23/10/2014 09:19 GMT+7 Email Print Like 0

ជំនួបសន្ទនាវៀតណាម-អាមេរិក អំពីគោលនយោបាយ ការពារជាតិ

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ជំនួបសន្ទនាអំពីគោលនយោបាយោយការពារជាតិ​រវាងវៀត​ណាម​ និងអាមេរិកឆ្នាំ២០១៤ បានប្រព្រឹត្តឹទៅនៅរដ្ឋធានីហាណូយ ប្រទេស​វៀត​ណាម​។​គណៈ​ប្រតិភូ​វៀតណាម​ ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen​ Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស​។ ចំណែកគណៈប្រតិភូអាមេរិក ដឹកនាំដោយឧប​ការី​រង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោកស្រី Amy Searight។​នៅ​ជំ​នួបនេះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិអំពីស្ថានភាពលើពិភពលោក នៅតំបន់ និង​ត្រួតពិនិត្យ​ឡើង​វិញនូវលទ្ធផលនៃការអនុវត្ត​អនុស្សារណៈយោគយល់គ្នា​ស្ដីពីកិច្ចសហប្រតិបតិ្តការ​យោធា​ទ្វេ​ភាគី។ភាគីទាំង២ បានព្រមព្រៀងថានាពេលកន្លងទៅវិស័យមួយចំនួន បាន​មាន​ការ​បោះ​ជំហាន​អភិវឌ្ឍន៍ថ្មី ជាពិសេសគឺសកម្មភាពរុករកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម ការរក​បំ​ផ្លាញ​ចោលគ្រាប់បែកមីន មិនទាន់ផ្ទុះដែលនៅសេសសល់ ក្រោយសង្គ្រាមសម្អាត​ជាតិគីមីពុល​ព័ណ៍​លឿងទុំ/dioxinជាដើម។ ភាគីទាំង២ បានចាត់ទុកថា នាពេលខាងមុខ ត្រូវ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​​លើវិស័យថ្មីៗទៀត ដូចជា បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ចូលរួម​សកម្មភាព​​រក្សាសន្តិភាពរបស់អ.ស.ប ជួយសង្គ្រោះគ្រោះមហន្តរាយជាដើម។


នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ទទួលជួបសន្ទនា​ជាមួយ គណៈប្រតិភូនៃក្រសួងការពារជាតិអាមេរិកដឹកនាំ ដោយលោកស្រី Amy Searight (រូបថត៖TTXVN)

នារសៀលថ្ងៃដដែល នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការ​ពារប្រទេស​វៀត​ណាម ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួង​ការពារជាតិ​អាមេរិក​ដឹកនាំ​ដោយ​លោកស្រី Amy Searightផងដែរ៕

តាមVOV5- វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ