14/11/2014 15:19 GMT+7 Email Print Like 0

ជំនួបសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម - អ៊ីតាលី

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួល​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​នៃក្រសួងការពារជាតិអ៊ីតាលី ដឹកនាំដោយអនុរដ្ឋមន្រ្តី លោក Domenico Rossi ក្នុង​ឱកាស​​មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមជំនួប​សន្ទនាអំពីគោលនយោបាយ​ការ​ពារ​ជាតិវៀតណាម - អ៊ីតាលីថ្នាក់អនុរដ្ឋមន្រ្តីលើកទី១។ លោក Phung Quang Thanh បាន​អះ​អាង​​ថា លទ្ធផលដែលទទួលបានតាមរយៈជំនួបសន្ទនានេះ នឹងរួមចំណែក​ពង្រឹង​និង​ពង្រីក​ទំ​នាក់​ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំង២។


ជំនួបសន្ទនាអំពីគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីថ្នាក់អនុរដ្ឋមន្រ្តីលើកទី១ (រូបថត៖TTXVN)

នាព្រឹកថ្ងៃដដែល នៅជំនួបសន្ទនាមនេះ ភាគីទាំង២បានពិភាគ្សាអំពីវិធានការសំដៅ​ជំរុញ​ទំ​នាក់​ទំនងសហប្រតិបតិ្តការនាពេលខាងមុខ ដូចជាការជំនេះពុះពារលើផល​វិបាកក្រោយ​សង្គ្រាម​ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ចូលរួមបណ្ដាសកម្ម​ភាព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និងសហប្រតិបតិ្តការក្នុងវិស័យឧស្សា ហកម្មការពារជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ