28/02/2017 10:01 GMT+7 Email Print Like 0

ជំនឿសក្ការៈបូជាព្រះម៉ែ - បេតិកភណ្ឌរបស់ក្តីជឿជាក់និងក្តីសង្ឃឹម

នាថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ២០១៦ បេតិកភណ្ឌសក្ការៈបូជាជំនឿព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម​​ ត្រូវ​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​គឺ​បេតិកភណ្ឌអរូបី​របស់​មនុស្សជាតិជាផ្លូវការ។ នេះគឺជាជំនឿ​របស់​ប្រជាជន​វៀតណាម​ ដែល​សក្ការៈបូជាព្រះ​ម៉ែ អ្នក​ម្តាយ​របស់​ធម្មជាតិ តាមរយៈរូបភាព​ព្រះ​ម៉ែ - ព្រះ​មួយ​អង្គមាន​អំណាច​ច្នៃប្រឌិត គ្រប់​គ្រង​និង​​ជួយឧបត្ថម្ភ​ និងជាទីសក្ការៈបូជា​ដ៏ខ្ពង់​ខ្ពស់​បំ​ផុត​សំរាប់មនុស្ស។  ជាពិសេស​ របៀប​សក្ការៈបូជា​ជំនឿ​ព្រះ​ម៉ែ ​រួមមាន៖ ពិធីការសក្ការៈបូជាដុង (Dong) ដ៏អាថ៌កំបាំងបានផ្ទុកទៅដោយ​ក្តី​ជឿជាក់​និងបំណង​ប្រាថ្នានូវ​ការ​រស់​នៅ​របស់​មនុស្ស ដែល​បង្កើត​លក្ខណៈពិសេស​និង​កម្លាំង​រស់​របស់​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែនេះ​ជា​អមតៈ។

អារាមយៃ (Day) - មជ្ឈមណ្ឌលរបស់ជំនឿ​​សក្ការៈបូជាព្រះម៉ែ
 

ប្រជាជនវៀតណាម​មាន​ឃ្លា ៖“ ខែ​អាសាធ​ខួបសែន​លោកឱពុក ខែមាឃ​ខួបសែន​អ្នក​ម្តាយ​”។ នាខែ​អាសាធ​ជា​រៀង​រាល់ ប្រជាជន​វៀតណាម​រៀបចំពិធី​ខួបសែនលោកឱពុក​ ដើម្បី​រំលឹក​នឹក​ដល់​គុណូបការៈព្រះ​ត្រឹន (Tran) រីឯនា​ខែ​​មាឃ​​ ប្រជាជន​វៀតណាម​រៀបចំ​ខួបសែន​​អ្នក​ម្តាយ ដើម្បី​រំលឹក​នឹកដល់​គុណូបការៈ​ព្រះម៉ែលៀវហាញ (Lieu Hanh) ។ នេះគឺជា​ សិលធម៌ “ផឹកទឹក​នឹកដល់​ប្រភពទឹក​ ” ដែល​មាន​ពីរាប់​ម៉ឺន​ឆ្នាំមុន​កន្លង​មក​នេះ​របស់​ប្រជាជន​វៀតណាម។
 

តាម​អ្នក​ស្រាវជ្រាវ​​នូវ​ជំនឿសក្ការៈបូជាព្រះ​ម៉ែ ក្នុង​​បេតិកភណ្ឌអរូបី​សក្ការៈបូជាជំនឿ​ព្រះ​ម៉ែ​​របស់​ប្រជាជន​វៀតណាម ព្រះ​ម៉ែ​ធឿងធៀន (Thuong Thien) -ព្រះ​ម៉ែ​មាន​អំណាច​គ្រប់​គ្រង​មេឃនិងធ្វើ​ជាម្ចាស់កម្លាំង​ធម្មជាតិដូចជា៖​ពពក ភ្លៀង ខ្យល់ព្យុះ ផ្គរ​​ ផ្លេកបន្ទោរ។ នេះ​គឺ​ព្រះ​ម៉ែ​លៀវ​ហាញ (Lieu Hanh) ដែល​គឺ​មួយ​ក្នុង​ចំណោមព្រះ​ទាំងបួនអង្គ​ដ៏​អមតៈ​របស់​ប្រជាជន​វៀតណាម។

នៅ​ប្រទេស​វៀតណាម ជំនឿសក្ការៈបូជាព្រះ​ម៉ែបាន​សក្ការៈបូជានៅគ្រប់​ទីកន្លែង ប៉ុន្តែ​នៅ​ខេត្ត​ណាម​ឌីញ (Nam Dinh) បាន​ចាត់​ទុក​ដូចជាមជ្ឈមណ្ឌលរបស់​ជំនឿ​នេះ​ រួមមាន៖​ទីសក្ការបូជា​ព្រះ​ម៉ែ​ចំនួន ១០០ ទីកន្លែង ក្នុងនោះអារាម​យៃ (Day) ដែល​គឺ​ទីកន្លែង​​រៀបចំបណ្តា​សកម្មភាពសំខាន់ៗ​​នៃពិធីការសក្ការៈបូជា​ជំនឿ​នេះ។

អារាមយៃដែល (Day) ស្ថិតនៅ​ឃុំ​គីមថៃ (Kim Thai) ស្រុក​វូ​បាន (Vu Ban) ខេត្ត​ណាមឌីញ (Nam Dinh ) ​គឺ​កេរ្តិ៍ដំណែល​ស្ថាបត្យកម្មមួយទាក់ទង​នឹង​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែរបស់​ប្រជាជន​វៀតណាម។ ស្ថាបត្យកម្ម​ទាំង ២១ របស់​អារាម​យៃ (Day) មានស្ថាបត្យកម្ម ៣ ដែល​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធជាមួយការ​សក្ការៈបូជា​ព្រះ​ម៉ែ​លៀវ​ហាញ (Lieu Hanh) ។ នោះគឺ៖ អារាម​ហឿង ​(Huong) អារាម​វ៉ឹនកាត (Van Cat) និងព្រះ​សុសានព្រះ​ម៉ែលៀវ (Lieu)។


អារាមយៃ (Day) គឺជាទីសក្ការៈបូជាព្រះម៉ែលៀវហាញ (Lieu Hanh) (ព្រះម៉ែធៀងធៀន (Thuong Thien)
ដែលគឺព្រះមួយអង្គនិងជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមព្រះទាំងបីអង្គក្នុងជំនឿសក្ការៈបូជាព្រះម៉ែ
របស់ប្រជាជនវៀតណាម។


ពិធីដង្ហែព្រះម៉ែ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​អារាម​យៃ (Day) ខេត្ត​ណាម​ឌីញ (Nam Dinh)។

ងៀតយូគុង (Nguyet Du Cung)  (គេហៅថាអារាមបង់  (Bong)) គឺស្ថាបត្យកម្មមួយក្នុងកេរ្តិ៍ដំណែល
អារាមយៃ (Day)។  តាមរឿងរ៉ាវនិទាន អារាមនេះជាទីកន្លែងដែលព្រះម៉ែលៀវហាញ (Lieu Hanh) តែងតែ
លេចចេញ ច្រៀងនិងរាំក្នុងបណ្តាថ្ងៃមានព្រះចន្ទពេញវង្ស។

ពិធីសក្ការៈបូជាជំនឿព្រះម៉ែ​រួម​មាន៖ ពិធីបួងសួង ពិធី​អារក្សចូល  ច្រៀង​វ៉ាន់ (van) និង​ពិធីបុណ្យ នានា​ ជាពិសេសគឺពិធីបុណ្យនៅ​អារាម​យៃ (Day) នៅខេត្ត​ណាមឌីញ ដែល​បាន​ប្រព្រឹត្តនា​ថ្ងៃទី៣ ខែមាឃ (​ថ្ងៃ​​ព្រះម៉ែលៀហាញ (Lieu Hanh) ​សោយទីវង្គត)។

នា​ឆ្នាំ១៩៧៥ អារាម​យៃ ​(Day) ត្រូវបាន​ក្រសួងវប្បធម៌​ព័ត៌មាន (នា​សព្វថ្ងៃនេះគឺ​ក្រសួង​វប្បធម៌ កីឡានិងទេសចរណ៍) ​បញ្ចូល​ក្នុង​បញ្ជីកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ថ្នាក់​ជាតិ។ នា​ឆ្នាំ២០១២ ក្រសួង​វប្បធម៌ កីឡា​និងទេសចរណ៍​​បាន​សម្រេចចិត្ត​ម្តងទៀត​អំពី​ការ​ទទួល​ស្គាល់​​ពិធី​ការ​​ច្រៀងថូវវ៉ាន់ (chau van)​ ហៅដុង (hau dong) នៅ​ខេត្ត​ណាម​ឌី​ញ (Nam Dinh) និង​ខេត្ត​ហាណាម (Ha Nam) ​គឺ​ពិធីការដ៏​គំរូ​មួយ​​ក្នុង​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម​ និងគឺ​​បេតកភណ្ឌអរូបីរបស់​ប្រទេស​ជាតិ។

​ពិធី​បុណ្យនៅ​អារាម​យៃ (Day) បាន​រៀបចំ​នា​ខែ​មាឃ​ជា​រៀង​រាល់​ឆ្នាំ។ នេះគឺជា​ពិធីបុណ្យ​លើក​តំកើង​ព្រះ​ម៉ែ​លៀវ​ហាញ (Lieu Hanh) ព្រះ​មួយ​អង្គ​ក្នុង​ជំនឿ​សក្ការៈបូជា​​ព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម។ ព្រះ​ម៉ែលៀវ​ហាញ (Lieu Hanh)​ ត្រូវ​បាន​សក្ការៈបូជា​ក្នុង​អារាមជា​ច្រើន​ ប៉ុន្តែ​ក្នុងពិធីបុណ្យនៅអារាម​យៃ (Day) បាន​រៀបចំ​ដ៏មហោឡារិក​និង​ពិសេស​ជាងគេ។

ពិធីបុណ្យនេះ​​បាន​អូស​បន្លាយ​​ក្នុង​ប៉ុន្មាន​ថ្ងៃ​និង​មាន​សកម្មភាព​ដ៏ពិសេស​ជា​ច្រើន​ ក្នុងនោះ​លេច​ធ្លោ​គឺ​​ការ​សម្តែង​ច្រៀង​វ៉ាន (Van) និង​ពិធី​ហៅដុង (hau dong) - ពិធីការ​ទាំងពីរ​នោះ​ប្រកបដោយ​​វប្បធម៌​ជំនឿ​ដ៏​អាថ៌កំបាំង ដែល​បង្កើត​លក្ខណៈពិសេស​និង​កម្លាំង​រស់​នៅ​​ខ្លាំង​ក្លា​សំ​រាប់​​ជំនឿ​ពិសេស​នេះ។

​និយាយ​ដូច​បណ្តា​អ្នក​ស្រាវជ្រាវ​វប្បធម៌ ពិធីបុណ្យ​អារាម​យៃ (Day) គឺ​កក្តាសំខាន់​មួយ​​​ដែល​រួម​ចំណែក​ក្នុង​​រឿង​រ៉ាវ​និទាន​អំពី​ព្រះ​ម៉ែ​លៀវ​ហាញ (Lieu Hanh)​ ។ ប្រការនេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា អារាម​យៃ ​(Day) គឺ​មជ្ឈមណ្ឌល​របស់​បេតិកភ័ណ្ឌ​សក្ការៈបូជាជំនឿ​ព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម។  


ព្រះម៉ែ - ព្រះមួយអង្គក្នុងជំនឿរបស់ប្រជាជនវៀតណាម

តាម​លោក​បណ្ឌិត ង​ឌឹកធីញ (Ngo Duc Thinh) នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិរក្ស​វប្បធម៌ជំនឿ​វៀតណាម បេតិកភណ្ឌ​សក្ការៈបូជា​ជំនឿ​ព្រះ​ម៉ែរបស់​ប្រជាជន​វៀតណាម​​បាន​បង្កើត​និង​រីកចំរើន​​ផ្អែកទៅលើ​ការ​សក្ការៈបូជា​​ព្រះ​ម៉ែនិង​ចាត់ទុក​ដូច​ជា​អ្នក​ម្តាយ ​និងទី​សក្ការៈដ៏​ខ្ពង់​ខ្ពស់​បំផុត។ ព្រះ​ម៉ែមាន​អំណាច​ច្នៃប្រឌិត គ្រប់​គ្រង​ ជួយ​មុនស្ស ​ផ្តល់​សុខភាព ភព្វ​សំណាង​​​​ក្នុង​ជីវភាព​​នៅ​ភពកណ្តាល។

ក្នុងដំណើរ​ការអភិវឌ្ឍន៍ ជំនឿ​នេះ​បាន​​​ជៈឥទ្ធពល​ពី​សាសនា​ ពីជំនឿ​ផ្សេងៗ...  តាំងពី​សតវត្សរ៍​ទី ១៦ ​​ការ​សក្ការៈបូជា​ជំនឿ​នេះ​បាន​ក្លាយទៅ​ជា​សកម្មភាព​វប្បធម៌ ដែល​ជៈឥទ្ធពល​យ៉ាង​ខ្លាំង​ក្លា​ទៅ​ដល់​ជីវភាព​សង្គម​និង​​គំ​និត​​​របស់​ប្រជាជន​វៀតណាម។

អារាម​ទាំងបី​ក្នុង​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែ​និមិត្តរូបតំណាងឲ្យ​បណ្តា​តំបន់​ផ្សេងៗ​ក្នុង​អវកាស នោះ​គឺអារាម​ធៀន (Thien) (តំបន់​មេឃ) ​អារាមញ៉ាក (Nhac) (តំបន់​ព្រៃ) និង​អារាម​ថ័យ​ (តំបន់​ទន្លេទឹក)។ ​​​ក្នុងអារាម​និមួយៗ មាន​ព្រះ​ម៉ែមួយអង្គ​គ្រប់​គ្រង រួម​មាន៖ ព្រះ​ម៉ែ​ធៀង​ធៀន (Thuong Thien) ( ព្រះ​ម៉ែ​ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត) គ្រប់​គ្រង​មេឃ ​មាន​សិទ្ធ​ឲ្យ​ភ្លៀង​ ខ្យល់​ ព្យុះ ផ្គរន្ទៈ ព្រះ​ម៉ែ​ធៀង​ង៉ាន ( ព្រះ​ម៉ែ​ជាទីគោរព សក្ការៈដ៏​ខ្ពង់​ខ្ពស់​លេខ​ពីរ) គ្រប់​គ្រង​តំបន់​ព្រៃភ្នំ តំបន់​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច និង​ព្រះ​ម៉ែ​ថ័យ (Thoai) (ព្រះ​ម៉ែ​ជាទីគោរព​សក្ការៈដ៏​ខ្ពង់​ខ្ពស់​លេខ​បី) គ្រប់​គ្រង​​តំបន់​ទន្លេ ជួយ​មនុស្ស​ក្នុង​មុខ​របរ​ដាំ​ស្រូវ​ទឹក​និង​នេសាទ។

ក្នុង​វិហារសក្ការៈបូជា​របស់​អារាម​ទាំងបី ព្រះ​ម៉ែ​លៀវ​ហាញ (Lieu Hanh) ស្មើនឹង​ព្រះ​​ម៉ែ​ធៀង​ធៀន (Thuong Thien) ​បាន​អង្គុយ​នៅ​ពាក់​កណ្តាល​និង​ពាក់​សម្លៀក​បំពាក់​ពណ៌​ក្រហម ខាង​​ឆ្វេង​គឺ​ព្រះ​ម៉ែថ័យ (Thoai) (​សម្លៀក​បំពាក់​ពណ៌ស) និង​ខាង​​ស្តាំ​គឺ​ព្រះ​ម៉ែ​ធៀង​ង៉ាន (Thuong Ngan) (សម្លៀក​បំពាក់​ពណ៌​បៃតង)


ទីស្ថានសក្ការៈបូជាព្រះម៉ែត្រូវបានរៀបចំដ៏ពិសេស។

ពិធីបូងសួងជីវភាពនៅភពកណ្តាលនិងពិធីបួងសួងព្រះក្នុងជំនឿសក្ការៈបូជាព្រះម៉ែ។


គ្រឿងសំណែនពិសេសក្នុងពិធីការសក្ការៈបូជាព្រះម៉ែនៅអារាមទាំងបី។




មុនពេលរៀបចំពិធីការហៅដុង (Hau Dong) រូបអារក្សត្រូវអនុវត្តន៍ពិធីការបួងសួងជីវភាព
នៅភពកណ្តាលនិងពិធីបួងសួងព្រះ។

អារាម​ទាំងបីរួម​មាន៖ អារាម​​ធៀន (Thien) (តំបន់​មេឃ) អារាម​ញ៉ាក (Nhac) (តំបន់​ព្រៃ) និង​តំបន់ថ័យ​ (Thoai) (តំបន់​ទឹក​ទន្លេ)។ ចំពោះ​អារាម​និមួយៗ មាន​ព្រះ​ម៉ែ​គ្រប់​គ្រង រួម​មាន៖ ព្រះ​ម៉ែ​ធៀង​ថៀន (Thuong Thien) ( ព្រះ​ម៉ែ​ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត) គ្រប់​គ្រង​មេឃ ​មាន​សិទ្ធ​ឲ្យ​ភ្លៀង​ ខ្យល់ ព្យុះ​ ផ្គរន្ទៈ ព្រះ​ម៉ែ​ធៀង​ង៉ាន ( ព្រះ​ម៉ែ​ជាទីគោរព សក្ការៈដ៏​ខ្ពង់​ខ្ពស់​លេខ​ពីរ) គ្រប់​គ្រង​តំបន់​ព្រៃភ្នំ តំបន់​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច និង​ព្រះ​ម៉ែ​ថ័យ (Thoai) (ព្រះ​ម៉ែ​ជាទីគោរព​សក្ការៈដ៏​ខ្ពង់​ខ្ពស់​លេខ​បី) គ្រប់​គ្រង​​តំបន់​ទន្លេ ជួយ​មនុស្ស​ក្នុង​មុខ​របរ​ដាំ​ស្រូវ​ទឹក​និង​នេសាទ។

ដោយ​ការ​ប្រមូល​និង​ជៈឥទ្ធពល​ពី​សាសនា​និង​ជំនឿ​ផ្សេងៗ​ទៀត​ ដូច្នេះ​ក្រៅ​ពី​​ព្រះម៉ែ​ទាំង​បី​អង្គ ​៖ ព្រះម៉ែ​ធឿង​ធៀន (Thuong Thien) ព្រះម៉ែ​ធឿង​ង៉ាន (Thuong Ngan) ព្រះ​ម៉ែ​ថ័យ  (Thoai) ហើយជំនឿ​ព្រះម៉ែ​​ដ៏​សក្ការៈបូជា​​ព្រះ​ចំនួន ៥០​ អង្គ ក្នុង​នោះ​មាន​​តួអង្គ​ប្រវត្តិសាស្ត្រ វីរៈបុរស​របស់​ប្រទេសជាតិ ដែល​​​​ប្រជាជន​សក្ការៈ​​គឺ​ព្រះ​​​ដូចជា៖ មេបញ្ជា​ការ​ត្រឹនហ៊ឹង​ដាវ (Tran Hung Dao)  មេបញ្ជាការ​ ផាម​ងូ​ឡាវ (Pham Ngu Lao) …ក្រៅពី​ បណ្តា​ព្រះ​អង្គ​មិនមែន​ជា​ប្រជាជន​គីញ (Kinh) ក៏​មានព្រះ​អង្គ​គឺជា​ប្រជាជន​តៃ (Tay) ប្រជាជន​នុង (Nung) ប្រជាជន​យ៉ាវ (Dao) … ប្រការនេះ​បាន​ឲ្យ​ឃើញ​ថា បេតិកភណ្ឌ​ជំនឿ​​សក្ការៈបូជា​​ព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម​បាន​​បង្ហាញ​​ចរិត​ផឹក​ទឹក​នឹក​ដល់​ប្រភពទឹក ​ក្តី​ស្រឡាញ់​ប្រទេសជាតិ​ ដែល​បាន​​ក្លាយទៅជា​ជំនឿមួយ ​ការ​យល់​ដឹង​នូវ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​និង​ទំនាក់ទំនង​សមភាព ភាព​ជិត​ស្និទ្ធ​រវាង​​បណ្តា​ជនជាតិ។

​ប្រការ​ដ៏​​ចាប់​ចិត្ត​មួយទៀត នេះ​គឺ​ជំនឿ​សក្ការៈ​បូជា​ព្រះ​ម៉ែ​​របស់​ប្រជាជន​វៀត​ណាម​​ខុស​នឹង​បណ្តា​សាសនា​និង​ជំនឿ​ផ្សេងៗ។ នោះ គឺ​មិន​បង្កើត​ក្តី​ជឿជាក់​​របស់​មនុស្ស​​លើ​ពិភព​មួយក្រោយ​ពេល​ស្លាប់ទេ ​​​មនុស្ស​ជឿ​ជាក់​លើពិភព​ដែល​គេកំ​ពុង​រស់​​នៅ​និង​មាន​បំណង​ប្រាថ្នា​​​​នូវ​សុខភាព​ ទ្រព្យសម្បត្តិ​និង​​តំណែង។ នោះ​គឺ​​ជាគំនិត​មួយ​ដែល​បង្ហាញ​​លក្ខណៈ​ជាក់​ស្តែង​របស់​ប្រជាជន​វៀតណាម ​ក៏​ជា​​របៀប​យល់​​ដឹង​​ដ៏​សកម្ម សមស្រប​នឹង​ទស្សន​របស់​មនុស្ស​ដែល​រស់​ក្នុង​ពិភព​​ទំនើបនេះ​ផង​​ដែរ។


ហៅដុង (Hau dong) -  ពិធីការអាថ៌កំបាំងនិងស្រមើស្រមៃ

ក្នុង​បេតិកភណ្ឌសក្ការៈបូជា​ព្រះម៉ែ​ រួម​មាន​បណ្តា​ពិធីការពិសេស នេះ​គឺ​ពិធី​ច្រៀង​​ចូវ​វ៉ាន់ (Chau Van)  ហៅ​ដុង (Hau dong) - ពិធី​សម្តែង​រាំ​និង​ច្រៀង​​​ដ៏​ប្រជាប្រិយប្រកបដោយ​​វប្បធម៌​​ជំនឿ​ដ៏​អាថ៌កំបាំង។ តាមពិធីការ​នេះ មនុស្ស​សង្ឃឹម​ថា គេ​នឹង​ទាក់ទង​ជាមួយ​ព្រះ ដើម្បី​​​​និយាយនិង​ផ្តាំ​ផ្ញើ​បំណង​ប្រាថ្នា​របស់​ខ្លួន។ ដោយលក្ខណៈអាថ៌កំបាំងនេះក៏​បង្កើន​សកម្មភាព​អរូបិយ ដូច្នេះ​នៅ​ប្រទេស​វៀតណាម​ ពិធីការ​ហៅ​ដុង (Hau dong) ធ្លាប់ហាម​ឃាត់​​ក្នុង​រយៈពេល​យូរ​អង្វែង។

តាមបណ្តា​អ្នក​ស្រាវ​ជ្រាវ​ ពិធីការ​ហៅ​ដុង (Hau dong) ​ពិតជាពិធីការ​សម្តែង​រាំ​និង​ច្រៀង​ដ៏ប្រជាប្រិយ​អាស្រ័យ​ទៅ​លើ​ការ​​ច្រៀង​ចូវ​វ៉ាន់ (chau van) ​ប្រភេទ​តន្ត្រីមួយ​​មាន​លក្ខណៈ​វិញ្ញាណអរូបី បទចម្រៀង​និង​ទំនុក​ច្រៀង​ពិរោះ​ដែល​រួម​ជាមួយ​​​របាំ​​ទន់​ភ្លន់​​និង​ពិធីការ​ដ៏រម្យទម ​ចាប់ពី​នោះ​​រូប​អារក្ស​​នឹង​​ចូល​ក្នុង​ស្ថានភាព​​ស្រមើស្រមៃ។
 
រូប​អារក្សគឺ​ជា​អ្នក​​ចូលរួម​ក្នុង​ពិធីការ​ហៅ​ដុង (Hau dong)។​ ប្រជាជន​ជា​ច្រើន​នាក់​បាន​ជឿ​ជាក់​ថា រូបអារក្ស​គឺ​ជា​អ្នក​មាន​​សមត្ថភាព​ពិសេស ដើរ​តួនាទីទប់ឲ្យនៅ​​កណ្តាលក្នុងទំនាក់ទំនង​រវាង​មនុស្ស​និង​ព្រះ។ រូបអារក្ស​គឺតួ​កណ្តាល​ក្នុងពិធីការ​ហៅ​ដុង (Hau dong) ដូច្នេះ​​​រូប​អារក្ស​​គឺ​ជា​អ្នក​ស្អាត​បំផុត លេច​ធ្លោ​បំផុត។ គេ​​ត្រូវ​តុបតែង​ខ្លួន​​​និងពាក់​សំលៀក​បំពាក់​​ឲ្យ​បាន​ស្អាត​។ ជា​ពិសេស​ ​រូបអារក្សត្រូវ​​ផាត់មុខ​និង​​មាន​សោភណ្ឌភាព​​របស់ស្ត្រីម្នាក់។ ប្រការនេះ​បាន​បង្ហាញ​​យ៉ាង​​ច្បាស់​លាស់​​ការ​សក្ការៈបូជា​​ព្រះ​ម៉ែ​​របស់​ប្រជាជន​វៀតណាម។


រូបអារក្សម្នាក់បានសក្ការៈបូជា “ចូវលុក” (Chau Luc) នៅអារាមងៀតយូគុង (Nguyet Du Cung)
(នៃអារាមបង់ (Bong)) នៅអារាមយៃ ខេត្តណាមឌីញ (Nam Dinh)។


រូបអារក្សម្នាក់កំពុងអណ្តែតអណ្តូងអារម្មណ៍និងរាំតាមសំលេងតន្ត្រីក្នុងពិធីសក្ការៈបូជា
“Chau Ba thuong ngan”។


កន្ទុយភ្នែកនិងស្នាមញញឹមដ៏ស្រស់ស្អាតរបស់រូបអារក្សនៅពិធីការសក្ការៈបូជា
“Chua Ba de nhat Tay Thien”។


អ្នកជំនួយការរបស់រូបអារក្សក្នុងការថ្វាយធូបនិងផ្លាស់ប្តូរសម្លៀកមានចំនួនពីរឬបួននាក់
ដែលគេហៅថាសរសរទាំងបួន។


រូបអារក្សម្នាក់កំពុងផាត់មុខ មុនពេលចូលរួមក្នុងពិធីការសក្ការៈបូជា “Co be thuong ngan” ។




សម្លៀកបំពាក់ក្នុងពិធីហៅដុង (Hau dong)  ប្រកបដោយវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម
និងបង្ហាញយ៉ាងច្បាស់លាស់ចរិត ដើមកំណើតរបស់ព្រះនិមួយៗ ក្នុងពិធីការសក្ការៈបូជានិមួយៗ។


បេតិកភណ្ឌសក្ការៈបូជាជំនឿ​ព្រះ​ម៉ែ​​របស់​ប្រជាជន​វៀតណាម​បាន​បង្កើត​និង​អភិវឌ្ឍន៍​ដែល​អាស្រ័យ​ទៅ​លើ​គ្រឹះ​មូលដ្ឋាន​របស់​ជំនឿសក្ការៈបូជា​ព្រះ​ម៉ែ ​និងចាត់​ទុក​ធម្មជាតិ​គឺ​អ្នក​ម្តាយនិង​សក្ការៈបូជា​ដូចជា​ព្រះ​មួយ​អង្គ​​ដែល​មាន​សក្ការៈ​ដ៏​​ខ្ពង់​ខ្ពស់​បំផុត មាន​អំណាច​ច្នៃប្រឌិត គ្រប់​គ្រង ជួយ​មនុស្សនិង​​ផ្តល់​សុខភាព ភព្វ​សំណាង​សំរាប់​មនុស្ស​ក្នុង​ពិភពកណ្តាល។

ក្នុង​ពិធីការ​ហៅ​ដុង (Hau dong)  គុង​វ៉ាន់ (cung van) អ្នក​លេង​ឧបករណ៍​តន្ត្រី​និង​ច្រៀង​ចូវ​វ៉ាន់ (chau van)។ អ្នក​នេះ​គឺ​ជា​មនុស្ស​​មាន​ទេពកោសល្ប​​​ច្រៀង​ លេង​ឧបករណ៍​តន្ត្រី​ដ៏ពិរោះ​និង​នាំ​​រូប​អារក្ស​​​ចូល​ក្នុ​ងពិភព​​ស្រមើ​ស្រមៃ​របស់​អាទិទេព​ នោះ​គឺអារម្មណ៍អណ្តែត​អណ្តូងបំផុតនៃ ស្ថានភាព​​អារក្ស​ព្រះម៉ែ​ចូល ។

​បេតិកភណ្ឌសក្ការៈបូជាជំនឿ​ព្រះ​ម៉ែ​​របស់​ប្រជាជន​វៀតណាម​បាន​បង្កើត​និង​អភិវឌ្ឍន៍​ដែល​អាស្រ័យ​ទៅ​លើ​គ្រឹះ​មូលដ្ឋាន​របស់​ជំនឿសក្ការៈបូជា​ព្រះ​ម៉ែ ​និងចាត់​ទុក​ធម្មជាតិ​គឺ​អ្នក​ម្តាយនិង​សក្ការៈបូជា​ដូចជា​ព្រះ​មួយ​អង្គ​​ដែល​មាន​សក្ការៈ​ដ៏​​ខ្ពង់​ខ្ពស់​បំផុត មាន​អំណាច​ច្នៃប្រឌិត គ្រប់​គ្រង ជួយ​មនុស្សនិង​​ផ្តល់​សុខភាព ភព្វ​សំណាង​សំរាប់​មនុស្ស​ក្នុង​ពិភពកណ្តាល។
 
អ្នក​ជំនួយ​ការ​របស់រូប​អារក្ស​ក្នុង​ពិធីការ​ហៅ​ដុង (hau dong) មាន​ពីរ​ឬបួន​នាក់ (គេ​ធ្លាប់​ហៅ​ថាសរសេរទាំងបួន) មានភារកិច្ច​ជួយរូបអារក្ស​ការ​ថ្វាយធូប ថ្វាយ​គ្រឿង​សំណែន ជួយ​ការ​ផ្លាស់ប្តូរ​​សំលៀក​បំពាក់​​ នៅ​ពេល​​​ប្តូរ​ពី​ពិធីការ​​សក្ការៈបូជា​ផ្សេងៗ ទៀត …

​ក្នុង​ពិធីការ​ហៅដុង (hau dong) បទច្រៀង​ចំនួន ៣៦ បទ គេ​ហៅ​ថា​ពិធីសក្ការៈ​បូជា​ចំនួន ៣៦ ក្នុង​ពិធីការ​សក្ការៈបូជា​មួយ​​​បាន​​លើកឡើង​អំពី​រឿង​រ៉ាវ​របស់​ព្រះ​មួយអង្គ។ ប៉ុន្តែ ក្នុង​ពិធី​ការ​ហៅដុង (hau dong) រូប​អារក្ស​​​មិនអនុវត្តន៍​គ្រប់​ ៣៦ ពិធីការ​សក្ការៈបូជាទេ គេ​ត្រឹម​តែ​ជ្រើសរើស​​ពិធីការ​សក្ការៈបូជា​ណា​សមស្រប​នឹង​​ពិធីការ​ហៅដុង (hau dong) បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃនោះ​ទេ។

នៅ​ពេល​ច្រៀង​​ក្នុង​ពិធីការ​ហៅ​ដុងង (hau dong) តាម​អត្ថន័យ​របស់​​ពិធីការ​សក្ការៈបូជា​ រូបអារក្ស​បាន​រាំ​បណ្តា​របាំ​ខុស​គ្នា៖ រាំដៃទទេ រាំ​​រលាស់ទឹក​អាទិទេព រាំ​ជូន​ភព្វ​សំណាង រាំ​ថ្វាយ​ចង្កៀង រាំ​ផ្លិត រាំ​ដាវ រាំ​ធ្នូ.. ..សំលៀក​បំពាក់​របស់​រូបអារក្សជា​ច្រើន​ណាស់​ តាម​ពិធីការ​សក្ការៈបូជា​មួយៗ សំលៀក​បំពាក់​បាន​បង្ហាញ​​​លក្ខណៈពិសេស​ក៏​ដូច​ជា​ដើមកំណើត​របស់​ព្រះ​អង្គ​មួយ។ ក្រៅពីនោះ សំលៀកបំពាក់​បាន​បង្ហាញ​ចរិត​និង​សោភណ្ឌ​របស់​រូបអារក្សម្នាក់ៗ។


ភាពអង់អាចក្លាហានរបស់រូបអារក្សនៅពិធីការសក្ការៈបូជា “លោកហ័ងបាវ”
(Hoang Bay)។


រូបអារក្សក្នុងពិធីការសក្ការៈបូជា “ថ្វាយលោកស្រីដុងកួង ( Đong Cuong) ”។

រូបអារក្សក្នុងពិធីការសក្ការៈបូជា “ថ្វាយនារីតូច ”

រូបអារក្សក្នុងពិធីការសក្ការៈបូជា“លោកហ័ងបាវ” (Hoang Bay) ។


អ្នកលេងឧបករណ៍តន្ត្រីដើរតួនាទីសំខាន់ៗក្នុងការប្រើប្រាស់តន្ត្រីនាំរូបអារក្សចូល
ក្នុងស្ថានភាពអណ្តែតអណ្តូង។


មិនត្រឹមតែរូបអារក្ស មនុស្សអង្គុយមើលឃើញពិធីការហៅដុង (Hau Dong) ក៏បានទាក់ទាញតាមសម្លេងតន្ត្រី
ពិរោះនិងចាប់ចិត្តរបស់អ្នកលេងឧបករណ៍តន្ត្រីដែរ។

ជំនឿសក្ការៈបូជា​ព្រះ​ម៉ែ​របស់​​ប្រជាជន​វៀត ណាម​ខុស​នឹង​បណ្តា​សាសនា​និង​ជំនឿង​ផ្សេងៗ​ទៀត។ ជំនឿនេះ​មិន​បង្កើត​ក្តី​ជឿជាក់​​របស់​មនុស្ស​​លើ​ពិភព​មួយក្រោយ​ពេល​ស្លាប់ទេ មនុស្ស​ជឿ​ជាក់​លើពិភព​ដែល​គេ​រស់​នៅ​និង​មាន​បំណង​ប្រាថ្នា​​​​នូវ​សុខភាព​ ទ្រព្យសម្បត្តិ​និង​​តំណែង។

នោះ​គឺ​​គំនិត​មួយ​ដែល​បង្ហាញ​​លក្ខណៈ​ជាក់​ស្តែង​របស់​ប្រជាជន​វៀតណាម ហើយ​ក៏​ជា​​របៀប​យល់​ដឹង​​ដ៏​សកម្ម សមស្រប​នឹង​ទស្សន​របស់​មនុស្ស​ដែល​រស់​ក្នុង​ពិភព​​ទំនើបនេះ។

យើង​អាច​និយាយ​ថា ពិធីការ​​ហៅ​ដុង (Hau dong)  របស់​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែ​​គឺ​ទ្រព្យ​សម្បត្តិ​​សិល្បៈ​ប្រជាប្រិយដ៏​ពិសេស​ រួមមាន​៖ រឿង​ព្រេង​​ដ៏​អាថ៌កំបាំង ​រឿង​រ៉ាវ​អំពី​ព្រះ​មានសក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ​ជំនឿសក្ការៈបូជា​ព្រះ​ម៉ែ​​មិន​ត្រឹម​តែ​បង្កើត​ទីស្ថាន​ជំនឿ​ដ៏អាថ៌កំបាំងតែ​ប៉ុណ្ណោះទេ ថែមទាំង​​បង្ហាញ​​លក្ខណៈអនុភាព​ដ៏អស្ចារ្យ ឆើត​ឆាយ ក៏​ដូចជា​ក្តី​​សប្បាយរីករាយ និង​សោភ័ណ្ឌភាពធម្មជាតិ បរិសុទ្ធរបស់​ប្រជាជន​វៀតណាម​ ក្នុង​ពិភពវប្បធម៌​គ្រប់​ពណ៌និង​ពហុ​ជនជាតិ។

ដោយ​តំលៃ​ពិសេសបាន​ពោល​ខាង​លើ​នេះ នា​ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ២០១៦ ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាការ​អន្តររដ្ឋាភិបាល​ស្តីពី​អភិរក្ស​បេតិកភណ្ឌវប្បធម៌​អរូបី​លើកទី ១១ របស់​អង្គការ UNESCO បាន​ប្រព្រឹក្តិនៅ​រដ្ឋធានី Addis Ababa នៃ​ប្រទេសអេធូពី បេតិកភណ្ឌ​សក្ការៈបូជា​ជំនឿព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​គឺ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ។ នេះគឺ​ជា​បេតិកភណ្ឌ​អរូបី​​លេខ ១១ របស់​ប្រទេស​វៀតណាម​ ដែល​អង្គការ លើកតំកើង​គឺ​បេតិកភណ្ឌ​អរូបី​របស់​ពិភពលោក./.


គណៈប្រតិភូការបរទេសរួមមាន ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំនៅប្រទេសវៀតណាម អញ្ជើញស្វែងយល់
សិល្បៈច្រៀងចូវវ៉ាន់ (chau van) -ពិធិការហៅដុង (hau dong) នៅអារាមយៃ (Day) ខេត្តណាមឌីញ (Nam Dinh)


ពិធីច្រៀងវ៉ាន់ (van) ក្នុងជំនឿងសក្ការៈបូជាព្រះម៉ែត្រូវបានសម្តែងលើវេទិកា
ដើម្បីឧទ្ទេសនាមដល់មហាជន
 

អត្ថបទ៖ ថាញ់​ហ័រ រូបថត៖ ទ្រីញ​វ៉ាន់​បូ


បណ្តាអត្ថបទបានផ្សាយ