14/04/2015 13:09 GMT+7 Email Print Like 0

ជំនួបសំណេះសំណាល់ស្តីពីកិច្ចការតសូរំដោះជាតិរបស់វៀតណាមនៅបារាំង


ទិដ្ឋភាពនៃជំនួបសំណេះសំណាល (រូបថតៈTTXVN )


 
ក្នុងឱកាសរំកលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមនិងខួបលើកទី១២៥នៃទិវាកំណើត​លោក​ប្រធានហូជីមិញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុងបារីស​បារាំង សមាគមនៃបណ្តាមិត្តរវស់ Léo​ Figuères (ALF) បានសហការជាមួយស្ថាន ទូតវៀតណាមប្រចាំ​នៅបារាំង​រៀប​ចំ​ជំនួប​សំណេះ​សំណាល ដោយប្រធានបទ“វៀតណាមពីការតស៊ូរំដោះជាតិរហូតដល់បច្ចុប្បន្ន”។ ថ្លែងមតិនៅទីនេះ ឯក​អគ្គ​រដ្ឋ​​ទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានឲ្យដឹងថាក្នុងអំឡុង ៣០ឆ្នាំការពារខឿន​ឯករាជ​សេរីភាព ប្រជាជន វៀតណាមត្រូវឆ្លងកាត់សង្គ្រាមដ៏កាចសាហាវចំនួន២ ក្នុងប្រវត្តិសាស្រ្ត​ទំនើប​របស់​ពិភព លោក។ លោក Nguyen Ngoc Son ក៏បានសង្កត់ធ្ងន់ទៅលើរាល់សមិទ្ធិដ៏ធំធេង ដែលវៀតណាម
ទទួល​បាន​​​ តាំងពីពេលដំណើរការអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីកាលពីឆ្នាំ១៩៨៦មក។ តាមលោក​ឯកអគ្គរដ្ឋទូត​ថា​ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ អាស្រ័យដោយមានគោលមាគ៌ាមដិវត្តន៍ត្រឹមត្រូវ បក្សកុម្មុយនិស្ត​វៀតណាមប្រមូលផ្តុំបានកម្លាំងពលំសាមគ្គីជាតិ ព្រមទាំងពង្រីកបានការជួយឧបត្ថម្ភ ដ៏ស្មោះ​សរ​​ពីមិត្តភក្តិអន្តរជាតិទៀតផង៕ 

 
តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ