10/12/2016 13:14 GMT+7 Email Print Like 0

ជំនួបសន្ទនា APEC ជាមួយអាជីវករ៖បង្កើតកម្លាំងចលនាថ្មីជំរុញកំណើននិងតភ្ជាប់ក្នុង APEC

នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ជំនួបសន្ទនា  APEC ជាមួយអាជីវករ ដោយ​ប្រធានបទ៖ “បង្កើតកម្លាំងចលនានិង​​តភ្ជាប់ “ បានប្រារព្វឡើងនៅទីក្រុងហា​ណូយ។ ប្រធាន SOM  APEC 2017 លោក Bui Thanh Son បានអញ្ជើញ​ជា​អធិបតី បណ្ដាវាគ្មិនរួមមាន៖ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung នាយកប្រតិបត្តិការ គណៈលេខាធិការ  APEC ​អន្តរ​ជាតិលោក Alan Bollard នាយកគណៈលេខាធិការអន្តរជាតិនៃក្រុមប្រឹក្សា​ពិគ្រោះយោបល់ សហគ្រាស  APEC ( ABAC ) Antonio Basilio ដំណាងថ្នាក់ដឹក​នាំសភា​ពាណិជ្ជកម្ម​និងឧស្សាហកម្ម (VCCI) ។ ជំនួបសន្ទនានេះបានទាក់ទាញ​ដំណាងជាង៣០០ រូបពីបណ្ដាអង្គការអន្តរជាតិ​និងតំបន់ខឿនសេដ្ឋកិច្ចជា​សមាជិក  APEC។

ថ្លែងមតិនៅទីនេះ ប្រធានSOM  APEC 2017 លោក Bui Thanh Son បាន​លើកច្បាស់នូវគោលបំណងរបស់វៀតណាមគឺរួមចំណែកជំរុញអោយ APEC ​ក្លាយទៅជាវេទិកាមួយដើម្បីប្រជាជន និងដើម្បីអាជីវករ​ ដោយ​មានសកម្ម​ភាពជាច្រើន។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា៖          “ ក្នុងលក្ខណះខឿនសេដ្ឋកិច្ចសកល និងតំបន់មានការលំបាកជាច្រើន ​ដូច
នា​សព្វថ្ងៃ កិច្ចសហប្រតិបត្តិការរវាងរដ្ឋអំណាចមជ្ឈឹម មូលដ្ឋាន និង​សហគ្រាសជាកក្តាសំខាន់ដើម្បីធានាប្រសិទ្ធិភាព​ក្នុងការកំណត់​គោលនយោបាយ ដើម្បីផលប្រយោជន៍របស់ប្រជាជននិងសហគ្រាស។​ យើងខ្ញុំមានគោលបំណងថា៖ជំនួបសន្ទនាលើកនេះនឹងនាំចេញគំនិតថ្មី ​មានផលប្រយោជន៍ច្រើន​​និងការសន្យាធានា​បរិស្ថាន​អាជីវកម្ម​ វិនិយោគកាន់តែបើកទូលាយ ងាយស្រួលនិងតម្លាភាព៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ