្រឹង​បរិយា​កាសសន្តិសុខ។ សក្ដានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់៕ ”  

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ