21/12/2016 10:30 GMT+7 Email Print Like 0

ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា


ជំនួបពិភាក្សាកំពូលវៀតណាម-កម្ពុជា

នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចដ៏​មហោឡារឹក​ នៅ​វិមាន​ប្រធាន​រដ្ឋ​​នាយក​​​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan ​Phuc បាន​មាន​ជំនួប​ពិភាក្សា ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​អគ្គ​មហា​​សេនា​បតី ​​តេជោហ៊ុន​សែន។
 
​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ​ នាយករដ្ឋមន្ត្រី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​សែន ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម​ ហើយជឿជាក់ថា៖ នេះជារបត់សំខាន់ ជំរុញទំនាក់​ទំនងមិត្តភាព និង​កិច្ច​សហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរបន្ត​អភិវឌ្ឍន៍រឹងមាំ ​ដើម្បី​​ផល​ប្រយោជន៍​​​របស់​ប្រជា​ជន​​នៃ​ប្រទេស​ទាំង​ពីរ។​ ភាគី​ទាំងពីរ​បាន​ឯកភាព​នឹង​បន្ត​ជំរុញ​ដំណើរ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ ជំនួប​ប្រាស្រ័យ​ ​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ក៏ដូច​ជារ​វាង​បណ្ដា​ក្រ​សួង​ ស្ថាប័ន​ តំបន់​នៃប្រ​ទេស​ទាំង​ពីរ និង​រួមគ្នា​អនុវត្ត​បណ្ដា​​​កិច្ច​ព្រម​ព្រៀង ដែលបានចុះហត្ថលេខាប្រកប​ដោយប្រសិទ្ធិភាព​។

ភាគីទាំងពីរបានឯកភាពបន្តរក្សាគោលការណ៍ មិនទុកអោយកម្លាំងអមិត្ត​​ប្រើ​​ប្រាស់​ដែន​ដីប្រទេស​នេះ​​ដើម្បី​បង្ក​អន្តរាយ​ជះឥទ្ធិពលដល់សន្តិសុខ ​របស់​ប្រទេស​នោះ និង​បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំង​ជួញដូរ​រត់​ពន្ធ​ឆ្លងដែន​ខុសច្បាប់​…​លៗ​ ស្ដីអំពី​បញ្ហាជន​វៀតណាម​​នៅកម្ពុជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បាន​​ថ្លែង​អំណរគុណ​ចំពោះភាគីកម្ពុជា បានយកចិត្តទុកដាក់ បង្កលក្ខណះ​ងាយ​ស្រួល​ចំពោះសហគមន៍​ជន​វៀត​​ណាម​រស់នៅ​កម្ពុជា ​ប្រកប​ដោយ​ស្ថិរភាព​។ នាយក​រដ្ឋមន្ត្រី​មាន​គោល​បំណង​ថា៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​​ហ៊ុន​សែន​បន្តយក​ចិត្ត​ទុក​ដាក់ បញ្ជា​ណែនាំ​ក្រសួង​ និងស្ថាប័ន​គ្រប់ជាន់​ថ្នាក់​ជំរុញ​ដំណើរ​ការ​​ដោះស្រាយ​បញ្ហា​គតិ​យុត្តិ​​ សំរាប់​ជនមាន​ដើម​កំណើត​វៀត​ណាម​នៅ​កម្ពុជា ដើម្បី​គេនឹង​នរ​ចិត្ត​ ស្ថិរភាព​ជីវភាព​រស់នៅ​​រួម​ចំណែក​​សកម្ម​ ចំពោះការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ និង​ទំនាក់​ទំនងមិត្តភាព​ប្រពៃណីរ​វាង​ប្រទេស​ទាំង​ពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ