19/05/2017 16:01 GMT+7 Email Print Like 0

ជំនួបសន្ទនាដើម្បីរួមដំណើរជាមួយសហគ្រាស


 ជំនួបសន្ទនាដើម្បីរួមដំណើរជាមួយសហគ្រាស

​នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​ជួប​សន្ទនា​​ផ្ទាល់ជាមួយសហគមន៍សហគ្រិន វៀតណាមសំដៅអនុវត្តសេចក្តីសំរេចចិត្តលេខ ៣៥ របស់​រដ្ឋាភិបាល​ស្តីអំ​ពី​ការ ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០។ ប្រធានបទនៃសន្និសីទ លើកនេះគឺ «រួម​ដំណើរ​ជាមួយ​​សហគ្រាស» ដែលបង្ហាញនូវការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាល​វៀតណាម​គឺជារដ្ឋាភិបាល​ច្នៃប្រឌិត​និងធ្វើ​សកម្មភាព​​ក្នុងការ​ជួយ ឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍។

 
​​នេះគឺជាលើកទី ២ ហើយដែលនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បាន​ជួប​សន្ទនា​ជាមួយ​មជ្ឈដ្ឋាន​សហគ្រិន។ សន្និសីទលើកទី ១ បានប្រព្រឹត្តទៅ នាឆ្នាំ ២០១៦ នៅទីក្រុងហូជីមិញ។ មានតំណាងចំនួន ២ ពាន់​នាក់​បានចូល​រួមការសន្ទនាលើកទី ១ ដោយផ្ទាល់រួម​ជាមួយអង្គសន្និសីទ online ចំនួន ១ ម៉ឺននាក់​ទូទាំង​ខេត្ត​ក្រុង​ចំនួន ៦៣ រួមមាន តំណាងពីប្លុកសហគ្រាស​ឯកជនសហគ្រាស​មានប្រភពទុន​ផ្ទាល់ពីបរទេស​ (FDI) សហគ្រាស​​រដ្ឋនិងសហគ្រាសភាហ៊ុន​​ភាគវូបនីយកម្ម និងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់។
 
​ដោះស្រាយការលំបាកសាកល្បងសំរាប់សហគ្រាស

​បន្ទាប់ពីជំនួបជាមួយសហគ្រាសឆ្នាំ ២០១៦ មកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​បាន​ ចេញ​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៣៥/CP ២០១៦ ស្តីអំពីការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍សហគ្រាស។ បន្ទាប់នោះ បណ្ដា​ក្រសួង​ស្ថាប័នតំ​បន់​បាន​​​លុ​ប​​ចោល រាប់ពាន់បែបបទរដ្ឋបាលលក្ខ័ណធ្វើអាជីវកម្មនិងលិខិតស្នាមមិនសមស្របដែលរា រាំងសកម្ម​ភាព​​​របស់​រដ្ឋាភិបាល។ នេះគឺជាការពិតជាក់ស្តែងសកម្មដែលបង្ហាញ នូវការផ្លាស់ប្តូ​រ​យ៉ាងខ្លាំង​ក្លារបស់​រដ្ឋាភិ​បាល​​វៀតណាមក្នុងការកែលំអរបរិយា កាសវិនិយោគ​អាជីវកម្ម​និង​លើក​ទឹកចិ​ត្ត​សហគ្រាស​ចាប់​ផ្តើម​អាជីព​ និង​​ច្នៃប្រឌិត។ លោក Dang The Luong អគ្គលេខាធិការសមាគមសហគ្រាសខ័ណ្ឌ Hai An ទីក្រុង Hai Phong បាន​​ឲ្យដឹងថា៖
 
​«ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានជ្រើសរើសថ្ងៃទី ១០ ជា​ប្រចាំ​ខែដើម្បី​ជួប​សន្ទនា​ជាមួយ​​មជ្ឈដ្ឋាន​សហគ្រិន។ តាមរយៈនោះ បញ្ហាជាច្រើនត្រូវបានដោះស្រាយទាន់ពេលវេលា។ នេះគឺជាប្រការ​ត្រឹម​ត្រូវ​ តាមស្មារតីរបស់សេចក្តីសម្រេចចិត្តលេខ ៣៥។ ទង្វើនេះនាំមកនូវទំនុកទុកចិត្ត សំរាប់សហគ្រិន។ ប្រសិន​​បើ​បញ្ហាមួយមិនទាន់ដោះស្រាយរួចរាល់នោះ នាខែជាបន្តត្រូវដោះស្រាយឲ្យបានស្រេចបាច់។ ស្តីអំពីការ​ងារ​ទាក់​ទិន​ដល់ក្រសួងក្រសួងនឹងដោះស្រាយ ហើយបញ្ហាស្ថិតក្រោមសមត្ថកិច្ចរបស់ទីក្រុង ទីក្រុងនឹង ដោះស្រា​យ​។​»
 
​រដ្ឋ​មន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖ បណ្ដាការ​ខំប្រឹង​ប្រែង​កែទម្រង់​​បែបបទរដ្ឋបាល កែលំអបរិយា កាសវិនិយោគធ្វើអាជីវកម្ម កាត់បន្ថយចំណាយ​និង​លើក​ទឹកចិត្ត​ការ​ចាប់​​ផ្តើម​អាជី​ព​តាមស្មារតីលេខ ៣៥ រួមចំណែកសំខាន់ក្នុង​ការកែលំអរបរិយាកាស​អាជីវកម្ម របស់​វៀត​ណាម​។ នា​​ឆ្នាំ ២០១៦ បានមានអង្គភាព​អាជីវកម្មចំនួន ១១​០ ពាន់ត្រូវ​ បានបង្កើតឡើង កើន​ឡើង​ ១៦% បើ​ប្រៀប​​នឹងឆ្នាំ​ ២០១៥។ តាមការវាយ​តំលៃ រ​បស់ធនាគារ​ពិភពលោក (WB) នាឆ្នាំ  ២០​១៦ វៀតណាម បាន​ឈរលំ​​ដាប់​ថ្នា​ក់ទី ៨២ កើន ៩ ថ្នាក់ ក្នុងតារាងរៀបចំណាត់ថ្នា​ក់អំពីសន្ទស្សន៍បរិយាកាសធ្វើ អាជីវ​កម្ម។ បណ្ដា​អង្គកា​​​រដូចជា Eurocham Amcham Jetro សុទ្ធតែមានទស្សនៈ សកម្ម​អំពី​បរិយាកាស​ធ្វើអាជីវកម្ម​នៅវៀត​ណាម​។​

រួមដំណើរនិងជួយឧបត្ថម្ភដើម្បីសហគ្រាសអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា

​មុនពេលសន្និសីទនាយករដ្ឋមន្ត្រីជាមួយសហគ្រាសឆ្នាំ ២០១៧ សភា ពាណិជ្ជកម្ម​និងឧស្សាហកម្មវៀតណាម​ទទួល​បាន​សំណូមពរចំនួន ២០០ របស់ សហគ្រាស ហើយប្រគល់​ឲ្យបណ្ដា​ក្រសួង​ស្ថាប័ន​ពិនិត្យ​មើល​និង​ដោះ​ស្រាយ​​។ ស្ថាប័​ន​នេះបាន​នាំចេញ​ក្រុម​វិធាន​ការ​ដោះ​ស្រាយ​ការលំ​បាក​សាក​ល្បងចំនួន ៥ សំរាប់​អង្គភាព​អាជីវកម្ម​។ លោក​ Vu Tien Loc ប្រធានសភាឧស្សាហពាណិជ្ជកម្ម វៀតណាម បានវាយតំលៃថា៖

«​នាយករដ្ឋមន្ត្រីផ្ទៀងស្តាប់មតិរបស់រដ្ឋអំណាចផងនិងសហគ្រិនផងដើម្បី នាំចេញដំណោះស្រាយដ៏ត្រឹមត្រូវ។ តាម​រយៈប្រតិកម្មរបស់មជ្ឈដ្ឋានសហគ្រិន មានក្រសួង​ស្ថាប័ន​និងតំបន់​ជាច្រើន​មិនទាន់​អនុវត្ត​ឲ្យបាន​ពេញ​លេញ​​​សំណើរនៃសេចក្តី​សម្រេចចិត្តលេខ ៣៥ នៅឡើយ។ ដោយហេតុនេះ បណ្ដា​សាកល្បងស្មុគ​ស្មាញ​បំផុត​ចំពោះ​​​​នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលគឺការត្រួតពិនិត្យជួរកម្មាភិនាលនៅរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់។»
 
​វៀតណាម​បានដាក់ចេញគោលដៅថា៖ ដល់ឆ្នាំ​២០២០ នឹងមាន សហគ្រាសជាង​១ លាន។ ប៉ុន្តែ បរិមាណ​អង្គភាព​​​អាជីវកម្ម​ក្ស័យធននិងបញ្ឈប់ អាជីវកម្មនាត្រីមាសទី ១ ឆ្នាំ ២០១៧ នៅខ្ពស់។ ប្រការនេះមានន័យថា៖ បរិយា​កាស​ ធ្វើ​អាជីវកម្មរបស់វៀតណាមនៅអស្ថិរភាព។ សន្និសីទនាយករដ្ឋមន្ត្រីជាមួយ សហគ្រាសឆ្នាំ ២០១៧ បាន​ប្រារព្ធ​ឡើង​បន្ទាប់ពីសន្និបាតលើកទី ៥ គណៈកម្មាធិ ការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិតិកាលទី ១២ បាន​ចេញ​សេចក្តី​សម្រេច ចិត្តដែលជំរុញការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជន។ ទង្វើនេះបានសរឲ្យឃើញនូវ ការ​ខំប្រឹង​ប្រែង​របស់រដ្ឋាភិបាលវៀតណាមក្នុងការរួមដំណើរជាមួយសហគ្រាស ជួយឧបត្ថ​ម្ភ​ដើម្បី​សហគមន៍​សហគ្រាស​​ក្លាយ​​ទៅជាកំលាំង​ចលករសំខាន់នៃ ខឿនសេដ្ឋកិច្ចទីផ្សារតា​មទិសសង្គមនិ​យម​៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ