16/06/2017 09:58 GMT+7 Email Print Like 0

ជំនួបសន្ទនាជាន់ខ្ពស់ APEC ស្តីពីទេសចរណ៍និរន្តរភាព បានប្រព្រឹត្តទៅនៅវៀតណាម

​នៅក្នុងសន្និសីទកាសែតកាសែតរបស់ក្រសួងការបរទេសនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧​ អ្នកនាំ​ពាក្យក្រ​សួង​ការ​បរទេស​វៀត​ណាម លោកស្រី Le Thi Thu Hang បានជូន ដំណឹងស្តីពី​ផែនការរៀបចំ​ជំនួបសន្ទនា ​គោលន​យោបាយ​​ជាន់​ខ្ពស់​ APEC ស្តីពី ទេសចរណ៍និរន្តរភាព និងសន្និ​សីទ​ទាក់​ទិន​នានា ដែល​នឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី១៨ ដល់​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Ha Long ​ខេត្ត Quang Ninh។
 
តាមគំរោង មានតំណាងជាង១៥០នាក់មកពីប្រទេសជាសមាជិក APEC និង​វាគ្មិន​របស់​អង្គការ អន្តរជាតិ​មាន​កិត្យានុភាព​​មួយ​ចំនួន បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​៖ “ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម២០១៧ វៀតណាម បាន​នាំ​ចេញ​គោល​គំនិត​រៀបចំជំនួប​សន្ទនា​ គោលនយោបាយជាន់ខ្ពស់ APEC ស្តីពី​ទេសចរណ៍​និរន្តរ​ភាព រួម​ចំណែក​ទៅក្នុងគោលដៅអភិវឌ្ឍន៍និរន្តរ​ភាព ក្នុង APEC និងជួយជ្រោម​ជ្រែង ឆ្នាំ APEC ២០១៧ ព្រមទាំង​ជួយ​ជ្រោម​​ជ្រែង​ឆ្នាំ​អន្តរជាតិ អំពីទេសចរណ៍​និរន្តរភាព ដើម្បីការ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​។ ការរៀបចំ​ជំនួប​នេះ នឹងរួមចំណែក អះអាងនូវ​តួនាទី​របស់​វៀតណាម​ក្នុង​តំបន់ ក្នុងការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរ ណ៍ប្រកប​​ដោយ​និរន្តរភាព”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ